ក្រៅពីកាហ្វេ តែ ជាភេសជ្ជៈទីពីរក្នុងជម្រើសយុវវ័យសម័យកាលនេះ។ ឥឡូវនេះ ការស្រាវជ្រាវរួមគ្នាមួយសាកលវិទ្យាល័យនៅអង់គ្លេស និងវិទ្យាសា្ថនស្រាវជ្រាវនៅហូឡង់ បានបង្ហាញថា តែ Matcha (តែបៃតង ឆុងពីម្សៅស្លឹកតែបៃតង) មានគុណប្រយោជន៍ច្រើន ពិសេសល្អសម្រាប់អ្នកធ្វើការ។
លទ្ធផលការស្រាវជ្រាវរួមគ្នារវាងវិទ្យាស្ថានស្រាវជ្រាវចំណីអាហារ និងសុខភាព Vlaardingen ប្រទេសហូឡង់ និងសាកលវិកទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បង្ហាញថា តែបៃតង Matcha ផ្តល់នូវសារធាតុជំរុញកម្លាំងទាបជាងកាហ្វេ ប៉ុន្តែក្នុងតែ Matcha ផ្តល់នូវសមាសធាតុគីមីល្អ Flavonoid និង L-Theanine ល្អសម្រាប់ឲ្យកោសិកាខួរក្បាលបញ្ចេញអ័រម៉ូន សេរ៉ូតូនីន GABA និង Dophamine សុទ្ធសឹងតែធ្វើឲ្យអារម្មណ៍យកចិត្តទុកដាក់បានល្អ និងបង្កភាពស្រស់ស្រាយ ។
នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវរួមគ្នាខាងលើ បានបញ្ជាក់ថា សារធាតុ L-Theanine ជួយបន្ថយជាពិសេសទៅលើបញ្ហាស្រ្តេស និងអន្ទះអន្ទែង ដោយវាបានជំរុញឲ្យមានអារម្មណ៍ធូរស្បើយ (សម្រាក) ប៉ុន្តែពុំមែនធ្វើឲ្យងងុយគេងទេ។ ហើយសារធាតុនេះសម្បូរក្នុងតែបៃតង Matcha នេះឯង។
អត្ថបទពាក់ព័ន្ធ៖
ផ្អែកតាមប្រភពនៃវិទ្យាស្ថានស្រាវជ្រាវនៃប្រទេសហូឡង់ខាងលើ តែបៃតង Matcha សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាគុណប្រយោជន៍ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺសារធាតុ L-Theanine ដែលសមាសធាតុនេះ នៅពេលផ្សំជាមួយជាតិកាហ្វេអ៊ីន វានឹងក្លាយជាសារធាតុកាន់តែល្អសម្រាប់ខួរក្បាលជំរុញមុខងារចងចាំ និងគិតវិនិច្ឆ័យ (Cognitive Function) ដូច្នេះវាកាន់តែល្អសម្រាប់អ្នកបំពេញការងារផ្សេងៗ ដោយប្រើខួរក្បាល៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]