គ្នាយើងមិនតិចទេ ប្រហែលធ្លាប់ជួបហើយ អាការៈឈឺចាប់រាងកាយ សូម្បីពេលងើបពីកៅអីធ្វើការ បម្រុងទៅបន្ទប់ទឹក ឬទៅធ្វើអ្វីផ្សេងទៀត។ អារម្មណ៍ឈឺចាប់ ជារឿងធម្មតាទេ ដោយសារវាជាសញ្ញាណ នៃប្រព័ន្ធរាងកាយ ប៉ុន្ដែវាក៏អាចប៉ះពាល់ដល់ប្រព័ន្ធសម្ពាធឈាម និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។ ករណីខ្លះ វាអាចបង្កផលវិបាកផ្នែកចិត្តសាស្ត្រ ដូចជា ថប់បារម្ភ បាក់ទឹកចិត្ត និងបាក់ស្បាតជាដើម។
បើតាមវេជ្ជបណ្ឌិត Michael Soon នៅមន្ទីរពេទ្យ Mount Elizabeth Hospital បញ្ជាក់ថា មូលហេតុនៃការឈឺចាប់ គឺផ្អែកតាមអាយុ ដោយមូលហេតុរួមសម្រាប់អ្នកមានវ័យ ២០ឆ្នាំលើស-៣០ឆ្នាំលើស ជាធម្មតា ពាក់ព័ន្ធនឹងសកម្មភាព បណ្ដាលឲ្យរបួស ឬការប្រើប្រាស់សាច់ដុំច្រើនពេក និងរបួសសន្លាក់។
សម្រាប់អ្នកមានវ័យលើសពី ៥០ឆ្នាំ ការឈឺចាប់រាងកាយ អាចបណ្ដាលមកពីការវិវត្តវ័យ រួមជាមួយជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់ (Inflammatory Arthritis)។ ប៉ុន្ដែអ្នកខ្លះ ជួបបញ្ហានេះ នៅវ័យ ៦០ឆ្នាំ ហើយមូលហេតុបង្ក ក៏អាចបណ្ដាលមកពីរបួស កាលពីនៅវ័យជំទង់ផងដែរ។ ជាមួយគ្នានេះ មនុស្សជាច្រើន ជឿថា ការឈឺចាប់ ជាផ្នែកមួយនៃការវិវត្តវ័យ ដូច្នេះពួកគេមិនចាំបាច់ទៅព្យាបាលនោះទេ លុះត្រាតែទ្រាំលែងបាន។
អត្ថបទពាក់ព័ន្ធ៖ ឈឺជង្គង់ សាកវិធីហាត់ប្រាណងាយៗទាំងនេះ
ប៉ុន្ដែក្នុងករណីឈឺចាប់ខ្លះ ដែលឈឺខ្លាំង និងឈឺជាប់ អត់ធូរស្រាល យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលភ្លាមៗ។ ក្នុងករណីធម្មតា បើការឈឺចាប់ស្រាល តែមិនបាត់វិញទេក្នុងរយៈពេល ២-៣ថ្ងៃ យើងគួរទៅជួបគ្រូពេទ្យផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]