បន្លែ និងផ្លែឈើពណ៌សក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមិនចាញ់បន្លែ និងផ្លែឈើពណ៌ចម្រុះទេ។ បន្លែ និងផ្លែឈើពណ៌សមានផ្ទុកសារធាតុ anthoxanthins, allicin, ប៉ូតាស្យូម, ហ្វូឡាត និងវីតាមីន C ។ ខាងក្រោមជាអត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើពណ៌ស។
១. ជួយការពារបេះដូង និងសរសៃឈាម
សារធាតុប៉ូតាស្យូមនៅក្នុងបន្លែ និងផ្លែឈើពណ៌សជួយសរសៃប្រសាទ និងសាច់ដុំរបស់យើងឱ្យធ្វើការ ដែលល្អចំពោះដំណើរការបេះដូង។ ប្រសិនបើយើងមានបញ្ហាតម្រងនោម យើងត្រូវកម្រិតការញុំាសារធាតុប៉ូតាស្យូម ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។ សារធាតុ Anthoxanthins និង allicin នៅក្នុងបន្លែ និងផ្លែឈើពណ៌សក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលដែលធ្វើឱ្យបេះដូងយើងធ្វើការបានស្រួល។
២. ប្រឆាំងមហារីក
សារធាតុ Anthoxanthins នៅក្នុងបន្លែ និងផ្លែឈើពណ៌សអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីក។ ឯហ្វូឡាតក៏ជួយកាយយើងឱ្យចៀសផុតពីការផ្លាស់ប្តូរកោសិកាដែលអាចនាំឱ្យកើតមហារីកដែរ។
៣. ពង្រឹងប្រព័ន្ធការពាររាងកាយ
បន្លែ និងផ្លែឈើពណ៌សមានផ្ទុកវីតាមីន C ដែលជួយរាងកាយរបស់យើងប្រឆាំងនឹងការឆ្លងមេរោគ មុនពេលយើងឈឺ។
បន្លែពណ៌សមានដូចជា ខ្ទឹមស ខ្ទឹមបារាំង ដំឡូងបារាំង ឆៃថាវ ផ្កាខាត់ណា ផ្សិត ពោតស មើមប៉ិគួៈ។ល។ ឯផ្លែឈើពណ៌សរួមមាន ផ្លែចេក សារី ប៉ែសសាច់ស ពុទ្រា ស្រកានាគសជាដើម។
[embed-health-tool-bmr]