backup og meta

ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?

ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?

អ្នក​ធាត់ៗមាន​សាច់​ណា​ក៏​ចង់​ស្រក​គីឡូ​ដែរ គ្រាន់​តែ​ភាគ​ច្រើនខ្ជិល និង​កុហក​ខ្លួន​ឯង។ ខំប្រឹងហាត់ប្រាណ តមនេះតមនោះ យ៉ាង​ច្រើន​បាន​មួយ​រយៈពេល​ខ្លី រួច​ញ៉ាំ​លើស​ដើម ជា​ពិសេស​របស់​ផ្អែមៗ​ហ្នឹង! ប៉ុន្តែ ចង់​ស្រក​មែន ត្រូវ​ដាក់​ចិត្តធ្វើ​ឲ្យ​បាន ជាជាងចង់។

នេះជាផែនការធម្មតា ៣ ជំហាន ដើម្បីសម្រកគីឡូបានលឿន៖

១- កាត់បន្ថយជាតិស្ករ និងម្សៅ

សំខាន់បំផុត ត្រូវបន្ថយជាតិស្ករ និងម្សៅមានជាតិស្ករច្រើន។ អាហារទាំងនេះជំរុញឲ្យអាំងស៊ុយលីនបញ្ចេញកាន់តែច្រើន។ អាំងស៊ុយលីន ក៏ជាកន្លែងកែតម្រូវជាតិខ្លាញ់ក្នុងខ្លួន​ផង​ដែរ។ ពេលកម្រិតអាំងស៊ុយលីនធ្លាក់ចុះ រាងកាយនឹងដុតបំផ្លាញខ្លាញ់ ជំនួសឲ្យស្ករវិញ។

ប្រយោជន៍ផ្សេងមួយទៀតនៃការធ្លាក់ចុះអាំងស៊ុយលីន គឺតម្រងនោមនឹងកាត់បន្ថយសូដ្យូម និងទឹកដែលលើស ចេញពីខ្លួនប្រាណ។

២- ញុំាប្រូតេអុីន ខ្លាញ់ និងបន្លែ

រាល់អាហារយើងញ៉ាំ គួរមានប្រូតេអុីន ខ្លាញ់ និងបន្លែមានស្ករទាប។ ការរៀបចំអាហារតាមរបៀប នឹងជួយឲ្យរាងកាយអាចស្រូបយកជាតិស្ករបានតាមកម្រិតដែលណែនាំគឺ ២០ ទៅ ៥០ ក្រាមក្នុងមួយថ្ងៃ។

ប្រភពប្រូតេអ៊ីន

– សាច់៖ សាច់គោ សាច់មាន់ សាច់ចៀម

– ត្រី និង គ្រឿងសមុទ្រ៖ ត្រីសាលម៉ុន បង្គា បង្កង ក្តាម

– ស៊ុត៖ ស៊ុតសម្បូរ OMEGA-៣ ឬស៊ុតបានពីសត្វសុីចំណីធម្មជាតិ។

បន្លែមានជាតិស្ករតិច៖ ផ្កាខាត់ណាបៃតង ផ្កាខាត់ណាស ផ្ទី ស្ពៃក្តោប សាឡាត់ ត្រសក់ និងបន្លែមួយចំនួនទៀត។

ប្រភពជាតិខ្លាញ់៖ ប្រេងអូលីវ ប្រេងដូង ប្រេងផ្លែអាវូកាដូ ឬផ្លែប៊ើរ ប័រ (ខ្លាញ់ទឹកដោះគោ) ខ្លាញ់ពពែ។

៣- លើកអាល់ទែរ

គួរទៅកន្លែងហាត់ប្រាណ ៣-៤ ដងក្នុងមួយសប្តាហ៍។ កម្ដៅសាច់ដុំ លើកទម្ងន់ បន្ទាប់មកទាញសម្រួលសាច់ដុំ។ កម្រិតហាត់ប្រាណ បង្ហាញពីកម្រិតស្រកទម្ងន់ តែមានប្រយោជន៍លើសនេះ គឺដុតបំផ្លាញកាឡូរី។ ការហាត់ប្រាណអាចជួយរំលាយអាហារ។

អត់សូវមានពេលហាត់ប្រាណ?៖ រត់ហាត់ប្រាណខ្លាំងៗ ១០ នាទី ក្នុងមួយថ្ងៃ ប្រៀបដូចហាត់ប្រាណ ៣០ នាទីអ៊ីចឹងដែរ។

ហាត់ខ្លះប្រសើរជាងអត់សោះ៖ ចាប់ផ្តើមហាត់ប្រាណតិចៗរាល់ថ្ងៃ។ បន្ទាប់មក ចាំចាប់ផ្តើមសម្រកទម្ងន់។

– រករបៀបហាត់ណាយើងចូលចិត្ត៖ ដើរ រាំ ជិះកង់ លេងបាល់បោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Weight Loss and Dieting Tips. http://www.helpguide.org/articles/diet-weight-loss/healthy-weight-loss-and-dieting.htm. Accessed December 24, 2016.

Lose Weight Fast: How to Do It Safely. http://www.webmd.com/diet/features/lose-weight-fast-how-to-do-it-safely#1. Accessed December 24, 2016.

How to Lose Weight Fast: 3 Simple Steps, Based on Science. https://authoritynutrition.com/how-to-lose-weight-as-fast-as-possible/. Accessed December 24, 2016.

16 Ways to Lose Weight Fast. http://www.health.com/health/gallery/0,,20501331,00.html#skip-the-salty-aisle-0. Accessed December 24, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

21/01/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម