backup og meta

មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង

មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង

ទឹក​ក្រូចឆ្មារ ជា​ភេសជ្ជៈយើង​គ្រប់​គ្នា​ចូល​ចិត្ត​ ពិសេសនៅ​រដូវ​ក្ដៅ ព្រោះ​មាន​ទាំង​ជីវជាតិ ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែគ្នា​យើង​ដឹង​អត់? ក្រូច​ឆ្មារ មាន​​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខភាព​ កាន់​តែ​អស្ចារ្យ យើង​អាចផឹក​ទឹក​ក្រូច​ឆ្មារ ជំនួស​ឲ្យ​​កាហ្វេ​នៅ​ពេល​ព្រឹក​បាន​ទៀត​ផង។ គុណ​ប្រយោជន៍សំខាន់​បំផុត​ទាំង ៥ របស់​ក្រូច​ឆ្មារ គឺ៖

១- ក្រូចឆ្មារ​បង្កើន​ការ​រំលាយ​អាហារ

​បើ​យើង​​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ ផឹក​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន។ ទឹក​ក្រូច​ឆ្មារ អាច​ជួយ​បំបែក​អាហារ​នៅ​ក្នុងក្រពះ ដើម្បី​ងាយ​នឹង​រំលាយ។ ដោយ​សារ​តែ​ធម្មជាតិ​ទឹក​ក្រូច​ឆ្មារ មាន​​ជាតិ​អាស៊ីដ ទើប​វា​ធ្វើ​ឲ្យ​​ភ្ញោច​ការ​ផលិត​អាស៊ីដ​​ក្រពះ ហើយ​ជាតិ​អាស៊ីដ​ក្រូច​ឆ្មារ អាច​ជួយ​ដល់​ដំណើរ​ការ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រពះ​បាន​ល្អ។ តែ​យ៉ាង​នេះ​ក្ដី មនុស្ស​មួយ​ចំនួន ​អាច​ទទួល​បាន​ផល​ខុស​ពី​នេះ ហេតុ​នេះ​ត្រូវ​ចៀស​វាង​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​នៅ​ពេល​ពោះ ទទេ។

២- ទឹក​ក្រូចឆ្មារ​បង្កើន​ការ​ស្រូប​សារធាតុ​រ៉ែ

វីតាមីន C ត្រូវ​​រក​ឃើញ​ក្នុង​ទឹក​ក្រូច​ឆ្មារ ជួយ​ឲ្យ​​រាង​កាយ​ស្រូប​សារធាតុ​រ៉ែបាន​កាន់​តែ​ច្រើន។ គ្រាន់​តែ​ចិត​ក្រូច​ឆ្មា​ប៉ុន្មាន​ចំណិត ដាក់​ចូល​ក្នុង​ទឹក​ផឹក អាច​ធ្វើឲ្យ​រាង​កាយ​​កើនបរិមាណ​​វីតាមីន C រួច​ទៅ​ហើយ។ វីតាមីន C ​ជា​វីតាមីនឃើញ​មាន​នៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ។ បន្ថែម​លើ​នេះ ជាតិ​រ៉ែ​ ត្រូវ​រក​ឃើញ​មាន​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​ជម្រុញ​ការ​រំលាយ​អាហារ កាត់​បន្ថយ​ក្រហាយ​ទ្រូង និង​កាត់​បន្ថយ​ការ​ហើម​ពោះ។​

៣- ក្រូចឆ្មារ​ជួយ​កម្ចាត់​ជាតិ​ពុល

គុណ​ប្រយោជន៍​ធំ​បំផុត​របស់​ក្រូច​ឆ្មារ ​ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ។ ទឹក​ក្រូច​ឆ្មារ ជា​សារធាតុ​សម្អាតជាតិ​ពុល​​បែប​ធម្មជាតិ ដូច​នេះ​ហើយ​ ទើបក្រូចឆ្មារ អាច​គ្រប់​គ្រង​មេរោគ​ ដែល​មាន​គ្រោះ​ថ្នាក់ដល់​សុខភាព​​បាន។ ក្រូច​ឆ្មារ អាច​ជួយ​ដល់​មុខងារ​ថ្លើម​ ​ជួយ​បង្កើន​សុខភាព​ស្បែក ថែម​ទាំង​ជួយ​បំបាត់​ឈឺ​ក​បានតិច​តួច និង​ជួយ​បញ្ហា​ប្រព័ន្ធ​ដង្ហើម​ទៀត​ផង។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​មួយ​នៅ​ក្នុងក្រូច​ឆ្មារ ហៅ​ថា D-limonene ​គេ​ក៏​អាច​ឃើញ​​មាន​នៅ​ក្នុង​ក្រូច​ធម្មតា​ដែរ​ ដោយ​សារ​ធាតុ​នេះ អាច​បំលែង​សារធាតុ​ពុល​ ​មាន​ក្នុង​ថ្លើម​ ទៅ​ជា​សារធាតុ​មិន​បង្ក​គ្រោះ​ថ្នាក់ ឬ​មាន​គ្រោះ​ថ្នាក់​តិចតួច​​វិញ​បាន។ សារធាតុ​នេះ​រក​ឃើញ​មាន​ច្រើន​បំផុត ក្នុង​សម្បក​ក្រូច​ និង​ក្រូចឆ្មារ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • នេះទើបជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យពីប្រទាលកន្ទុយក្រពើ
  • ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ

៤- ក្រូចឆ្មារ​ជួយ​សម្រក​ទម្ងន់

ដូច​ធ្លាប់​លើក​ឡើង​ជារឿយៗ​ហើយ គ្នា​យើង​មួយ​ចំនួន​ផឹក​ទឹក​ផ្លែ​ឈើ ធ្វើ​ជា​ផ្នែក​មួយ​ក្នុង​វិធី​បញ្ចុះ​ទម្ងន់។ កាន់​តែ​ពិសេស ទឹក​ក្រូច​ឆ្មារ មាន​ជាតិ​ Pectin ដែល​ជា​ជាតិ​កាក​សរសៃ​រលាយ ​អាច​ជួយ​សម្រក​​ទម្ងន់​បាន។ ការ​សិក្សា​​បាន​បង្ហាញ​ដែរ​ថា ផឹក​ទឹក​ធម្មជាតិ អាច​ធ្វើ​ឲ្យ​កើន​ឡើង​ការ​ធ្វើ​មេតាបូលីស​ក្នុង​ខ្លួន។ ការ​ពិត​ទៅ​ ផឹក​ទឹក​ក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ ​រៀង​រាល់​ព្រឹក អាច​ធ្វើ​ឲ្យ​​យើង​មាន​សុខភាព​ល្អ​ និង​សម្រក​ទម្ងន់​តាម​បែប​ធម្មជាតិ​បាន។

៥- ជួយ​បំបាត់អា​ការៈឈឺ​ពោះ

ពេល​យើង​ញ៉ាំអាហារ​​ឆ្អែត​ខ្លាំង​ហើយ​ចូល​គេង ​ងាយ​នឹង​មាន​បញ្ហា​ក្រហាយ​ទ្រូង ឬ​ហើម​ពោះ​ ​នៅ​ពេល​ព្រឹក​ឡើង។ ទឹក​ក្ដៅ អាច​សម្អាត​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​រាង​កាយ ហើយ​ជាតិ Flavonoid របស់​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​នៅ​ក្នុង​ក្រពះ​ថែម​ទៀត​ផង ដូច​នេះ នឹង​ឆាប់​ជា​ពី​បញ្ហា​ទាំង​នោះ។ ក្រូចឆ្មារ ពេល​លាយ​ជាមួយ​ជី​អង្កាម អាច​ធ្វើ​អោយ​បាត់​ការ​ឈឺ​ពោះ​ និង​បន្ថយ​ការ​ក្អួត​ចង្អោរ​ទៀត​ផង ​​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​កើន​ឡើង​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poor digestion? Lemon water can help! http://www.belmarrahealth.com/poor-digestion-lemon-water-can-help/. Accessed September 03, 2016.

Does Lemon Juice Detox the Liver? http://www.globalhealingcenter.com/natural-health/does-lemon-juice-detox-the-liver/. Accessed September 03, 2016.

Lemon Water: The Best Detox Drink for Weight Loss. http://www.loseweightbyeating.com/lemon-water/. Accessed September 03, 2016.

3 Tummy Soothing Teas for Nausea and Stomach Aches. http://bembu.com/tea-for-stomach-aches-and-nausea. Accessed September 03, 2016.

4 Reasons to Drink Hot Lemon Water Every Morning. http://www.shape.com/healthy-eating/diet-tips/4-reasons-drink-hot-lemon-water-every-morning. Accessed September 03, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/08/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម