បច្ចុប្បន្ននេះនៅលើទីផ្សារអនឡាញ កំពុងតែមានការពេញនិយមទឹកវីតាមីន ដែលល្បីថាអាចជំនួយដល់សុខភាព ព្រោះមានសារធាតុរ៉ែ និងវីតាមីនផ្សេងៗ។ ចំពោះបញ្ហានេះដែរលោកវេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បានណែនាំថា ទឹកនោះនោះមិនអាចជួយអ្វីបានច្រើនឡើយ។
វេជ្ជបណ្ឌិតបន្តទៀតថា ទឹកវីតាមីន ដែលគេនិយមទិញផឹកនាពេលបច្ចុប្បន្ននេះមិនអាចជួយអ្វី ឬជួយមនុស្សកំពុងឈឺឲ្យជាវិញបានឡើយ។ ទឹកទាំងនោះមានផ្ទុកសារធាតុរ៉ែ និងវីតាមីនតិចតួចបំផុត ហើយនឹងគ្រឿងបន្ថែមរសជាតិឲ្យឆ្ងាញ់ប៉ុណ្ណោះ យើងមិនចាំបាច់ចំណាយប្រាក់ច្រើនសន្ធឹកទៅលើវានោះទេ។
សម្រាប់អ្នកមានប្រាក់ច្រើនការទិញទឹកទាំងនោះផឹកជាប្រចាំមិនជាបញ្ហាឡើយ តែសម្រាប់អ្នកមានជីវភាពមិនធូរធារ អាចនឹងចាញ់បោកការឃោសនាផ្សេងៗទៅវិញ។ ព្រោះតម្លៃទឹករ៉ែនោះថ្លៃជាងទឹកសុទ្ធធម្មតា ២ ទៅ ៣ ដង និងមានចំនួនតិចជាងផងដែរ។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបានបន្តទៀតថា ប្រសិនបើយើងពិតជាស្រលាញ់សុខភាពមែនអាចទិញពពួក supplement (អាហារបំប៉ន) ញ៉ាំមួយថ្ងៃមួយគ្រាប់បាន។ supplement គឺជាផលិតផលត្រូវបានផលិតឡើង ដើម្បីបំពេញបន្ថែមរបបអាហារ ដែលវាអាចផ្ដល់សារធាតុចិញ្ចឹមពីប្រភពអាហារ សាច់ ហើយសំយោគគ្នាជាថ្នាំគ្រាប់ ឬទឹក។
ដូចនេះបើយើងពិតជាស្រលាញ់សុខភាពមែនពិត វេជ្ជបណ្ឌិតណែនាំឲ្យអនុវត្តន៍ការរស់នៅប្រកបដោយផាសុកភាព៖
– ញ៉ាំ គេងឲ្យបានទៀងទាត់
-កុំគិតច្រើននាំឲ្យស្ត្រេស
-កុំផឹកគ្រឿងស្រវឹង សេពគ្រឿងញៀន
-ញ៉ាំអាហារ ផ្លែឈើល្អៗសម្បូរជីវជាតិ
-ហាត់ប្រាណ ឬលេងកីឡា
-រស់នៅក្នុងបរិស្ថានស្រស់ថ្លា
-រក្សាផ្លូវចិត្តឲ្យស្ងប់
ប្រសិនបើធ្វើរឿងទាំងនេះបាន មិនបាច់ញ៉ាំវីតាមីន អាហារបំប៉ន ក៏សុខភាពល្អមិនងាយឈឺថ្កាត់ផ្ដេសផ្ដាសដែរ តែបើធ្វើរឿងទាំងនោះមិនបាន ទោះទឹករ៉ែ ឬវីតាមីនអ្វីក៏មិនអាចជួយឲ្យសុខភាពបានប្រសើរឡើងដែរ។
អត្ថបទពាក់ព័ន្ធ៖
- នេះផលប៉ះពាល់សុខភាព ៤យ៉ាង ពីការផឹកទឹកកក យើងគួរចៀសវាង
- ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់
- ទឹករ៉ែ ខុសពីទឹកធម្មតាម៉េចខ្លះ? ម៉េចបានអ្នកមានផឹកជាប្រចាំ?
- ប្រើទឹកសុទ្ធថ្លៃៗ មានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ ធ្វើឲ្យកូនឆ្លាត?
- ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង
- ពិតទេ ផឹកទឹកផ្ទុកជាតិរ៉ែនេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?
- ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
- មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]