ផឹកស្រាបៀរច្រើន ធ្វើឲ្យក្បាលពោះធំឡើងៗ កាន់អាក្រក់មើលទៅៗ។ ដុះក្បាលពោះដោយសារស្រា ស្រាបៀរ ជាជំងឺសង្គមមួយ។ ខាងក្រោមនេះ ជាវិធីខ្លះៗអាចចាត់ការក្បាលពោះកំប៉ោងបាន៖
១- ម៉េចបានដុះក្បាលពោះ?
ដុះពោះ កើតឡើងពេលណាខ្លួនយើងមានកាឡូរីលើសកំណត់ច្រើនពេក។ ទោះមានឈ្មោះថា ដុះពោះដោយសារស្រាបៀរក៏ពិតមែន ក៏វាមិនបានបង្កឡើងដោយស្រាបៀរ ស្រាក្រហម ឬភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ តែមួយមុខនោះទេ។ វាបង្កដោយការទទួលយកកាឡូរីច្រើនពេកពីអាហារប្រចាំថ្ងៃ រួមទាំងអាហារ Fast food គ្រឿងកំប៉ុងមានជាតិស្ករច្រើន ឬអាហារមានខ្លាញ់ច្រើន ញ៉ាំច្រើនហួសប្រមាណ ជាដើម។ ខ្ជិលលេងកីឡា ខ្ជិលហាត់ប្រាណ ក៏នាំឲ្យមានខ្លាញ់ក្បាលពោះដែរ។
២- គន្លឹះពង្រាប
គ្មានការហាត់ប្រាណជាក់លាក់ណាមួយ អាចធ្វើឲ្យក្បលពោះដុះនោះ បាត់ទៅវិញក្នុងរយៈពេលខ្លីនោះឡើយ។ វិធីតែមួយគត់ដែលអាចជួយបញ្ចុះកាឡូរី គឺដាច់ខាតត្រូវគ្រប់គ្រងរបបអាហារ និងទម្លាប់ផឹកសុី ឲ្យមានតុល្យភាព (ដុតបំផ្លាញបរិមាណកាឡូរី ឲ្យបានច្រើនជាងស្រូប)។
ដូច្នេះ អ្វីយើងត្រូវធ្វើ ត្រូវញ៉ាំកាឡូរី (អាហារ) ឲ្យតិចជាងការដែលត្រូវប្រើប្រាស់ និងហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរីលើសអត់ប្រយោជន៍។ រៀបចំកាលវិភាគញ៉ាំ ផឹកស៊ី ធ្វើកិច្ចការ លេង ឬហាត់កីឡា សម្រាក ដើម្បីសុខភាពល្អប្រសើរ។
៣- ធ្វើម៉េច ដើម្បីបញ្ចុះកាឡូរី?
កំណត់ឲ្យបានច្បាស់រឿងផឹក ដោយជ្រើសរើសស្រាក្រហម ឬស្រាបៀរមានជាតិអាល់កុលទាប ព្រមទាំងប្រើទឹក ដើម្បីកាត់បន្ថយជាតិអាល់កុល លាយស្រាទំពាំងបាយជូរ ឬស្រាបៀរ។
បន្ថែមបន្លែ ផ្លែឈើ ជំនួសអាហារមានជាតិម្សៅ ដូចជា បាយ នំប័ុង។ ហាត់ប្រាណ ដូចជា លេងកីឡា រត់ និងហែលទឹកក៏មានប្រយោជន៍ណាស់ដែរ។
ទឹកដោះគោ សូដា ភេសជ្ជៈផ្អែមៗដែលមានជាតិអាល់កុល និងស្ករច្រើន និងទឹកផ្លែឈើ គួរឈប់ពាល់។ អ្វីគួរញ៉ាំ គឺទឹក និងតែរុក្ខជាតិដែលមានកាឡូរីតិចបំផុត ដើម្បីជួយបន្ថយកាឡូរីកាន់តែលឿន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]