backup og meta

​ផ្លែទទឹមមានគុណ​ប្រយោជន៍​ច្រើន​យ៉ាងដល់សុខភាព មិនគួរមើលរំលង

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ​ផ្លែទទឹមមានគុណ​ប្រយោជន៍​ច្រើន​យ៉ាងដល់សុខភាព មិនគួរមើលរំលង

    ផ្លែទទឹម​គឺ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព និង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ផ្សេងៗ​ទៀត​ផង។ ​

    សារធាតុចិញ្ចឹម​នៃ​ផ្លែទទឹម

    ផ្លែទទឹម​ ១៧៤ក្រាម​មាន៖

    • ជាតិសរសៃ ៧ក្រាម
    • ប្រូតេអ៊ីន ៣ក្រាម
    • វីតាមីន C៖ ៣០%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
    • វីតាមីន K៖ ៣៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
    • Folate៖ ១៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
    • ប៉ូតាស្យូម៖ ១២%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ

    ក្រៅ​ពី​នេះ​ផ្លែទទឹម​ក៏​មាន​សមាសធាតុ​ពិសេស​ពីរ​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សុខភាពគឺ Punicalagins និង​អាស៊ីត Punicic

    អត្ថប្រយោជន៍​ទឹក​ទទឹម​សម្រាប់​សុខភាព

    ការពារ​ជំងឺ​មហារីក​

    ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ផ្លែ​ទទឹម​អាច​បញ្ឈប់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ប្រូស្តាត​។ ទោះបីជា​មិន​ទាន់​ការ​សិក្សា​ទៅ​លើ​មនុស្ស​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹក​ទទឹម​ ប៉ុន្តែ​ការ​បន្ថែម​ទឹក​ទទឹម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។

    ការពារ​ជំងឺ​ភ្លេចភ្លាំង

    នៅ​ក្នុង​ផ្លែទទឹម​ជឿ​ថា​​មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នេះ​អាច​ពន្យារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ការពារ​ការ​ចង​ចាំ​ទៀតផង។

    ការ​រំលាយ​អាហារ

    ផ្លែទទឹម​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​ពោះវៀន និង​សម្រួល​ដល់​ការ​រំលាយអាហារ​ដែរ។ ​ផ្លែឈើ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​រលាក​បង្ក​ជា​ដំបៅ​នៅ​ពោះវៀនធំ និង​ជំងឺ​រលាក​ពោះវៀន​ផ្សេងៗ។

    អ្នកវិទ្យាសាស្ត្រ​ខ្លះ​ជឿថា​ទឹក​ទទឹម​នេះ​អាច​ជួយ​សម្រួល​ដល់​ជំងឺ​រាករូស ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត​ជឿថា​ទឹកទទឹម​នេះ​ធ្វើឲ្យ​អាការៈ​រាករូស​កាន់តែ​ធ្ងន់ធ្ងរ ដូចនេះ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ចៀស​វាង​ការ​​ផឹក​ទឹក​ទទឹក​រហូត​ដល់​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។

    អត្ថបទ​ពាក់ព័ន្ធ៖

    ប្រឆាំង​ការ​រលាក

    ផ្លែទទឹម​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ណាស់ ព្រោះ​ផ្លែ​ទទឹម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អាច​ជួយ​បន្ថយ​ការរលាក​ក្នុង​រាងកាយ និង​ការពារ​អាការៈ oxidative stress

    ជំងឺ​រលាក​សន្លាក់

    សារធាតុ​ flavonol នៅ​ក្នុង​ផ្លែ​ទទឹម​អាច​ទប់​ការ​រលាក​ដែល​អាច​បង្ក​ជា​ជំងឺ​រលាក​សន្លាក់​ឆ្អឺង និងការ​ខូច​ឆ្អឹង​ខ្ចី។ ឥលូវ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹកទទឹម​ទៅ​លើ​ជំងឺ​ពុកឆ្អឹង ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) និង​ការ​រលាក​សន្លាក់​ផ្សេងៗ​ទៀត។

    ជំងឺ​បេះដូង

    ទឹក​ទទឹម​អាច​ការពារ​បេះដូង និង​សរសៃ​អាកទែ​បាន។ ការសិក្សា​បាន​បង្ហាញ​ថា​ទឹក​ទទឹម​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ និង​រក្សា​សរសៃ​អាកទែ​មិន​ឲ្យ​រឹង និង​ក្រាស់។​ មិនត្រឹមតែប៉ុណ្ណោះ​ក៏​បន្ថយ​ការ​កើន​ឡើង​នៃ​កូលេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម។ 

    ការ​សិក្សា​សាកល្បង​បាន​លើក​ឡើង​ថា​ទឹក​ទទឹម​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​ប្រសិន​ជា​ផឹក​រាល់ថ្ងៃ។

    ប្រឆាំង​វីរុស

    ដោយសារ​ទឹក​ទទឹម​មាន​វីតាមីន C និងE​ដែល​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ដូចនេះ​ហើយ​អាច​ការពារ​ជំងឺ​បង្ក​ដោយ​មេរោគ​ផ្សេងៗ។ ក្នុង​ការ​ពិសោធន៍​ផ្លែ​​ទទឹម​អាច​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​វីរុស​បាន។

    ជួយ​ដល់​ការ​ហាត់ប្រាណ

    ក្រៅពី​ទឹក​ផ្លែ​ឈើរី និង​ទឹក​មើម​ឆៃថាវក្រហម (Beet) ទឹកទទឹម​គឺ​ជា​ភេសជ្ជៈ​ជួយ​ដល់​ការ​ហាត់ប្រាណ​កាន់​តែ​ប្រសើរ​ឡើង។ ទឹក​ទទឹម​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺចាប់ និង​ធ្វើ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។

    អត្ថបទ​ពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម