backup og meta

វិធីសាស្ត្រពិសេស​ជួយ​ឲ្យស្រកគីឡូ ហើយមិនឲ្យឡើងវិញ

វិធីសាស្ត្រពិសេស​ជួយ​ឲ្យស្រកគីឡូ ហើយមិនឲ្យឡើងវិញ

ព្យាយាម​សម្រក ២-៣ ខែ ខំ​ហាត់ ខំ​តម ចុង​ក្រោយ​ញ៉ាំ​តែ​មួយ​អាទិត្យ ឡើង​វិញ​ភ្លាម អ្នក​ណា​ខ្លះ​យល់​អារម្មណ៍​នេះ? “Hello គ្រូពេទ្យ” ប្រាកដ​ជា​យល់​ច្បាស់! សម្រក​ទម្ងន់ ស្រក​បាន​បន្តិច ចុង​ក្រោយ​ក៏​ឡើង​គីឡូ​ដូច​ដើម ឬ​លើស​មុន​ទៀត។ មូល​ហេតុ​ចម្បង​ គឺដោយ​សារវដ្ដទម្ងន់ ប៉ុន្តែ​បើ​ព្យាយាម​តាម​វិធីសាស្ត្រ​ក្នុង​អត្ថបទ​នេះ គ្នា​យើង​ច្បាស់​ជា​ភ្លឺ​ភ្នែក​មិន​ខាន។

១- ហេតុអីស្រក ហើយឡើងវិញ?

ភាគ​ច្រើន​តែងឡើងគីឡូមក​វិញ បន្ទាប់​ពី​សម្រក​បាន​មួយ​រយៈ ហើយកត្តា​នេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ទម្ងន់​ស្រក​ ហើយ​ឡើង​មក​វិញ ​ជា​វដ្ត​ធម្មជាតិ។ ពេល​ឡើង​គីឡូ​វិញ តែង​ប្រឈម​នឹង​អារម្មណ៍​ខ្មាសអៀន ការ​តាំង​ចិត្ត​មិន​បាន​សម្រេច ឬ​អាច​មិន​ឲ្យ​តម្លៃ​​ខ្លួន​ឯង​ទៀត​ផង ដោយ​សារ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Alexis Conason អ្នក​ឯកទេស​ចិត្តសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Manhattan នៅអាមេរិក។

ភាគ​ច្រើន​តែង​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​តានតឹង​ខ្លាំង ដូច​ជា ​ដាក់​សម្ពាធ​លើ​របប​អាហារ​ ជា​ដើម។ កត្តា​នេះនាំ​ឲ្យយើង​​កាន់​តែ​មាន​ចំណង់​អាហារ​ខ្លាំង​ឡើង ឃ្លាន​ខ្លាំង ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​តម​អាហារ។ ពេល​ទម្លាប់​តម​អាហារ​បរាជ័យ យើង​ច្បាស់​ជា​មាន​អារម្មណ៍​មិន​អាច​ទៅ​មុខ​រួច ជា​ហេតុ​នាំ​ឲ្យ​បោះ​បង់​ចោល​ការ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​ទម្ងន់ដែលស្រកនោះ កើន​ឡើង​ជា​ថ្មី ឬលើសដើម។

ជំនួស​ការ​តម​អាហារ​តឹង​តែង​ពេក យើង​អាច​ចាប់​យក​ការ​ថែទាំ​សុខភាព ដោយ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ឲ្យមាន​ប្រសិទ្ធ​ភាព​ បង្កើន​សុខភាព និង​រក្សា​ទម្ងន់​បាត់​នោះ​ ឲ្យ​បាន​យូរ​អង្វែង។

២- វិធីសម្រកទម្ងន់មិនកើនឡើងវិញ

កត្តា​មួយ​ចំនួន​យើង​គួរ​អនុវត្ត​ដើម្បី​សម្រក​ទម្ងន់​ជោគជ័យ​៖

– រៀបចំផែនការជាក់លាក់៖​ មុន​​ផ្លាស់​ប្តូរ​អ្វី​មួយ សូម​កំណត់​គោលដៅច្បាស់លាស់ ចង់ស្រកមកសល់ត្រឹមប៉ុនណា ក្នុងរយៈពេលប៉ុន្មានខែ។ ពេល​គ្នា​យើង​រៀបចំ​គោល​ដៅ គួរ​គិត​ពី​ការ​ប្តូរ​របៀប​រស់​នៅផង ដូចជា ទម្លាប់ញ៉ាំ និងលំហាត់ប្រាណ ព្រោះ​កាន់​តែ​ជួយ​ឲ្យ​ផែនការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

– កត់សម្គាល់ការប្រែប្រួល៖ ពេល​សម្គាល់​ឃើញ​យើង​អាច​ឃ្លាត​ចេញ​ម្តង​បន្តិចៗ​ពី​ទម្លាប់​ចាស់ (ទម្លាប់រក្សាទម្ងន់) ត្រូវ​ចាត់​វិធាន​ការ​ភ្លាមៗ ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​មក​វិញ​ពី​បន្តិច​ម្តងៗ រហូត​ទទួល​ជោគជ័យ​ទាំង​ស្រុង។

– កែលម្អរបៀបរស់នៅ៖ អាច​នឹង​កាន់​តែ​ជួយ​សុខភាព​ប្រសើរ​ជាង​មុន ដោយ​ជ្រើស​យក​ការ​ហាត់​ប្រាណ ព្រោះ​សំខាន់​បំផុត​សម្រាប់​ការ​បញ្ចុះ​ទម្ងន់។​ អាច​ប្រើវិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​រក្សា​ទម្ងន់​ដូច​គ្នា ដូចជា​ បញ្ចេញ​កម្លាំង​ឲ្យ​ចេញញើស​ញឹក​ញាប់​ ក៏អាច​ជួយ​គ្រប់គ្រង​ចំណង់​អាហារ ជា​ផ្នែក​មួយ​រក្សា​ទម្ងន់​នៅ​ថេរបានដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Reasons You Gain Weight Again After Losing It. http://www.eatthis.com/reasons-you-gain-weight-back-after-losing-it. Accessed October 15, 2016.

Here’s how you can lose weight without gaining it back. http://www.star2.com/health/wellness/2016/08/30/heres-how-you-can-lose-weight-without-gaining-it-back/. Accessed October 15, 2016.

Why Regaining Weight Is So Common and How to Deal. http://dailyburn.com/life/health/weight-regain-how-to-deal/. Accessed October 15, 2016.

How to Keep the Weight Off. http://www.shape.com/blogs/weight-loss-coach/how-keep-weight. Accessed October 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

22/11/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Nov 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម