នៅពេលអាកាសធាតុក្ដៅ មនុស្សភាគច្រើនតែងចូលចិត្តញ៉ាំអាហារដែលត្រជាក់ដូចជា ការ៉េម ទឹកកក ឬតែទឹកកកជាដើម។ អាហារទាំងនេះគឺមិនមានប្រសិទ្ធភាពក្នុងការធ្វើឲ្យរាងកាយត្រជាក់ទេផ្ទុយទៅវិញការញ៉ាំអាហារមានជាតិហឹរអាចជួយរាងកាយឲ្យត្រជាក់។ ហេតុអ្វីបានជាគួរញ៉ាំអាហារជាតិហឹរនៅពេលអាកាសធាតុក្ដៅ?
ជាការពិតណាស់ អាហារមានជាតិហឹរភាគច្រើនមកពីប្រទេសដែលមានអាកាសធាតុក្ដៅដូចជាប្រទេសឥណ្ឌា និងប្រទេសនៅអាស៊ីអាគ្នេយ៍ជាដើម។ តាមការស្រាវជ្រាវជាច្រើនបានអះអាងថាការញ៉ាំអាហារមានជាតិហឹរអាចជួយបញ្ចុះសីតុណ្ហភាពក្នុងរាងកាយមានប្រសិទ្ធភាពជាងការញ៉ាំអាហារត្រជាក់។មូលហេតុចម្បងគឺមកពីការចេញញើស។
នៅពេលញ៉ាំអាហារមានជាតិហឹរ សីតុណ្ហភាពក្នុងរាងកាយនឹងកើនឡើងដោយសារកម្ដៅដែលបានពីម្ទេស និងគ្រឿងទេសផ្សេងទៀតចូលទៅក្នុងប្រព័ន្ធនៃរាងកាយ។ ដូចនេះ ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃសីតុណ្ហភាព រាងកាយមានឈាមរត់កាន់តែច្រើនជាងមុនដែលបង្កឲ្យមានញើស។ ការបញ្ចេញញើសនេះភាគច្រើនមាននៅថ្ងាស មុខ ឬក ដែលអាចជួយឲ្យមានអារម្មណ៍ធូរស្រាលពីកម្ដៅព្រោះមានការហួតលឿន និងដំណើរការបញ្ចុះកម្ដៅនឹងចាប់ផ្ដើមភ្លាមៗ។
អត្ថបទគួរអាន៖
- ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ
- ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?
- ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?
តាមរបាយការណ៍ពីមន្ទីរពិសោធន៍ John B. Pierce នៅសាកលវិទ្យាល័យ Yale បានឲ្យដឹងថា ប្រតិកម្មរាងកាយទៅនឹងអាហារមានជាតិហឹរគឺទាក់ទងទៅនឹងសារធាតុគីមីម៉្យាងមាននៅក្នុងផ្លែម្ទេសឈ្មោះថា Capsaicin។ នៅពេលញ៉ាំសារធាតុនេះចូលទៅ នឹងភ្ញោចប្រព័ន្ធសរសៃប្រសាទដែលនាំឲ្យសរសៃឈាមរីកធំ នាំឲ្យបែកញើស និងមុខឡើងក្រហម។ ជារួម ការញ៉ាំអាហារកាន់តែហឹរធ្វើឲ្យមានការបញ្ចេញញើសកាន់តែច្រើន និងធ្វើឲ្យរាងកាយចុះត្រជាក់។
ផ្ទុយទៅវិញ ការញ៉ាំភេសជ្ជៈត្រជាក់ ឬអាហារត្រជាក់ៗក្នុងបំណងធ្វើឲ្យរាងកាយត្រជាក់ច្រើនមានផលផ្ទុយពីនេះ។ នេះដោយសារតែអាហារត្រជាក់ៗនឹងបញ្ចុះសីតុណ្ហភាពក្នុងរាងកាយដែលធ្វើឲ្យរាងកាយឆ្លើយតបដោយបង្កើនសីតុណ្ហភាពក្នុងរាងកាយវិញ។ ដូចនេះ អាហារត្រជាក់នេះអាចធ្វើឲ្យមានអារម្មណ៍ត្រជាក់ស្រួលពេលកំពុងញ៉ាំ និងក្រោយពីនោះធ្វើឲ្យរាងកាយកាន់តែក្ដៅ។
ដូចនេះពេលញ៉ាំអាហារហឹរ គួរតែបំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់ដើម្បីចៀសវាងការបាត់បង់ជាតិទឹកដោយសារការបញ្ចេញញើសច្រើន។ រីឯអាហារមានជាតិហឹរវិញគួរតែញ៉ាំក្នុងកម្រិតសមរម្យ ឬកម្រិតដែលយើងគិតថាញ៉ាំបាន។
អត្ថបទពាក់ព័ន្ធ៖
- គ្នាយើងគួរដឹង! អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលអាកាសធាតុក្ដៅ
- អាកាសធាតុក្ដៅប៉ះពាល់ច្រើនដល់សុខភាព ត្រូវចេះវិធីការពារ
- វិធីថែសុខភាពខែក្ដៅ ការពារកុំឲ្យខ្យល់គរ វិលមុខ ដួលសន្លប់
- អ្នកជំនាញប្រាប់វិធីការពារ ខ្យល់គរ និងសន្លប់ ពេលអាកាសធាតុកាន់តែក្តៅខ្លាំង
- ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]