backup og meta

តើមួយថ្ងៃមនុស្សយើងត្រូវការថាមពលប៉ុន្មាន​កាឡូរី​?

តើមួយថ្ងៃមនុស្សយើងត្រូវការថាមពលប៉ុន្មាន​កាឡូរី​?

ពេល​អ្នក​ញ៉ាំ​អាហារ​អ្នក​តែង​តែ​មើល​ព័ត៌មាន​ថា​តើ​មាន​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់​គ្រាន់។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​តើ​ក្នុង​មួយ​ថ្ងៃ​តើ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី​ទើប​គ្រប់គ្រាន់​ដែល​វា​មាន​ទំនាក់ទំនង​ទៅ​នឹង​សំពាធ​ឈាម​របស់​អ្នក​ផង​ដែរ។អត្ថបទ​ខាង​ក្រោម​នឹង​ប្រាប់​អ្នក​ពី​ព័ត៌មាន​ទាំង​នេះ៖

ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ត្រូវ​ការ​ប៉ុន្មាន​កាឡូរី?

តម្រូវ​ការ​កាឡូរី​គឺ​ប្រែប្រួល​ទៅ​តាម​អាយុ,ភេទ,កម្ពស់​,ទម្ងន់​និង​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​រៀង​ៗ​ខ្លួន​ៗ​ប្រចាំ​ថ្ងៃ។ហើយ​ចំនួន​កាឡូរី​ដែល​អ្នក​ត្រូវការ​អាច​ប្រែ​ប្រួល​ទៅ​តាម​ជំងឺ​ដែល​អ្នក​កំពុង​មាន​និង​តម្រូវ​ការ​ពិសេស​របស់​អ្នក។ឧ៖ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​(ស្រក​ទម្ងន់​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​)អ្នក​ត្រូវ​ការ​តែ​៥០០​ទៅ​១០០០​កាឡូរី​ប៉ុណ្ណោះ​ដែល​តិច​ជាង​ចំនួន​ធម្មតា។

ស្ត្រី​វ័យ​ជំទង់​ត្រូវ​ការ​ពី​១៦០០​ទៅ​២៤០០​កាឡូរី​ក្នុង​១​ថ្ងៃ។បុរស​ពេញ​វ័យ​ត្រូវ​ការ​ពី​២០០០​ទៅ​៣០០០​កាឡូរី​។ក្មេង​និង​កុមារ​ត្រូវ​ការ​១០០​ទៅ​២០០០​កាឡូរី​។កុមារ​ធំ​ៗ​ត្រូវ​ការ​ពី​១៤០០​ទៅ​៣២០០​កាឡូរី​ដែឡ​ក្មេង​ប្រុស​ត្រូវ​ការ​ច្រើន​ជាង​ក្មេង​ស្រី។ឧ៖ប្រសិន​បើ​ជា​ស្ត្រី​២៥​ឆ្នាំ​និង​ធ្វើ​ការ​ត្រូវ​ការ​កម្លាំង​មធ្យម​នោះ​អ្នក​ត្រូវ​ការ​ពី​២០០​ទៅ​២២០០​កាឡូរី​ក្នុង​១​ថ្ងៃ។

ការ​បរិភោគ​លើស​ចំនួន​កាឡូរី​ដែល​ត្រូវ​ការ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​តែ​បើ​ញ៉ាំ​មិន​គ្រប់​វិញ​អាច​ឲ្យ​ទៅ​ជា​កង្វះ​អាហារូបត្ថម្ភ។

ញ៉ាំអាហារក្រៅ

ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គ្រប់​?

ដោយ​សារ​តែ​របប​អាហារ​ដែល​មាន​លំនឹង​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​អ្នក​ត្រូវ​រក​ជំនួយ​ពី​អ្នក​ឯក​ទេស​ចំណី​អាហារ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​។ពួក​គាត់​នឹង​រៀប​ចំ​របប​អាហារ​ដែល​ត្រ២ម​ត្រូវ​សម្រាប់​អ្នក។មុន​នឹង​ទិញ​អាហារ​គួរ​តែ​អាន​ព័ត៌មាន​ពី​អាហារ​នោះ​សិន។ព័ត៌មាន​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​បរិមាណ​សារធាតុ​ចិញ្ចឹម​ក្នុង​អាហារ។អ្នក​ត្រូវ​មើល​ពី​អាហារ​ណា​ដែល​មាន​បិទ​ប្រាប់​ពី​គ្មាន​ខ្លាញ់​និង​មាន​ជាតិ​សូដ្យូម​តិច​។ភាគ​ច្រើន​នៅ​ក្នុង​សៀវភៅ​មុខ​ម្ហូប​គេ​តែង​តែ​ប្រាប់​ពី​ព័ត៌មាន​ទាំង​នេះ។

ធ្វើ​យ៉ាង​ណា​បន្ថយ​កាឡូរី​ដើម្បី​បន្ថយ​សំពាធ​ឈាម?

ប្រសិន​បើ​អ្នក​មាន​ជំងឺ​លើស​ឈាម​អ្នក​ត្រូវ​មាន​របប​អាហារ​ដែល​មាន​តុល្យភាព​។អ្នក​អាច​ប្រើ​របប​អាហារ​របៀប​ដាស(DASH)។នេះ​គឺ​ជា​របប​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម។វិធី​ខ្លះ​ៗ​ដែល​ប្រើ​ក្នុង​របប​អាហារ​ដាស​ដើម្បី​បន្ថយ​សំពាធ​ឈាម​រួម​មាន៖

  • ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ឲ្យ​បាន​ច្រើន។អាហារ​មាន​ជាតិ​សរសៃ​ច្រើន​,វីតាមីន​និង​ជាតិ​រ៉ែ។ឧ៖អាច​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ជំនួស​ញ៉ាំ​នំប៉័ង​បាន​។អ្នក​អាច​ញ៉ាំ​បន្លែ​ស្រស់​ជា​មួយ​សាច់​មាន់​ជា​ជាង​ញ៉ាំ​សាច់​សុទ្ធ​យក​ឆ្អែត។
  • ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់​និង​មាន​ជាតិ​ទឹក​ដោះ​គោ​តិច(ទឹក​ដោះ​គោ​,ឈីស​និង​យ៉ៅ​អួរ)។ឧ៖ញ៉ាំ​យ៉ៅ​អួរ​ជំនួស​ការ​ញ៉ាំ​ការ៉េម។
  • ប្រើ​ប្រាស់​ផលិត​ផល​គ្មាន​និង​មាន​ជាតិ​ខ្លាញ់​តិច។មិន​ត្រូវ​ជៀសវាង​ខ្លាញ់​ឆ្អែត​និង​ខ្លាញ់​សំយោគ​នោះ​ទេ។
  • បន្ថយ​កាឡូរី​របស់​អ្នក​ម្ដង​បន្តិច​ជា​រៀង​រាល់​ថ្ងៃ
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អង្ករ​ច្រើន​ដូចជា​គ្រាប់​ធញ្ញជាតិ​និង​ផា​ស្តា​​ដោយ​សារ​តែ​សម្បូរ​ជាតិ​សរសៃ។

គ្រប់​គ្រង​ការ​បរិភោគ​ស្ករ​និង​ជាតិ​សូដ្យូម​។អាហារ​កំប៉ុង​ដែល​មាន​ជាតិ​អំបិល​និង​ស្ករ​ច្រើន​គួរ​តែ​ឆែក​មើល​សារធាតុ​ទាំង​នេះ​លើ​សំបក​មុន​នឹង​ទិញ​មក​បរិភោគ។

កាឡូរី​គឺ​ជា​កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​ហើយ​ការ​ឡើង​ទម្ងន់​គឺ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​សំពាធ​ឈាម​។ដូច​នេះ​អ្នក​ត្រូវ​តែ​រៀប​ចុះ​របប​អាហារ​របស់​អ្នក​ឲ្យ​ត្រឹម​ត្រូវ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Calorie counting made easy. http://www.health.harvard.edu/staying-healthy/calorie-counting-made-easy. Accessed May 31, 2017.

How Many Calories Should I Eat Today? http://www.webmd.com/food-recipes/news/20060505/how-many-calories-should-i-eat-today#1. Accessed May 31, 2017.

Appendix 2. Estimated Calorie Needs per Day, by Age, Sex, and Physical Activity Level. https://health.gov/dietaryguidelines/2015/guidelines/appendix-2/. Accessed May 31, 2017.

Your guide to lowering your blood pressure wit DASH. https://www.nhlbi.nih.gov/files/docs/public/heart/new_dash.pdf. Accessed May 31, 2017.

High blood pressure and diet. https://medlineplus.gov/ency/article/007483.htm. Accessed May 31, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន

របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម