backup og meta

ចូលចិត្តញ៉ាំបួស ជាមូលហេតុកើតជំងឹបាក់ទឹកចិត្ត?

ចូលចិត្តញ៉ាំបួស ជាមូលហេតុកើតជំងឹបាក់ទឹកចិត្ត?

ទម្លាប់​ញ៉ាំ​អាហារា​បួស អត់​ញ៉ាំ​សាច់ ពិត​ណាស់​ គឺ​​ល្អ​សម្រាប់​សុខភាព ត្រូវ​គេ​ណែនាំ​ជា​រឿយៗ ប៉ុន្តែ​គ្រប់​យ៉ាង​បើ​មាន​គុណ​សម្បត្តិ ក៏​មាន​គុណ​វិបត្តិ​ដែរ ហើយ​រឿង​ញ៉ាំ​អាហារ​មួយ​ក៏​ដូច​គ្នា។ ​កង្វះ​អាហារូបត្ថម្ភ​ ដោយ​សារ​មិន​មាន​សាច់សោះ​ក្នុងរបប​អាហារ​ អាច​នឹង​បណ្តាល​មាន​បញ្ហា​ច្រើន​ដល់​រាងកាយ​យើង ក្នុង​នោះ​ បញ្ហា​បាក់​ទឹក​ចិត្ត ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​ការ​ញ៉ាំ​អាហារ​បួស​ដែរ។

១- ​ញ៉ាំ​អាហារបួស​ និង​បញ្ហាកង្វះវីតាមីន B12

គ្នា​យើង​ចូល​ចិត្ត​​ញ៉ាំ​បួស ​ងាយ​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន​ B12 ជាងគ្នា​យើង​មាន​ទម្លាប់​អាហារ​ធម្មតា។ ​វីតាមីន B12 ជា​វិតាមីន​ដ៏សំខាន់ ​ក្នុង​ការ​ផលិត​សារធាតុ​គីមី​ជា​ច្រើន​សម្រាប់​ខួរ​ក្បាល​យើង មាន​ឥទ្ធិពល​លើ​ស្មារតី ​និង​មុខ​ងារ​ខួរ​ក្បាល​ផ្សេង​ទៀត​។ វីតាមីន B12 ត្រូវ​ញ៉ាំ​រៀង​រាល់ថ្ងៃ​ ដោយ​សារ​តែ​ខ្លួន​យើង​ មិន​អាច​ផលិត​បានវី​តាមីន​នេះ​ដោយ​ខ្លួន​ឯង​ឡើយ។ វីតាមីន B12 សម្បូរ​​នៅ​ក្នុង​សាច់​ក្រហម សាច់​ត្រី និង​គ្រឿង​ក្នុង​សត្វ ហើយ​អាហារ​​ទាំង​នេះ ​មិន​មែន​ជា​អាហារ​សម្រាប់អ្នកញ៉ាំ​​បួស​នោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​បញ្ហា​​កង្វះ​វីតាមីន B12 ចំពោះ​អ្នក​ញ៉ាំ​បួស តែង​តែ​ចៀស​មិនផុត។ កង្វះ​វីតាមីន​ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ ដូច​ជា​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ (ក្រពះ ពោះ​វៀន) ជា​ដើម។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ទំនាក់​ទំនងរវាង​ញ៉ាំ​បួស​ និង​ជំងឺ​បាក់ទឹក​ចិត្ត

ទោះ​បី​ជា​គេ​មិន​ទាន់ដឹង​​ច្បាស់​ក៏ដោយ តែ​ទំនាក់​ទំនង​រវាង​បញ្ហា​កង្វះ​វីតាមីន B12 ជាមួយ ​អាហារ​បួស នៅ​តែ​មាន​។ ក្នុងឆ្នាំ ២០០៥ អត្ថបទ​មួយ​បាន​ចុះ​ផ្សាយ​ក្នុងទស្សនាវដ្តី Journal of Psychopharmacology បង្ហាញ​ពី​ការ​សិក្សា​មួយ បាន​រក​ឃើញ​ថា ​បរិមាណ​វីតាមីន​B12 ​មាន​ច្រើន​ជាង​តម្រូវ​ការ ផ្តល់​លទ្ធផល​ល្អ​ខ្លាំង​​ក្នុង​ការ​ព្យាបាលអាហារ​បួស ឯ​កង្វះ​វីតាមីនប្រភេទ​នេះ​ កាន់​តែ​បង្កើន​កម្រិត​ជំងឺ​បាក់​ទឹក​ចិត្ត​ទៅ​វិញ។

Serotonin ជាសារធាតុគីមីនៅក្នុងខួរក្បាល ត្រូវគេគិតថា មាន​ទំនួលខុសត្រូវចំពោះបញ្ហានេះ ហើយ Serotonin ត្រូវបានផលិតនៅក្នុងខួរក្បាល ដើម្បីបញ្ជូនសារតាមរយៈផ្នែកផ្សេងៗនៃខួរក្បាល ដូច្នេះវាមានទាំងផលប៉ះពាល់ផ្ទាល់ និងដោយប្រយោលទៅលើកោសិកាខួរក្បាលភាគច្រើន។ វីតាមីន B12 មានសារៈសំខាន់ក្នុងការផលិតសារធាតុ​នេះ នាំ​ឲ្យ​អ្នក​ស្រាវជ្រាវជឿជាក់ថា គ្នា​យើង​តមអាហារសាច់ មានកត្តា​ប្រឈម​ច្រើន វិវត្តទៅជាជំងឺផ្លូវចិត្តមួយចំនួន ដូចជា ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភតែម្តង។

ទោះ​យ៉ាង​នេះក្តី ជំងឺ​បាក់​ទឹក​ចិត្ត ​គឺ​ស្មុគ​ស្មាញ​ និង​មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា​ជា​ច្រើន ​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​​ទៀត​ ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ជំងឺផ្លូវ​ចិត្ត​មួយ​នេះ។ ការ​ស្រាវជ្រាវ​ថ្មីៗ​មួយ​ចំនួន ​បាន​បង្ហាញ​គំនិត​ផ្ទុយ​ពី​នេះ ដែល​ថា​សារធាតុ Serotonin មាន​ចំណែក​បន្ទាប់​បន្សំ​ ​ធ្វើឲ្យ​មាន​ជំងឺបាក់​ទឹក​ចិត្ត។ ​ការ​សិក្សា​នេះ​ដែរ បង្ហាញ​ថា ញ៉ាំ​បួស​ ឬ​មិន​ញ៉ាំ​សាច់ ​ផ្តល់​គុណ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាពយើង​គ្រប់​វ័យ ដោយ​បន្ថយ​អត្រា​ប្រឈមជំងឺ​កាច់​សាហាវ​ ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក ជាដើម។

តែ​អ្វី​យើងត្រូវ​ចាំ ត្រូវ​អរគុណ​ចំពោះ​របបអាហារ​សម្បូរ​វីតាមីន ជាតិ​សរសៃ ដែល​ជា​ដើម​ចម​ជួយ​ឲ្យ​សុខភាពយើង​ល្អ រឹងម៉ាំ មិន​ឈឺថ្កាត់ ខណៈបញ្ហា​កង្វះ​វីតាមីន​ B12 គឺ​បណ្តាល​មក​ពី​របប​អាហារគ្មានសាច់ និង​មិន​អាច​ប្រកែក​បានឡើង។ ហេតុនេះ អ្នក​​ញ៉ាំ​បួស​ គួរ​ពិចារណា​ ​ប្រើ​ពពួក​អាហារ​បំប៉ន​ដើម្បី​ចៀស​វាង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដូច​រៀប​រាប់​ខាង​លើ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamin B-12 and depression: Are they related?  http://www.mayoclinic.org/diseases-conditions/depression/expert-answers/vitamin-b12-and-depression/faq-20058077  Accessed March 12, 2017

Vitamin B-12 and depression. http://www.healthline.com/health/depression/b12-and-depression#Overview1 Accessed March 12, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម