backup og meta

ជាតិខ្លាញ់លើអណ្តាតច្រើន ជាមូលហេតុអ្នកធាត់ៗស្រមុក ឬស្ទះដង្ហើមពេលគេង

ជាតិខ្លាញ់លើអណ្តាតច្រើន ជាមូលហេតុអ្នកធាត់ៗស្រមុក ឬស្ទះដង្ហើមពេលគេង

តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​​​នៅ​សហរដ្ឋអាមេរិក​ បាន​ឱ្យ​​ដឹង​ថា ជាតិ​ជាលិកា​ខ្លាញ់​​​ផ្តុំ​ជាប់​លើ​សេរីរាង្គ​អណ្តាត​ច្រើន​ ជា​ដើម​ហេតុ​​មួយ​បង្ក​​ឱ្យ​​មាន​បញ្ហា​ ស្រមុក​ ឬ​ស្ទះ​ដង្ហើម​នៅ​ពេល​គេង ពិសេស​កើត​មាន​​លើ​អ្នក​ធាត់​ៗ​។

ការ​សិក្សាមួយ​​​ធ្វើ​​ឡើង​​ដោយសាលា​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Pennsylvania បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​បញ្ហា​លើស​ទម្ងន់​ច្រើន​ កើត​​មាន​​ជាតិ​ជាលិកា​ខ្លាញ់​ទៅ​ប្រមូល​ផ្តុំ​លើ​​​សេរីរាង្គ​អណ្តាត ជា​ហេតុ​នាំ​ឱ្យ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជួប​បញ្ហា ស្ទះ​ដង្ហើម​នៅ​ពេល​គេង ឬ​ភាសា​បច្ចេកទេស​ហៅ​ថា Obstructive Sleep Apnea (OSA)។ អាការៈ​​សម្គាល់​សញ្ញា​ នៃ​ OSA មាន​ដូច​ជា ការ​គេង​ស្រមុក​​​ឮ​ៗ និង​ក្រោក​ឡើង​​នៅ​មាន​អារម្មណ៍​អស់​កម្លាំង​ ទោះ​បី​បាន​គេង​ពេញ​​ម៉ោង​ក៏​ដោយ។ ​​

ដើម្បី​​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ ក្រុម​ការងារ​នៃ​សាលា​វេជ្ជសាស្រ្ត​ខាង​លើ បាន​ពិសោធ​សាក​ល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​៦៧​នាក់ ដែល​ជា​អ្នក​​ជួប​បញ្ហា​ស្ទះ​ដង្ហើម និង​លើស​ទម្ងន់។ តាម​​រយៈ​ការ​ពិសោធ​ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​តម្រូវ​ឱ្យ​សម្រក​ទម្ងន់​ក្នុង​រយៈ​ពេល​៦​ខែ ជា​លទ្ធ​ផល​សម្រេច​បាន​ពួក​គេ​បាន​ស្រក​​១០​%​នៃ​ទម្ងន់​ខ្លួន។

អត្ថបទ​ពាក់ព័ន្ធ៖

ក្រោយ​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​សម្រក​ទម្ងន់​រួច ​​ក្រុម​ការងារ​បាន​ប្រើ​បច្ចេកទេស ស្កេន MRI តាម​ដាន​ពី​បម្រែ​បម្រួល​ឃើញ​ថា ពេល​ទម្ងន់​ក្រុម​​អ្នក​ស្ម័គ្រ​ចិត្ត​ស្រក​ ក៏​មាន​បម្រែ​បម្រួល​ជាលិកា​ជាតិ​ខ្លាញ់​លើ​អណ្តាត​​ថយ​ចុះ​ផង​ដែរ ដែល​បាន​ធ្វើ​​ឱ្យ​ប្រព័ន្ធ​ដង្ហើម​ពួក​គេ​បាន​ប្រសើរ​ជាង​មុន​បាន​៣០%​​នៅ​ពេល​គេង។

ឃើញ​ពី​លទ្ធផល​វិជ្ជមាន​ដូច្នេះ លោក​វេជ្ជបណ្ឌិត Richard Schwab ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​​បាន​ជំរុញ​ទឹក​ចិត្ត​ ឱ្យ​មនុស្ស​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា​ទម្ងន់​ខ្លួន មិន​ឱ្យ​ឡើង​លើស​ទម្ងន់​ពេក ដើម្បី​​ចៀស​ឆ្ងាយ​ពី​បញ្ហា​​ដង្ហើម​ខាង​លើ ដែល​ការ​រក្សា​ទម្ងន់​នោះ​ មាន​ដូច​ជា​វិធី​សាមញ្ញ​ ក្នុង​ជីវភាព​រស់​នៅ​ដូច​ជា ការ​ហាត់​ប្រាណ​ ការ​ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព​ជា​ដើម៕

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​

​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/fat-tongues-worsen-sleep-apnea.html

កំណែ​ប្រែបច្ចុប្បន្ន

14/01/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម