backup og meta

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន

ប្រូតេអ៊ីន​អាច​ជួយសម្រក​ទម្ងន់​ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព។

. គ្រឿង​សមុទ្រ

គ្រឿងសមុទ្រ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ព្រោះ​គ្រឿង​សមុទ្រ​មាន​ជាតិ​ខ្លាញ់​ទាប។ ដោយ​ឡែក​ត្រី​សាល់ម៉ុន​គឺ​មាន​ជាតិ​ខ្លាញ់​រាង​ច្រើន​បន្តិច ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​ល្អ​សម្រាប់​សុខភាព​ដែល​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣។

. សាច់​បក្សី​ពណ៌​ស

យើង​គួរ​ញ៉ាំ​សាច់​បក្សី​ពណ៌​ស​ដូចជា​សាច់មាន់​ជាដើម​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន។ សម្រាប់​សាច់​ពណ៌​ក្រម៉ៅ​គឺមាន​ជាតិ​ខ្លាញ់​ច្រើន​បន្តិច។ ស្បែក​របស់​សាច់​បក្សី​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដូចនេះ​យក​ល្អ​ពេល​ញ៉ាំ​គួរ​យក​ស្បែក​ចេញ។

. ទឹកដោះគោ ឈីស និង​យ៉ាអួ

ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈីស និង​យ៉ាអួ​មិនត្រឹម​តែ​មាន​ប្រូតេអ៊ីន​ទេ តែ​នៅ​ផ្ទុក​កាល់ស្យូម និង​វីតាមីន D​ទៀត។ យើង​អាច​ជ្រើសរើស​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ និង​បង្ការ​ជំងឺ​ពុកឆ្អឹង​ផងដែរ។

. ស៊ុត

ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​អាច​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​មួយ​ថ្ងៃ។

. សណ្ដែក

សណ្ដែក​ ២០០​ក្រាម​ផ្តល់​នូវ​ប្រូតេអ៊ីន​រុក្ខជាតិ​ស្មើនឹង​សាច់គោ​អាំង​ ២៨,៣៥ក្រាម។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​នេះ​មាន​​តម្លៃ​សមរម្យ​​ និង​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រាប់​ម៉ោង​។

. សណ្ដែក​សៀង

ការ​ញ៉ាំ​សណ្ដែក​សៀង​៥០​ក្រាម​រាល់​ថ្ងៃ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​រហូត​ដល់​៣%។ ម៉្យាងទៀត​ការ​ទទួល​បាន​ប្រូតេអ៊ីន​រុក្ខជាតិ​ពី​សណ្ដែក​ជំនួស​ឲ្យ​ការ​ទទួល​បាន​ប្រូតេអ៊ីន​ពី​ប្រភព​មាន​ជាតិ​ខ្លាញ់ និង​ការ​រក្សា​របប​អាហារ​ល្អ​អាច​ជួយ​ដល់​សុខភាព​បេះដូង។

. សាច់គោ​គ្មាន​ខ្លាញ់

សាច់​គោ​គ្មាន​ខ្លាញ់​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ជាង​សាច់​ទ្រូង​មាន់​អត់​មាន​ស្បែក​ប្រហែល​២ក្រាម។ សាច់​គោ​គ្មាន​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ស័ង្កសី ជាតិដែក និង​វីតាមីន B12

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/fitness-exercise/guide/good-protein-sources

កំណែ​ប្រែបច្ចុប្បន្ន

28/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម