backup og meta

សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់

សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់

បន្លែ​នៅ​តាម​ទីផ្សារ​ដែល​យើង​ឃើញ​មាន​រូបរាងស​ៗ​ខុស​ពី​ធម្មតា ព្រោះ​ត្រូវ​គេ​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស (Na2 S202)។ នេះ​បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់សេដ្ឋា បាន​ប្រាប់​មក​កាន់ Hello គ្រូពេទ្យ

តាម​ការ​សិក្សា និង​ចុះ​ទៅ​ពិសោធ​កន្លង​មក លោក​កត់​សម្គាល់​បាន​ថា​ សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​នេះ​ត្រូវ​បាន​ដាក់​លើ​បន្លែ​មួយ​ចំនួន​ឲ្យ​មើល​ទៅ​ឃើញ​ស​ខ្ចី ដែល​ក្នុង​នោះ​មុខ​សញ្ញា​ច្រើន​ជាង​គេ ​គឺ បន្លែ​ហាន់​ហើយ ស្ករ​ត្នោត សណ្ដែក​បណ្ដុះ ស្លឹកគ្រៃ​។ ចំណែក​ផ្លែឈើ ឬ​ក៏​ចំណី​អាហារ​មិន​សូវ​ឃើញ​មាន​ឡើយ ព្រោះ​វា​សារធាតុ​គីមី​ប្រភេទ​នេះ​មិន​ស៊ីជាមួយ​ប្រភេទ​សាច់សត្វ ពពួក​ប្រហិតទុក​បាន​យូរ​ៗ ដោយ​​គេ​មាន​ថ្នាំ​ផ្សេង​ពី​នេះ​ទៀត។

អត្ថបទពាក់ព័ន្ធ៖ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​

ថ្នាំធ្វើឲ្យបន្លែសHello_គ្រូពេទ្យ

បើ​តាម​ការ​កត់ត្រា​ក្នុង​សៀវភៅ​ដែល​លោក​បាន​ពិសោធ​រួច បុគ្គលិក​ធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​ត្រួត​ពិនិត្យ​ចំណី​អាហារ​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​សម្រាប់​អ្នកញ៉ាំជាតិ​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត​ច្រើន​ទៅ​ៗ​ ​អាច​ធ្វើឲ្យ​ថប់​​ដង្ហើម ពុល ក្អួត​ចង្អោរ រាក​រូស ឬ​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​ស្លាប់​ថែម​ទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖ ​ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម