backup og meta

ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

ការ​ញ៉ាំ​យ៉ាអ៊ួ(ទឹកដោះគោជូរ) បន្ថែម​ពី​លើ​របប​អាហារ​​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ការពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​​​​​​មហារីក​សួត​​បាន​  ព្រោះ​វា​មាន​សារធាតុ​ផ្សំល្អៗ​ច្រើន។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​យ៉ាអ៊ួ​ជា​ប្រចាំ បាន​បន្ថយ​កម្រិត​​ហានិភ័យ​នៃ​ជំងឺ​ខាង​លើ​នេះ បាន​រហូត​ដល់​២០% បើ​ប្រៀប​ទៅ​នឹង​អ្នក​មិន​បាន​ញ៉ាំ​​​​យ៉ា​អ៊ួ​សោះ។ បន្ថែម​ពី​នោះ លទ្ធផល​សិក្សា​ ក៏​បាន​រក​​ឃើញ​ដែរ​ថា ករណី​​​មាន​របប​អាហារ​ញ៉ាំ​ដែល​​​មាន​សំបូរ​ជាតិ​ ​Fiber (ជាតិ​សរសៃ​) រួច​បូក​បន្ថែម​នឹង​ការ​ញ៉ាំ​យ៉ាអួ​ នឹង​ជួយ​​ជម្រុញ​ការ​បង្ការ​ហានិភ័យ​ជំងឺ​មហារីក​សួត​រហូត​ដល់​ទៅ​៣០​%។

ចំពោះ​លទ្ធផល​វិជ្ជមាន​បែប​នេះ ដោយ​​ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ​ ក៏​បាន​បង្ហាញ​​​លទ្ធផល​ល្អ​​ៗ​​ដូច​​ទៅ​​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​ដែរ ដោយ​ក្នុង​នោះ​​​​យ៉ាអ៊ួ មាន​ជាតិ​ Probiotics ដែល​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​​អាក្រក់​ក្នុង​រាង​កាយ​បាន និង​ មាន​ពពួក​បាក់តេរី​ល្អ​ ​ជា​ធាតុ​សំខាន់​ប្រឆាំង​ដំណើរ​ហើម​​រលាក និង​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​មហារីក​​ពោះ​វៀន​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Vanderbilt របស់​សហរដ្ឋអាមេរិក ដោយ​​សិក្សា​ទៅ​លើ​គុណប្រយោជន៍​នៃ​យ៉ាអ៊ួ​ ជា​មួយ​របប​អាហារ៕

​​​​ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ឡើយ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7609489/Eating-yogurt-cup-day-cut-lung-cancer-risks-20-study-suggests.html

កំណែ​ប្រែបច្ចុប្បន្ន

30/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម