គ្នាយើងខ្លះទងជាអាចឆ្ងល់ថាអ្វីទៅជាអាហារសុខភាព ឮតែគេនិយាយពីអាហារប្រភេទនេះ។ តើអាហាសុខភាពពិបាករក ឬមានតម្លៃថ្លៃ? មិនដូចនោះទេ អាហារសុខភាពមិនមែនសុទ្ធតែជាអាហារដែលយើងពិបាករក និងមានតម្លៃថ្លៃនោះទេ។ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកផ្លែឈើចំនួនប្រាំមួយប្រភេទ ដែលងាយរក និងមិនសូវមានតម្លៃថ្លៃ ហើយល្អចំពោះសុខភាពទៀត។
១. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរដោយជាតិសរសៃខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗជាច្រើនទៀត។ ផ្លែប៉ោម អាចជាជម្រើសអាហារសម្រន់ដ៏ល្អ និងអាចជួយឲ្យយើងឆ្អែតនៅចន្លោះពេលញ៉ាំអាហារផង។
២. ថ្លែប័រ
ផ្លែប័រ អាចថាខុសប្លែកពីផ្លែឈើមួយចំនួនផ្សេងទៀត ព្រោះថាផ្លែនេះមានផ្ទុកអាស៊ីដខ្លាញ់ល្អចំពោះសុខភាពជំនួសឲ្យកាបូអ៊ីដ្រាត។ ក្រៅពីនេះ ផ្លែប័រក៏មានផ្ទុកជាតិសរសៃខ្ពស់ ប៉ូតាស្យូម និងវីតាមីនC ផងដែរ។
៣. ផ្លែចេក
ចេក គឺជាផ្លែឈើសប្បូរដោយប៉ូតាស្យូមបំផុតមួយ។ ផ្លែឈើប្រភេទនេះ ក៏សម្បូរទៅដោយវីតាមីន B6 និង ជាតិសរសៃផងដែរ។
៤. ផ្លែក្រូច
ចំពោះផ្លែក្រូចវិញ ពេលនិយាយដល់ពេលណា ដឹងតែនឹងឃើញវីតាមីនC មិនខាន។ ពិតណាស់ផ្លែក្រូចសម្បូរដោយវីតាមីនC ជាតិសរសៃខ្ពស់ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មទៀតផង។
៥. ផ្លែម្នាស់
ផ្លែម្នាស់ក៏មិនអន់ដែរ មានផ្ទុកទៅដោយវីតាមីនC និងម៉ង់កាណេស។ ក្រៅពីនេះ ម្នាស់នៅមានផ្ទុកល្បាយអង់ហ្សីម ដែលជាសារធាតុប្រឆាំងការរលាក និងជួយបំបែកប្រូតេអ៊ីនផងដែរ។
៦. ផ្លែឪឡឹក
ផ្លែឪឡឹកក៏មិនអន់ដែរក្រៅពីមានជាតិទឹកខ្ពស់ នៅមានវីតាមីន A, B ថែមទៀតផង។ ក្រៅពីនេះផ្លែឪឡឹកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lycopene និងcarotenoids ផងដែរ។ ក្រៅពីនេះ គេនៅជឿថាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឪឡឹកក៏មានឥទ្ធិពលប្រឆាំងនឹងឥទ្ធិពលជំងឺមហារីកផងដែរ។
[embed-health-tool-bmr]