backup og meta

ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​​រឹងមាំ សាកល្បង​វិធីសាស្ត្រ​​ងាយ​ៗ​ទាំង​៥​នេះ​

ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​​រឹងមាំ សាកល្បង​វិធីសាស្ត្រ​​ងាយ​ៗ​ទាំង​៥​នេះ​

នៅ​ពេល​​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ ​និង​​​មាន​សុខភាព​ល្អ​ ​យើង​អាច​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​​ ក៏​ដូចជា​មេរោគ​ផ្សេងៗ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​​ថែម​ទៀត​ផង​។​​​ ហេតុដូច្នេះ​ហើយ​​ ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត។​ ជាមួយ​នឹង​ការ​​​អនុវត្ត​​វិធីសាស្រ្ត​ងាយ​ៗ​ខាងក្រោម​នេះ ​​យើង​​អាច​​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​​ជាង​មុន​ទ្វេដង​។

.​របប​អាហារ​ត្រឹមត្រូវ

សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​ ជា​ពិសេស​បន្លែ​ ​ផ្លែឈើ​ និង​គ្រឿង​ទេស​​ផ្សេង​ៗ​ មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​មាន​​ដំណើរការ​ល្អ​។​ លើស​ពី​នេះ​ ស័ង្កសី​ ​ជាតិ​ដែក​ វីតាមីន​A, C, E, B6 និង​ B12 ​​​ក៏​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​​​​ទៅ​តាម​មុខងារ​​របស់​វា​​ផង​ដែរ​​។​ រីឯ​ប្រូតេអ៊ីន​ ក៏​រួម​ចំណែក​​ជួយ​ដល់​សុខភាព​​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ដោយ​ការ​បង្កើត​ ​និង​ថែទាំ​កោសិកា​ភាព​​ស៊ាំ​បាន​យ៉ាង​ល្អ​ប្រសើរ​​ថែម​​ទៀត​ផង​។

. កាត់​បន្ថយ​ស្រ្តេស

​​​ជា​ទូទៅ​ បញ្ហា​ស្រ្តេស​ប៉ះពាល់​ដល់​សុខភាព​​ផ្លូវ​កាយ​ ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​យើង​ផង​ដែរ​។​ លើស​ពី​នេះ​ វា​ក៏​​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ដូចគ្នា​​។​ នៅ​​ពេល​ដែល​យើង​ស្រ្តេស​ ជា​ពិសេស​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ​ ​រាងកាយ​យើង​នឹង​​ចាប់ផ្ដើម​បញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​នឹង​​វា​​ ហើយ​ប្រតិកម្ម​ស្រ្តេស​នេះ​ នឹង​​​​បង្ក្រាប​​ទៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ​​ព្រម​ទាំង​​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ និង​​ជំងឺ​ផ្សេង​​បាន​ផង​ដែរ​។

. គេង​គ្រប់គ្រាន់

ការ​គេង​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើសលប់​ដល់​រាងកាយ​របស់​យើង​។​ ជាក់ស្តែង​ ម៉ូលេគុល​ដែល​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​សំខាន់​​ៗ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​ដែល​យើង​គេង​លក់​។ ដូចនេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ល្អ​ ​យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​​។

ប្រព័ន្ធភាពស៊ាំ

. លំហាត់​ប្រាណ​ជា​ទៀងទាត់​​​

ពិត​ណាស់​លំហាត់​ប្រាណ​​​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​រាងកាយ​របស់​យើង​​រឹងមាំ​ ​និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​​ថែម​ទៀត​ផង​​ ដោយ​​ជួយ​ជំរុញ​ដល់​​ចរន្ត​ឈាម​​ទាំងមូល​ និង​​ធ្វើ​ឲ្យ​កោសិកា​ភាព​ស៊ាំ​ ​ក៏​ដូចជា​​ម៉ូលេគុល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ធ្វើ​ដំណើរ​បាន​ស្រួល​ពាសពេញ​រាងកាយ​របស់​យើង​។

. ញ៉ាំ​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់​​​

ទឹក​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​រាងកាយ​របស់​យើង​ ​ព្រម​ទាំង​​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ផង​ដែរ។​ សារធាតុ​រាវ​នៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ដែល​មាន​ផ្ទុក​កោសិកា​ភាព​ស៊ាំ​ប្រឆាំង​នឹង​​ការ​ឆ្លង​មេរោគ​​​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​​ទឹក​។​ ប៉ុន្តែ​ប្រសិន​បើ​យើង​ខ្វះ​ជាតិ​ទឹក​​វិញ​នោះ​ ចលនា​នៃ​ប្រព័ន្ធ​ចរន្ត​ឈាម​នឹង​ថយ​ចុះ​ ដែល​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​។ ហេតុ​នេះ​ហើយ​ ការ​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.houstonmethodist.org/blog/articles/2020/mar/5-ways-to-boost-your-immune-system/

https://www.everydayhealth.com/columns/white-seeber-grogan-the-remedy-chicks/ten-simple-natural-ways-to-boost-immune-system/

 

កំណែ​ប្រែបច្ចុប្បន្ន

30/12/2020

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម