វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយបង្កើនការរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង។ រាងកាយរបស់យើងផ្ទុកវីតាមីន B12 ច្រើនជាងបរិមាណវីតាមីន B12 ដែលយើងញ៉ាំក្នុងមួយថ្ងៃពី ១០០០ ទៅ ២០០០ ដង (ប្រហែល ១-៥ មិល្លីក្រាម) ដូច្នេះកង្វះវីតាមីន B12 ក្នុងរយៈពេលយូរទើបបង្ហាញអាការៈ។ ខាងក្រោមជាអាការៈនៃកង្វះវីតាមីន B12៖
១. ល្ហិតល្លៃ ឬគ្មានកម្លាំង
២. ស្លេកស្លាំង
៣. ញ័រទ្រូង
៤. មិនឃ្លានអាហារ
៥. ស្រកទម្ងន់
៦. អត់កូន ឬអារ
៧. ស្ពឹកដៃ/ជើង (សញ្ញានៃបញ្ហាសរសៃប្រសាទ)
៨. មានបញ្ហាផ្លូវចិត្តដូចជា ធ្លាក់ទឹកចិត្ត
៩. មានបញ្ហាក្នុងការចងចាំ ការយល់ដឹង និងការវិនិច្ឆ័យ
១០. ដំបៅក្នុងមាត់ ឬលើអណ្តាត
១១. លូតលាស់យឺត និងស្លេកស្លាំង (ទារក)
វីតាមីន B12 មាននៅក្នុងផលិតផលសត្វដូចជា ត្រី សាច់ ថ្លើម ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ យ៉ាអួរ និងផលិតផលទឹកដោះ។ ទឹកដោះម្តាយក៏សម្បូរវីតាមីន B12 ដែរ។
[embed-health-tool-bmr]