ក្រៅពីមុខមានមន្តស្នេហ៍ ប្រកបដោយភាពទាក់ទាញ រាងកាយក៏ជាកន្លែងសំខាន់មួយដើម្បីបង្កើនសម្រស់របស់យើង ពិសេសត្រង់សាច់គូទតែម្តង។ គ្នាយើង មិនថាប្រុស មិនថាស្រី សុទ្ធតែប្រាថ្នាចង់បានគូទមូលក្លុំ ព្រោះអាចជួយឲ្យយើងកាន់តែជឿជាក់លើខ្លួនឯង។ ពិសេសស្រីៗគ្នាយើង បើគូទមិនសូវទាក់ទាញ ច្បាស់ជាលួចអន់ចិត្តខ្លួនឯងមិនតិចទេ ហេតុនេះ “Hello គ្រូពេទ្យ’ ចង់ណែនាំអាហារពិសេសប៉ុន្មានមុខ ប្រហែលជាអាចជួយឲ្យសាច់គូទយើងតឹងណែន មូលក្លុំស្អាតបាន។
ផ្លែបឺរ ត្រូវចាត់ទុកជាអាហារមួយក្នុងចំណោមអាហារជាច្រើន អាចជួយឲ្យមានសុខភាពល្អ។ ផ្លែរុក្ខជាតិស្រោបដោយពណ៌បៃតងនេះ គឺពោរពេញដោយជាតិប៉ូតាស្យូម កាកសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនទៀត។ ទោះជាយ៉ាងណា អ្វីល្អបំផុតពីផ្លែបឺរ គឺសម្បូរទៅដោយសារធាតុខ្លាញ់ល្អ ជាភាសាបច្ចេកហៅថា Monounsaturated Fat អាចជួយដល់ការឡើងទម្ងន់ ក៏អាចជួយដល់ផែនការយកសាច់គូទមូលក្លុំបានល្អដូចគ្នា តាមរយៈការញ៉ាំដោយប្រុងប្រយ័ត្ន និងមានកម្រិត។
២- យ៉ាអួក្រិក
យ៉ាអួក្រិក ជាប្រទេសទឹកដោះគោជូរល្អខ្លាំងសម្រាប់សុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងអាចជួយសាច់ដុំគូទកើនឡើង តឹងណែនល្អថែមទៀត។ យ៉ាងណា ត្រូវចាំថា ខុសពីយ៉ាអួធម្មតា យ៉ាអួក្រិក មានផ្ទុកជាតិខ្លាញ់ Saturated fat យ៉ាងតិច ១៦ក្រាម គឺច្រើនជាងយ៉ាអួធម្មតា ១១ក្រាម ដែលអាចនាំឲ្យយើងកើតឡើងជាតិខ្លាញ់ក្នុងឈាមខ្ពស់ នាំឲ្យឈានដល់ហានិភ័យជំងឺបេះដូង ហេតុនេះ អ្នកជំនាញ ណែនាំគ្នាយើងញ៉ាំយ៉ាអួក្រិក ដែលមានបញ្ជាក់ថាមានជាតិខ្លាញ់តិច ឬគ្មានតែម្តង ហើយត្រូវញ៉ាំក្នុងបរិមាណត្រឹមត្រូវ ព្រោះអាចធ្វើឲ្យយើងកើនទម្ងន់បាន។
ត្រីធូណា ជាជម្រើសអាហារល្អបំផុត នៅពេលយើងចង់ឲ្យរាងកាយរីកធំធាត់បានល្អ និងរឹងមាំ។ ចំណុចសំខាន់បំផុត យើងអាចទទួលបានកាឡូរីយ៉ាង ២០០ ពីសាច់ត្រីធូណា ដែលជាប្រភពនៃប្រូតេអ៊ីន និងខ្លាញ់ល្អសម្រាប់សុខភាព។ យើងគ្នាយើងកំពុងចង់ឲ្យឡើងទម្ងន់ ដើម្បីប៉ូវសាច់គូទឲ្យមើលទៅស្អាតទាក់ភ្នែក អាចញ៉ាំសាច់ត្រីធូណា លាយជាមួយស៊ុត ឬដាក់បញ្ចូលក្នុងសាលាដក៏បាន។
អត្ថបទពាក់ព័ន្ធ៖
ទោះជាដំឡូងបារាំងត្រូវគេអះអាងជាប្រភពអាហារនាំឲ្យធាត់ខ្លាំងក៏ពិតមែន ប៉ុន្តែក៏សក្ដិសមសម្រាប់ផែនការប៉ូវសាច់ដុំគូទយើងដូចគ្នា ជាមួយកាបូអ៊ីដ្រាតយ៉ាងច្រើន ដែលគ្នាយើងចង់សម្រកទម្ងន់តែកាត់បន្ថយញ៉ាំសារធាតុនេះ ប៉ុន្តែបើចង់ប៉ូវសាច់ឲ្យតឹងណែន ដំឡូងបារាំងជាអាហារល្អបំផុតមិនគួរបោះបង់ចោល។
ក្នុងដំឡូងបារាំងមួយចំណិតធំ គឺមានកាឡូរីដល់ទៅ ១៦៣កាឡូរី និងក៏ជាប្រភពនៃវីតាមីនសំខាន់ៗដូចជា វីតាមីន C និង B6 ក៏ដូចជាជាតិប៉ូតាស្យូម សារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ:
ក្នុងផែនការកសាងសាច់ដុំលើរាងកាយឲ្យតឹងណែនល្អ រាប់បញ្ចូលទាំងសាច់គូទ សាច់គោគ្មានខ្លាញ់ ជាអាហារស័ក្ដិសមបំផុតយើងត្រូវញ៉ាំ ព្រោះមានផ្ទុកទៅដោយវីតាមីន ជារ៉ែ និងប្រូតេអ៊ីនយ៉ាងច្រើនសន្ធឹកសន្ធាប់។
៦- កំណត់ចំណាំ
ត្រូវចាំថា អាហារខាងលើទោះអាចជួយឲ្យសាច់គូទយើងតឹងណែនល្អ ប៉ុន្តែអាហារទាំងនេះក៏អាចបង្កហានិភ័យប្រឈមជំងឺធាត់ដូចគ្នា ហេតុនេះត្រូវញ៉ាំក្នុងកម្រិតត្រឹមត្រូវ ហើយត្រូវហាត់ប្រាណតាមបច្ចេកទេសប៉ូវសាច់គូទផង ដើម្បីឲ្យរាងកាយមើលទៅស្រឡូនស្អាត ជាមួយគូទមូលក្លុំ និងទាក់ទាញ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕