backup og meta

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?

មនុស្ស​រាល់​គ្នា​តែង​តែ​​ស្រមៃ​ចង់​បាន​​​រាង​កាយ​សម​សួន​​​ដែល​គួរ​ឲ្យ​ទាក់​ទាញ​។​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ទៅ​វិញ​ នៅ​ពេល​ដែល​អ្នក​ខ្លះ​ចង់​តម​អាហារ​ មិន​ហ៊ាន​ញ៉ាំ​នេះ​ មិន​ហ៊ាន​ញ៉ាំ​នោះ​ ព្រម​ទាំង​ហាត់​ប្រាណ​ថែម​ទៀត​ តែ​បែរ​ជា​ធាត់​ជ្រុល​។​ រីឯ​អ្នក​ខ្លះ​​វិញ​ អាច​ញ៉ាំ​គ្រប់​យ៉ាង​ ​តែ​រាង​នៅ​តែ​ស្លីម​​ដដែល​។ តើ​ពួកគេ​មាន​អាថ៌កំបាំង​អ្វី​ទៅ?​ ហើយ​តើ​ពួកគេ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​​យ៉ាង​ដូច​ម្តេច​ខ្លះ​?

យ៉ាង​ណា​មិញ​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់​តែ​សោះ​ ដូចជា​កត្តា​ហ្សែន​ អាហារូបត្ថម្ភ​ និង​ទម្លាប់នៃការញ៉ាំ​​ជាដើម​ ហើយ​វា​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ​ផ្ទាល់​​តែ​ម្តង​។

ជាមួយ​គ្នា​នេះ​ដែរ​ កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រភេទ​រូបរាង​កាយ​ ​ឬ​ការ​ដុត​រំលាយ​អាហារ​នោះ​ទេ​។ ​​ទោះបី​ជា​មាន​មនុស្ស​ជាច្រើន​​ញ៉ាំ​​អ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​​​ហើយ​មិន​ឡើង​ទម្ងន់​ ​នោះ​​មិន​មាន​ន័យ​ថា​ពួក​គេ​ញ៉ាំ​ច្រើន​ជាង​យើង​ឡើយ​។ ឧទាហរណ៍​នារី​ម្នាក់​នោះ​ញ៉ាំ​ការ៉េម​រាល់​ថ្ងៃ​ តែ​គាត់​ញ៉ាំ​អាហារ​ដទៃ​ទៀត​តិច​តួច​ប៉ុណ្ណោះ​ ឬ​​នៅ​ពេល​ដែល​​គាត់​ញ៉ាំ​អាហារ​ គាត់មាន​ទម្លាប់​ញ៉ាំ​យឺត​ៗ​ ហើយ​ឆាប់​ឆ្អែត​​ជា​ដើម​។

ឡើងគីឡូ

.កម្រិត​កាឡូរី​ទាប និង​ធ្វើ​ចលនា​ច្រើន

​​វេជ្ជ​បណ្ឌិត​ Frank Greenway ប្រធាន​ផ្នែក​បុគ្គលិក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ Pennington ​​មាន​ប្រសាសន៍​ថា​ បើ​យើង​វាស់​កម្រិត​កាឡូរី​របស់​​ពួកគាត់​ យើង​អាច​នឹង​ដឹង​ថា ​ពួក​គាត់​អាច​មិន​ញ៉ាំ​ច្រើន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ​។ ​

​​​សកម្មភាព​​​រាងកាយ​ ​ក៏​អាច​ធ្វើ​ឲ្យ​​មាន​​ភាព​ខុស​គ្នា​បាន​ដែរ​ ប៉ុន្តែ​​មិន​មែន​សំដៅ​ទៅ​លើ​ការ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ឡើយ​។​ អ្នក​ខ្លះ​​ធ្វើ​ចលនា​ច្រើន​ ទោះ​បី​ជា​គាត់​មិន​មែន​ជា​អ្នក​កីឡា​ក៏​ពិត​មែន​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ចលនា​ច្រើន​ រាងកាយ​របស់​គាត់​ក៏​​ដុត​រំលាយ​អាហារ​ឆាប់​រហ័ស​ផង​ដែរ​​។​

. ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន

​​មួយ​វិញ​ទៀត​ មាន​ភស្តុតាង​ខ្លះ​បាន​បង្ហាញ​ថា​ ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​ជាមួយ​នឹង​​ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​តាំង​ពី​កំណើត​ បើ​ទោះ​បី​ជា​​ពួកគាត់​​មិន​​បាន​ហាត់​ហាត់​ប្រាណ​សោះ​ក៏​ដោយ​។​ ​ការ​បញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​អ័រម៉ូន​ដែល​ចរាចរ​នៅ​ក្នុង​ឈាម​របស់​យើង​ ​បាន​ធ្វើ​អន្តរកម្ម​ដើម្បី​​ឲ្យ​យើង​ដឹង​​នៅ​ពេល​ដែល​យើង​ឃ្លាន​ ឬ​ឆ្អែត ​​ដែល​នេះ​ហៅថា​ប្រព័ន្ធ​បញ្ជា​​នៃ​ចំណង់​អាហារ​ ហើយ​វា​អាច​មាន​លក្ខណៈ​រំញោច​​ខ្លាំង​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​​ជាង​អ្នក​ឯ​ទៀត​។​​

. ​ហ្សែន

ចំណែក​ឯ​កត្តា​ហ្សែន​វិញ​ ក៏​រួម​ចំណែក​​​​ផង​ដែរ​នៅ​ក្នុង​ទំនោរ​នៃ​ការ​ឡើង​ ឬ​ស្រក​ទម្ងន់​​របស់​មនុស្ស​យើង​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញ​ថា​ មនុស្ស​ស្គម​មាន​ហ្សែន​ពាក់​ព័ន្ធ​ទៅ​នឹង​ភាព​ធាត់​ជ្រុល​តិច​តួច​បំផុត​។ ប៉ុន្តែ​​កត្តា​ហ្សែន​តែ​ម្យ៉ាង​ពុំ​អាច​កំណត់​អំពី​ទម្ងន់​ខ្លួន​របស់​យើង​បាន​ឡើយ​ ពី​ព្រោះ​ វា​ពុំ​មាន​​លទ្ធផល​ណា​មួយ​ បង្ហាញ​ថា​ មាន​ប្រភេទ​ហ្សែន​ដែល​អាច​ការពារ​ភាព​ធាត់​ជ្រុល​​ ឬ​នាំ​ទៅ​រក​ភាព​ធាត់​ជ្រុល​ឡើយ​។​

ដូចនេះ​ហើយ​​​ ការ​ឡើង​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ឋិតថេរ​​គឺ​មិន​អាច​កំណត់​មុន​បាន​ឡើយ​​ ហើយ​វា​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​ផង​ដែរ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/llm-never-gain-weight.html#:~:text=There’s%20no%20genetic%20on%2Doff,Originally%20published%20on%20Live%20Science

កំណែ​ប្រែបច្ចុប្បន្ន

08/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន

ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម