backup og meta

ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ?

ក្មេងតូចលើសជាតិកូលេស្តេរ៉ូលដូចមនុស្សធំអត់? ត្រូវការពារម៉េចខ្លះ?

សម័យ​នេះ​ ដោយ​សារ​អាហារ​ Fast Foods ពេញ​និយមខ្លាំង នាំ​ឲ្យ​គ្នា​យើង​ជា​ច្រើន ប្រឈម​ខ្ពស់​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល ហើយ​បញ្ហា​សុខភាព​គួរ​ឲ្យ​ខ្លាច​មួយ​នេះ មិន​ត្រឹម​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ទេ ក្មេងៗ​អាយុ ២​ ឆ្នាំ​ឡើង ក៏​អាច​កើត​បាន​ដែរ។ ក្មេងៗ​មិន​ដឹង​អី​ទេ ឲ្យ​តែ​ឃ្លាន​ញ៉ាំ​ហើយ តែ​យើង​​ជាប៉ា​ម៉ាក់​គេ ត្រូវ​ចេះ​រក​វិធី​ដោះ​ស្រាយ​ ដើម្បី​ជួយ​កូន​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព​ដោយ​សារ​លើស​ជាតិ​កូលេស្តេរ៉ូល។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ​ ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។

១- តើ​ក្មេងៗ​អាច​លើស​ជាតិ​កូលេស្តេរ៉ូល​​ដែរ?

បញ្ហា​លើស​កូលេស្តេរ៉ូល​ មិន​មែន​​​កើត​ឡើង​តែ​លើ​មនុស្ស​ពេញវ័យ​ទេ វា​ក៏​អាច​កើត​ឡើង​លើ​ក្មេងៗ​​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​​អាច​ធ្វើ​ឲ្យកូន​យើង​ ​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជាពិសេស​ ជំងឺ​បេះដូង​ នៅ​ពេល​កូន​យើង​ធំធាត់​​ពេញ​វ័យ។ កំណក​ដុំ​កូលេស្តេរ៉ូល​ទាំង​នោះ​ អាច​ទៅ​កក​ស្ទះ​តាម​ជញ្ជាំង​សរសៃ​ឈាម​អាកទែរ បណ្តាល​ឲ្យ​សរសៃឈាម​ទាំង​នោះ ​រួម​ត្បៀត​តូច ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​​ហូរ​ទៅ​កាន់​បេះដូង​ និង​សរីរាង្គ​ដទៃ ជា​ហេតុ​បណ្តាល​ឲ្យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល បញ្ហា​បេះដូង និង​បញ្ហា​សុខភាព​ដទៃ​ អាច​កើត​មាន​ឡើង។

យោង​ទៅ​តាម​សមាគមនបេះដូង​អាមេរិក (American Heart Association) ក្មេងៗ​​មាន​វ័យ​ពី ២-១៩ ឆ្នាំ គួរតែ​មាន​កម្រិត​កូលេស្តេរ៉ូល​សរុប ​​ស្ថិត​ក្នុង​​បរិមាណ ១៧០ ឬ​ក៏​ទាប​ជាង​នេះ។

២- មូលហេតុនាំ​ឲ្យ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ក្មេងឡើងខ្ពស់

មាន​មូល​ហេតុ​ចម្បង​មួយ​ចំនួន ​សុទ្ធ​តែ​អាច​នាំ​ឲ្យ​ជា​កូលេស្តេរ៉ូល​ក្នុង​រាង​កាយ​ក្មេងៗ ឡើង​ខ្ពស់​បាន​ ដូចជា៖

– របប​អាហារ​មិន​ល្អ

– មិន​ហាត់ប្រាណ

– មាន​ជំងឺ​ធាត់ ឬ​លើស​ទម្ងន់

– កត្តា​តំណរ​ពូជ (ហ្សែន) ក៏​ជា​មូលហេតុចម្បង​មួយ​ ព្រោះ​ថា​បញ្ហា​លើស​កូលេស្តេរ៉ូល​ អាច​មាន​ទៅ​តាម​គ្រួសារ។ ក្មេង​ៗមាន​ប៉ាម៉ាក់ មានបញ្ហាសុខភាព​​​នេះ ​ងាយ​ប្រឈម​​លើស​កូលេស្តេរ៉ូល​ជាង​ក្មេង​ដទៃ។

៣- វិធីការពារបញ្ហាលើសកូលេស្តេរ៉ូលលើ​ក្មេងៗ

ដើម្បី​ការ​ពារ​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល​ចំពោះ​ក្មេងៗ កត្តា​ចាំ​បាច់​បំផុត ​ប៉ា​ម៉ាក់ គួរ​ចាប់​ផ្តើម​កែ​ប្រែ​ទម្លាប់រស់នៅ​របស់​អូនៗ ដូច​ខាង​ក្រោម៖

– តម​អាហារ៖ ប៉ាម៉ាក់​សុទ្ធ​តែ​​ដឹង​ហើយ​ថា ជាតិ​សរសៃ​ មាន​ពីរប្រភេទ គឺ​ជាតិ​សរសៃ​​រលាយ ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម និង​ជាតិ​​សរសៃ​មិន​រលាយ​ ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​ធ្ងន់ធ្ងរនៃ​​ជំងឺ​បេះដូង​ផង​ដែរ។ ហេតុនេះ យើង​គួរ​​ឲ្យ​ក្មេង​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​យ៉ាង​តិច ៥មុខ ​ជា​រៀងរាល់​ថ្ងៃ ដូចជា ចេក ការ៉ុត ឬ​បន្លែ​ស្លឹក​បៃតង​ដទៃ​ទៀត។ ប្រភេទ​អាហារ​​សម្បូរ​ជាតិ​សរសៃ​ អាច​ជួយ​កូន​យើង​​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូ​ល​ក្នុង​ឈាមបាន​មាន​ដូច​ជា៖

  • ផ្លែ​ប៊ើរី (Berry)៖ ស្ទើរ​តែ​គ្រប់​ប្រភេទនៃ​អំបូរ​ផ្លែ​ឈើ​មួយ​នេះ សុទ្ធ​តែ​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ចំពោះ​សុខភាព​កូន​យើង យ៉ាងណាមិញ ផ្លែ​រ៉ាស់ប៊ើរី (Raspberries) សម្បូរ​​ជាតិ​សរសៃ​ជាង​គេ។ បើ​នៅ​ស្រុក​យើង អំបូរ​ផ្លែ​ប៊ើរី មាន​តម្លៃ​ថ្លៃជាង​ផ្លែឈើ​ផ្សេង​ៗ​ទៀត ​ប៉ាម៉ាក់​ ក៏​អាច​ឲ្យ​កូន​យើង​ញ៉ាំ​ផ្លែ​ឈើសម្បូរ​ជាតិ​សរសៃ មាន​តម្លៃ​សមរម្យ​ ដូចជា ផ្លែ​ប៉ោម ក៏​បាន។
  • ធញ្ញជាតិ​៖ គ្រាប់​ធញ្ញ​ជាតិ គឺ​​មានផ្ទុក​​ជាតិ​សរសៃ​ខ្ពស់ ខណៈ​ក្មេង​ភាគច្រើន​ ក៏​ចូលចិត្ត​ញ៉ាំ​ធញ្ញជាតិនេះ​ដែរ។ ហេតុនេះ​គប្បី​ជ្រើសរើស​ប្រភេទ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​កូន​យើង​ញ៉ាំ។ យ៉ាងណាមិញ ប៉ាម៉ាក់ ត្រូវ​ចាំ​ពិនិត្យ​​មើល​កម្រិត​ជាតិ​ស្ករលើ​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​ផង។

មួយវិញទៀត ត្រូវ​ប្រាកដ​ថា ​អាហារ​​ក្មេង​ញ៉ាំ​​មាន​កម្រិត​កូលេស្តេរ៉ូល​សរុប ពិសេសខ្លាញ់​មិន​ល្អ (ខ្លាញ់​ឆ្អែត) ទាប​។ ប្រភេទ​ខ្លាញ់​ឆ្អែត ​ភាគ​ច្រើន ​មាន​នៅ​ក្នុង​ផលិតផល​​បាន​មក​ពី​សត្វ ដូចជា ស៊ុត សាច់ និង​ផលិតផល​ទឹកដោះគោ (ឈីស និងបឺរ)។ ខ្លាញ់​ប្រភេទ ​នេះ​ក៏​សម្បូរ​នៅ​ក្នុង​នំ​កញ្ចប់​ ដូចជា នំ Cookies និងដំឡូងបារាំង ជាដើម។ គប្បី​ចៀសវាង​ពពួក​អាហារ​ចៀន និង​អាហារ​កំប៉ុង​ផង។ សរុប​មក មិន​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ខ្លាញ់​សរុប​លើស​ពី ៣០% នៃ​កាល់ឡូរី​សរុប​ប្រចាំ​ថ្ងៃ​របស់​ក្មេង​នោះ​ឡើយ រី​ឯ​ប្រភេទ​ខ្លាញ់​ឆ្អែត​វិញ មិន​ត្រូវ​ឲ្យ​លើស ១០% ​នៃ​កាល់ឡូរី​សរុប​។ យ៉ាងណាមិញ ត្រូវ​​ចៀសវាង​ញ៉ាំរាល់​ប្រភេទ​ខ្លាញ់​មិន​ល្អ​ទាំង​នេះ​ ឲ្យ​បានតិច​បំផុត​​​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

– ហាត់ប្រាណ៖ ត្រូវ​​ណែនាំ​កូន​​ឲ្យ​ហាត់ប្រាណ​ជា​ប្រចាំ យ៉ាងហោចណាស់ គួរ​ឲ្យ​កូន​​លេង​កីឡា​​ណា​ ​តម្រូវ​ឲ្យ​បញ្ចេញ​​សកម្មភាព​រាងកាយ​ឲ្យ​បាន​យ៉ាង​តិច​ មួយ​ម៉ោង​ក្នុង​ថ្ងៃ។ លំហាត់ប្រាណ​បែប​អេរ៉ូប៊ិក (Aerobic exercise) ក៏​ល្អ​សម្រាប់​ក្មេងដូច​គ្នា ព្រោះ​អាច​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ (HDL) និង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង។

– ផ្លាស់ប្តូរ​​ទម្លាប់​ប្រចាំ​ថ្ងៃ៖ ត្រូវ​​ផ្លាស់ប្តូរ​ទម្លាប់​​ប្រចាំ​ថ្ងៃ​មិន​ល្អ​របស់កូន​​បន្តិច​ម្តងៗ​ ដូច​ជា គួរ​កម្រិត​ការមើល​​ទូរទស្សន៍ ឬ​ក៏​លេង​ហ្គេម​តាម​ទូរសព្ទ ត្រឹម ១-២ ម៉ោង/​ថ្ងៃ ​បាន​ហើយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Foods That Will Lower Children’s Cholesterol Levels. http://www.foxnews.com/story/2008/08/14/8-foods-that-will-lower-children-cholesterol-levels.html. Accessed August 14, 2017

High Cholesterol in Children. http://www.webmd.com/cholesterol-management/guide/high-cholesterol-children#1. Accessed August 14, 2017

Cholesterol and Your Child. https://familydoctor.org/cholesterol-and-your-child/. Accessed August 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម