ចង្រ្កាន Microwave ប្រើសម្រាប់អាំងសាច់ ឬកម្ដៅអាហារ ហើយនៅស្រុកខ្មែរយើង ក៏មានការប្រើប្រាស់មិនតិចដែរ ដោយសាររវល់បំពេញការងារ ឬការរកស៊ី ដូច្នេះយើងមិនសូវមានពេលច្រើន ចម្អិនអាហារនោះទេ។ ប្រើ Microwave ចម្អិនអាហារបានលឿន និងឆាប់បានញ៉ាំ តែក៏ប៉ះពាល់សុខភាពមិនតិចដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រចំណីអាហារ បញ្ជាក់ថា ការចម្អិនអាហារដោយចង្ក្រាន Microwave បានកែប្រែសមាសធាតុក្នុងអាហារ ហើយការកែប្រែនេះ បានចូលទៅក្នុងឈាម (អ្នកញ៉ាំ) និងបណ្ដាលឲ្យរាំងស្ទះដល់ប្រព័ន្ធរាងកាយ។ នេះដោយសារតែកម្ដៅវិទ្យុសកម្មនៃចង្រ្កាន Microwave ដែលបញ្ចេញទៅលើអាហារ។
ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ ក៏បានលើកឡើងពីហានិភ័យជាច្រើន នៃការប្រើប្រាស់ចង្ក្រាន Microwave។ ក្នុងនោះ មានដូចជា បាត់បង់ការចងចាំ និងការផ្ដោតអារម្មណ៍ អារម្មណ៍មិននឹងនរ ប្រាជ្ញាធ្លាក់ចុះ និងខូចខួរក្បាលជាអចិន្ត្រៃយ៍។ វាក៏បណ្ដាលឲ្យប្រព័ន្ធការពារចុះខ្សោយ រាងកាយមិនអាចធ្វើមេតាប៉ូលិសអាហារចម្អិនក្នុង Microwave បាន ដោយផលប៉ះពាល់ទាំងនេះ ស្ថិតនៅក្នុងរាងកាយរបស់យើង រយៈពេលយូរ។
ជាមួយគ្នានេះ ការញ៉ាំអាហារចម្អិនក្នុង Microwave បណ្ដាលឲ្យការផលិតអ័រម៉ូន រាំងស្ទះ ឬកែប្រែ ទាំងប្រុស ទាំងស្រី និងប្រឈមជំងឺមហារីកក្រពះ និងពោះវៀន ដោយសារសមាសធាតុក្នុងបន្លែ បានប្រែក្លាយទៅជារ៉ាឌីកាល់សេរី ដែលបង្កជំងឺមហារីក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]