backup og meta

ធ្លាប់ញ៉ាំកាហ្វេរាល់ថ្ងៃ សុខៗមកឈប់ភ្លាមនឹងចេញអាការៈទាំងនេះ

ធ្លាប់ញ៉ាំកាហ្វេរាល់ថ្ងៃ សុខៗមកឈប់ភ្លាមនឹងចេញអាការៈទាំងនេះ

បោះ​បង់​ចោល​​ភេសជ្ជៈ​​​ដែល​មាន​ក្លិន​ឈ្ងុយ​​ និង​រសជាតិ​ឆ្ងាញ់​ (កាហ្វេ) សម្រាប់​អ្នក​ញ៉ាំ​កាហ្វេ អាច​ជា​រឿង​ធំ​មួយ​សម្រាប់​គ្នា​យើង ហើយ​​បើ​ទោះ​ពេល​ខ្លះ​អាច​អត់​បាន​មែន ប៉ុន្តែ​​រយៈ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​​នឹង​អាច​​ត្រូវ​ត្រឡប់​ទៅ​​ទិញ​​កាហ្វេ​វិញ​ជា​មិន​ខាន។ ដោយ​សារ​បញ្ហា​នេះ ទើប​ការ​ស្រាវជ្រាវ​ជា​ច្រើន​​បាន​លើក​ពី​មូលហេតុ​ពាក់​ព័ន្ធ​មក​ពន្យល់ ថា​តើ​​នឹង​មាន​អ្វី​កើត​ឡើង​ ចំពោះ​រាង​កាយ នៅ​ពេល​ដែល​ធ្លាប់​តែ​ញ៉ាំ ហើយ​បញ្ឈប់​វិញ?

១. ប្រែ​បម្រួល​ទម្ងន់

នៅ​ពេល​ឈប់​ផឹក​កាហ្វេ គីឡូ​នឹង​ប្រែ​ប្រួល​ ច្រើន​ឬ​តិច ហើយ​នេះ​ក៏​ដោយ​សារ​បញ្ហា​ស្រ្តេស​​នឹង​កើត​ឡើង​ចំពោះ​គ្នា​យើង​​ដែល​ធ្លាប់​តែ​​ញ៉ាំ​កាហ្វេ។ យោ​ង​តាម​ការ​សិក្សា ភេសជ្ជៈ​កាហ្វេ​ ជួយ​ជំរុញ​​ប្រតិកម្ម​រំលាយ​អាហារ​នៅ​ក្នុង​ខ្លួន (ម៉េតាប៉ូលីស) ដែល​មាន​ន័យ​ថា រាង​កាយ​នឹង​ដុត​កម្ទេច​កាល់ឡូរី​យ៉ាង​មាន​ប្រសិទ្ធិភាព​។ នៅ​ពេល​ដែល​យើង​ឈប់​ញ៉ាំ​កាហ្វេ ដូច​នេះ រាង​កាយ​ដែល​ធ្លាប់​តែ​ទទួល​កាហ្វេ​ជា​ជំនួយ នឹង​អាច​​កើន​ទម្ងន់​ខ្លួន។

ដោយ​ឡែក​​​​ការ​ឈប់​ញ៉ាំ​កាហ្វេ ក៏​អាច​ស្រក​ទម្ងន់​វិញ​បាន​ដែរ ក្នុង​ករណី​ដែល​អ្នក​ធ្លាប់​ញ៉ាំ​កាហ្វេ​ក្រឡុក (frappé) រាល់​ថ្ងៃ ព្រោះ​ថា​ប្រភេទ​កាហ្វេ​ទាំង​នេះ មាន​ជាតិ​ផ្អែម​ច្រើន។

អត្ថបទ​ពាក់​ព័ន្ធ៖

២. ពិបាក​ផ្ចង់​អារម្មណ៍​

ធ្លាប់​តែ​ញ៉ាំ​កាហ្វេ តែ​ឥលូវ​មក​បញ្ឈប់​ញ៉ាំវិញ នោះ​រាង​កាយ​នឹង​ជួប​បញ្ហា​នេះ ដោយ​ហេតុ​ថា ខួរ​ក្បាល​ធ្លាប់​បាន​ជំរុញ​ដោយ​កាហ្វេ​ ដែល​ជួយ​​ឱ្យ​ខួរ​ក្បាល បញ្ចេញ​អ័រម៉ូន Dopamine និង​ Adrenaline ទាំង​នេះ​ជំរុញឱ្យ​​ខួរ​ក្បាល​ធ្វើ​ការ​សកម្ម និង​ឡើង​សម្ពាធ​ឈាម​ផង​​ដែរ។ ដូច​នេះ ពេល​ឈប់​ញ៉ាំ​ភេសជ្ជៈ​នេះ ក្នុង​រយៈ​ពេល​ដំបូង​ៗ ខួរ​ក្បាល​ពុំ​អា​ច​ទទួ​ល​យក​បាន ឬ​ស៊ាំ​នៅ​ឡើយ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣. ញ័រ រសាប់​រសល់ ឈឺ​ក្បាល ​ខ្សោយ​កម្លាំង នឹង​អាច​កើត​ឡើង

អាការៈ​​ខាង​លើ​នេះ នឹង​កើត​មាន​ឡើង ប៉ុន្តែ​ពុំ​​មែន​ជា​រឿង​​​ធ្ងន់​ធ្ងរ​រហូត​គួរ​ឱ្យ​បារម្ភ​នោះ​ទេ។ នេះ​ក៏​ដោយ​សារ​តែ ខួរ​ក្បាល​ពុំ​ទាន​ស៊ាំ​ភ្លាម​ៗ នឹង​ទម្លាប់​គ្មាន​កាហ្វេ​នោះ​។ យ៉ាង​ណា​មិញ អាការៈ​ទាំង​នោះ​នឹង​បាត់​ទៅ​បន្តិច​ម្តង នៅ​ក្នុង​ពេល​មួយ​ដែល​ រាង​កាយ និង​ខួរ​ក្បាល​របស់​យើង​ទម្លាប់​នឹង​ការ​គ្មាន​កាហ្វេ​។

ទោះ​ជា​យ៉ាង​ណា ដោយ​ផ្អែក​តាម​ការ​សិក្សា​​មុន​ៗ​ក៏​ធ្លាប់​​បាន​​លើក​ឡើង​ ​​​នូវ​វិធី​សាស្រ្ត​​មួយ​ចំនួន​ដែល​ជួយ​បន្ធូរ​បន្ថយ​អាការៈ​ខាង​លើ ដែល​យើង​​ហៅ​ថា “ការ​​ញៀន​កាហ្វេ’ បាន​​ដោយ​​ទាម​ទារ​ពេល​វេលា​​ខ្លះ៕ ​​​​​​​

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/what-can-happen-to-your-body-when-you-stop-drinking-coffee-and-how-to-deal-with-it-796167/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម