backup og meta

ចៀសវាង​ជំងឺ​លើស​សម្ពាធឈាម​ អនុវត្ត​​រឿង​​៣​នេះ ​ក្នុង​វ័យ​៣០​ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 17, 2021

    ចៀសវាង​ជំងឺ​លើស​សម្ពាធឈាម​ អនុវត្ត​​រឿង​​៣​នេះ ​ក្នុង​វ័យ​៣០​ឆ្នាំ

    ពិត​ណាស់​ ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​លើសសម្ពាធ​ឈាម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​តាម​វ័យ​​។​ ការ​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​ជា​រឿង​ចាំបាច់​មួយ​។​ ​ជាក់​ស្ដែង​ គ្នា​យើង​ភាគ​ច្រើន​ក្នុង​វ័យ​៣០​ឆ្នាំ​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ ​ហើយ​ខណៈ​ពេល​ដែល​ថ្នាំ​​អាច​​ជួយ​គ្រប់គ្រង​បញ្ហា​នេះ​​បាន​ របប​អាហារ​ និង​បែបបទ​រស់នៅ​ក៏​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​​ដូច​គ្នា​​។​ ហេតុ​នេះ​​ហើយ​ ដើម្បីចៀសផុត​ពី​ជំងឺ​​មួយ​ប្រភេទ​នេះ​​ យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​។

    ​១. ​របប​អាហារ​សុខភាព​

    ជា​ទូ​ទៅ អាហារ​សុខភាព​ដែល​រួម​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ អាច​ផ្ដល់​វីតាមីន​K​​ ដែល​អាច​ជួយ​ការពារ​​សរសៃ​ឈាម​ ​​លើក​កម្ពស់​កំណក​ឈាម​ត្រឹមត្រូវ​ ព្រម​ទាំង​​ជាតិនីត្រាត​ក្នុង​​របប​អាហារ។​ កត្តា​ទាំង​នេះ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ ភាព​រឹង​នៃ​សរសៃ​ឈាម​ និង​បង្កើន​មុខងារ​កោសិកា​​នៅ​ជាប់​សរសៃ​ឈាម​។​ ចំពោះ​ផ្លែឈើ​វិញ​ ផ្លែ​ស្វាយ​ គឺ​ជា​ប្រភព​ដ៏​ល្អ​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​សារធាតុ​​beta-carotene ដែល​អាច​ជួយ​​ដល់​សម្ពាធ​ឈាម​ ។ ចំណែក​​វីតាមីន​C និង​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ផ្លែ​ប្លូប៊ឺរី​ក៏​​អាច​ជួយ​ឲ្យ​កម្រិត​ឈាម​មាន​ស្ថិរភាព​​។

    ២. ​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​

    ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេស​របស់​រាងកាយ​។​ វា​ក៏​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រម៉ូន​Endorphins ​ជា​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​ដែល​​​អាច​​បំបាត់​ការ​ឈឺ​ចាប់​បែប​ធម្មជាតិ​ ក៏​ដូចជា​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​បាន​ប្រសើរ​ឡើង​។ បន្ថែម​ពី​នេះ​ វា​ក៏​​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​ដោយ​​​​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​Systolic​ថយ​ចុះ​​។​

    ទម្លាប់សុខភាព១

    ៣. ការ​គ្រប់គ្រង​ស្ត្រេស​

    ​ការ​គ្រប់គ្រង​ស្រ្តេស​​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​គឺ​ជា​រឿង​ដ៏​សំខាន់​​មួយ​​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធឈាម​ក្នុង​វ័យ​៣០​ឆ្នាំ​។ វិធីសាស្ត្រ​ងាយ​ៗ​ដើម្បី​គ្រប់គ្រង​ស្រ្តេស​ រួម​មាន​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​អាច​ជួយ​បង្កើន​កម្រិត​ថាមពល​ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ស្រស់ស្រាយ​។ មួយ​វិញ​ទៀត​ ការ​ស្ដាប់​តន្ត្រី​ក៏​មាន​ប្រយោជន៍​ជួយ​​ពន្យឺត​ជីពចរ​ និង​ចង្វាក់​បេះដូង​ផង​ដែរ​ ដែល​ជា​ហេតុ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​កម្រិត​អ័រម៉ូន​ស្រ្តេស​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម