backup og meta

WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់

WHO អះអាង​ថា ផលិតផលអាហារទារក មានស្ករច្រើនណាស់

គ្នាយើងភាគច្រើន​ដឹងហើយ​ថា ការញ៉ាំ​អាហារ ឬភេសជ្ជៈ​មាន​ជាតិស្ករ​ច្រើន មិនល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាធ្វើឲ្យ​យើង​លើសទម្ងន់ ប្រឈម​ជំងឺធាត់ ឬទឹកនោមផ្អែមជាដើម។ ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) រកឃើញ​ថា ផលិតអាហារ​ទារក មាន​ជាតិស្ករច្រើន​ណាស់ ប៉ុន្តែ​អត់បាន​បញ្ជាក់​ពីប្រទេស ឬ​ទីតាំង​ជាក់លាក់​ណា​ទេ ដោយគ្រាន់តែបង្ហើបថា ភាគច្រើន​ផលិតផល​កំពុង​ចរាចរ​នៅ​អឺរ៉ុប។

អង្គការ​ដដែលនេះ បញ្ជាក់​ថា នេះ​ដោយសារ​ការផ្សព្វផ្សាយ​មិនត្រឹមត្រូវ អះអាងថា អាហារ​ទាំងនោះ សក្តិសម​ជាមួយ​ទារក អាយុ​ក្រោម ៦ខែ។ តែការសិក្សា រកឃើញ​ថា យ៉ាងតិចផលិតផល ៥០% លក់តាមនៅតាម​ទីក្រុង មាន​ប្រភេទអាហារ​ផ្ទុក​កាឡូរី ៣០% ចេញពី​ស្ករ។ កត្ដានេះ បង្កើន​ការប្រឈម​នឹង​ជំងឺធាត់ និង​ជំងឺទឹកនោមផ្អែម ដោយសារ​វាអាច​ធ្វើឲ្យ​ក្មេងមាន​ចំណូលចិត្ត​នឹង​អាហារ​ផ្អែម។

ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​បំបៅដោះ​ទារក​តែ​មួយមុខ ក្នុង​រយៈពេល ៦​ខែ​ដំបូង និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ក្នុង​ពិភពលោក ដែល​ផលិត​អាហារ​ទារក ពិនិត្យ​លើ​បញ្ហា​នេះ។

ជាងនេះទៅទៀត អង្គការ​ដដែល រកឃើញថា ផលិតផល​អាហារ​ទារក ៦០% បាន​ផ្សព្វផ្សាយ ដោយ​អះអាង​ថា ល្អសម្រាប់​ទារក។ ការផ្សព្វផ្សាយ​ដូច្នេះ ត្រូវអនុញ្ញាត​ក្រោមច្បាប់​សហភាពអឺរ៉ុប តែ​ខុស​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែលផលិតអាហារ ម្សៅទឹកដោះគោ មិនគួរ​ផ្សព្វផ្សាយ ដោយ​អះអាង​ថា សក្តិសម​សម្រាប់​ក្មេង​ក្រោម​អាយុ ៦​ខែ​នោះទេ។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា ការឃើញ​របស់​អង្គការ​សុខភាព​ពិភពលោក ក្រោយ​អង្គការ​បាន​ប្រមូល​ផលិត​អាហារ និង​ភេសជ្ជៈ ៧.៩៥៥​មុខ សម្រាប់​ទារក និង​កុមារ យក​ពិនិត្យ អំឡុង​ចុងឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨។ ទោះយ៉ាងណា អង្គការ​មិនបាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន និង​ម៉ាកផលិតផល​ទេ។

 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bloomberg.com/news/articles/2019-07-15/baby-food-has-too-much-sugar-and-is-marketed-wrongly-who-says

កំណែ​ប្រែបច្ចុប្បន្ន

16/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម