រាងកាយរបស់យើងត្រូវការជាតិស្ករដើម្បីបំប្លែងទៅជាគ្លុយកូសសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែឥទ្ធិពលរបស់ជាតិស្ករចំពោះរាងកាយ និងសុខភាពយើងគឺអាស្រ័យ ទៅលើប្រភេទស្ករដែលយើងញ៉ាំ។ តើការញុំាស្ករចម្រាញ់ និងស្ករធម្មជាតិមានឥទ្ធិពលខុសគ្នាយ៉ាងណាចំពោះរាងកាយយើង?
១. ស្ករចម្រាញ់
អ្នកស្រី Lauren Fleming អ្នកឯកទេសខាងចំណីអាហារនៅ Savored RD Wellness បានលើកឡើងថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបានមកពីរុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។
រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករក្នុងឈាមកើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារតែជាតិស្ករចម្រាញ់ត្រូវបានរំលាយបានយ៉ាងឆាប់រហ័ស វាមិនអាចធ្វើឱ្យយើងមានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំាច្រើនប៉ុនណាក៏ដោយ។
លើសពីនេះទៅទៀត អាហារដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និងស្ករគ្រាប់ជាដើម ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ’ មិនសូវមានសារធាតុចិញ្ចឹម។ បើយើងញុំាច្រើននឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើនយ៉ាង។
ចង់គណនា BMI ចុចទីនេះ!
២. ស្ករធម្មជាតិ
ស្ករធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងទម្រង់ជា fructose។ ឯស្ករធម្មជាតិនៅក្នុងផលិតផលទឹកដោះ ដូចជាទឹកដោះគោ និងឈីសមានទម្រង់ជាឡាក់តូស (lactose) ។
ស្ករធម្មជាតិរំលាយយឺតៗ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាការរំលាយអាហាររបស់យើងឱ្យមានស្ថិរភាព។ ការញុំាអាហារដែលផ្ទុកស្ករធម្មជាតិសម្បូរទៅជាតិសរសៃ ព្រមទាំងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សារាងកាយយើងឱ្យមានសុខភាពល្អ និងជួយការពារយើងពីជំងឺ។
រវាងស្ករចម្រាញ់ និងស្ករធម្មជាតិ ស្ករធម្មជាតិល្អចំពោះសុខភាពជាងស្ករចម្រាញ់ ឬស្ករកែច្នៃ។ ទោះបីជាយ៉ាងណាក៏ដោយយើងក៏ត្រូវកម្រិតការញុំាដែរអាហារមានស្ករធម្មតជាតិនេះដែរ ព្រោះការញុំាច្រើនក៏ធ្វើឱ្យយើងលើស ឬឡើងជាតិស្ករក្នុងឈាមដែរ។ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម។
[embed-health-tool-bmr]