កាហ្វេ ហាក់ពេញនិយមខ្លាំង នៅតាមទីក្រុង និងទីប្រជុំជននានា ក្នុងប្រទេសរបស់យើង ហើយក៏មានអ្នកខ្លះ ផឹកកាហ្វេ ២-៣កែវ/ថ្ងៃ ឬលើសនេះ ក៏មានដែរ។ តែអ្នកវិទ្យាសាស្ត្រ រកឃើញថា ផឹកកាហ្វេ ចាប់ពី ៣កែវឡើងទៅ បណ្ដាលឲ្យឈឺក្បាលប្រកាំង។
តាមអង្គការសុខភាពពិភពលោក (WHO) ការឈឺក្បាល ជាបញ្ហាមួយ ដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ហើយការឈឺក្បាលប្រកាំង ជាអាការៈដំបូងគេ មានន័យថា មូលហេតុបង្កពិត គឺមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ។ ភាគច្រើននៃអ្នកឈឺក្បាលប្រកាំង អាចដឹងពីមូលហេតុនានា ដែលបង្កឲ្យពួកគេមានអាការៈដូច្នោះ។ មូលហេតុបង្កទាំងនោះ មានដូចជា អាកាសធាតុ ការគេង ស្ត្រេស អ័រម៉ូន ឱសថ ការហាត់ប្រាណ និងរបបអាហារជាដើម។
ពេលនិយាយដល់ជាតិកាហ្វេអ៊ីន សមាគមជំងឺឈឺក្បាលប្រកាំងរបស់អាមេរិក រកឃើញថា មនុស្សមួយចំនួន ផឹកកាហ្វេក្នុងបរិមាណតិចតួច ជួយបញ្ឈប់ការឈឺក្បាលប្រកាំង តែមួយចំនួនទៀត បែរជាមានបញ្ហាឈឺក្បាលប្រកាំង ដោយសារការផឹកកាហ្វេទៅវិញ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រី Elizabeth Mostofsky មកពីសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Harvard បានធ្វើការសិក្សាលើមនុស្ស ៩៨នាក់ ដែលធ្លាប់ជួបបញ្ហាឈឺក្បាលប្រកាំង។ អ្នកចូលរួមក្នុងការសិក្សានេះ បានបំពេញកំណត់ហេតុប្រចាំថ្ងៃរបស់ពួកគេ នៅរាល់ព្រឹក និងល្ងាច រយៈពេល ៦សប្ដាហ៍។ ក្នុងកំណត់ហេតុនោះ មានការកត់ត្រា ពីកត្តាជាច្រើន ដូចជា ការហាត់ប្រាណ ផឹកស្រា ផឹកកាហ្វេ ស្ត្រេស ការគេង និងការឈឺក្បាល។ អ្នកចូលរួមក្នុងការសិក្សា ក៏បំពេញពីចំនួនភេសជ្ជៈសរុប ដែលពួកគេផឹកប្រចាំថ្ងៃផងដែរ។
[embed-health-tool-bmr]