រត់ហាត់ប្រាណ មិនត្រូវការឧបករណ៍រញ៉េរញ៉ៃដូចកីឡាផ្សេងទៀត ហើយបើបានរត់ក្បែរទេសភាព និងស្រូបខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយ។ យ៉ាងណា ការចាប់ផ្តើមរត់ហាត់ប្រាណ គ្នាយើងតែងបង្កកំហុសមួយចំនួនទាំងមិនដឹងខ្លួន ធ្វើឲ្យការតាំងចិត្តត្រូវបរាជ័យ ហេតុនេះអ្នកជំនាញផ្នែករត់ជាច្រើនលើកឡើងពីចំណុចមួយចំនួនយើងគួរដឹងពេលរត់ហាត់ប្រាណ។
១- ចង់បង្កើនល្បឿនឆាប់ពេកតាមចិត្តចង់
កំហុសធំមួយសម្រាប់គ្នាយើងរត់ដំបូង តែងចង់រត់ឲ្យច្រើនគីឡូ និងបង្កើនល្បឿនតាមចិត្តចង់។ នេះបើតាមអ្នកជំនាញលើកឡើង។
ការពិត ទម្លាប់រត់ ធ្វើឲ្យយើងរីករាយ ចង់ធ្វើទៀត ដោយមិនគិតពីបញ្ហាមួយចំនួន ពោលបញ្ហារបួសចៃដន្យ និងការបង្កើនល្បឿនភ្លាមៗ នាំឲ្យរាងកាយទទួលយកមិនបាន ជាទូទៅអ្នកជំនាញណែនាំ ឲ្យបង្កើនល្បឿន មិនលើសពី ១០% ទម្លាប់រត់ប្រចាំថ្ងៃ ក្នុងមួយសប្តាហ៍។
២- មិនមានថ្ងៃសម្រាក
ពេលយើងចាប់រត់ដំបូង អាចគិតថា ត្រូវរត់រាល់ថ្ងៃ ទើបសុខភាពល្អ រាងស្អាត តែផ្ទុយមកវិញ រត់រាល់ថ្ងៃ មិនមានថ្ងៃសម្រាក ពុំជួយដល់សុខភាពទេ ព្រោះរាងកាយ សាច់ដុំ និងឆ្អឹង ក៏ត្រូវការពេលសម្រាកខ្លះ ទោះយើងមិនចង់សម្រាកក៏ដោយ។ ហេតុនេះ វាពិតជាសំខាន់ណាស់ ត្រូវលៃទុកពេលខ្លះសម្រាប់ឲ្យរាងកាយសម្រាក។
៣- សម្ភារៈសមស្របសម្រាប់ការរត់
ទោះរត់មិនសូវត្រូវការឧបករណ៍ សម្ភារៈច្រើន តែក៏គួរឲ្យគុណភាពនៃការរត់ខ្លះដែរ។ អ្នកជំនាញជាច្រើនណែនាំ សម្ភារៈរត់សំខាន់បំផុត គឺស្បែកជើង។ គួររកទិញ១គូ ដែលសមល្មមនឹងជើងយើង គួរស្វែងរកមើលព័ត៌មានខ្លះមុននឹងទិញ ឬអាចសួរអ្នកលក់ផ្ទាល់ក៏បាន ពិសេសបើលុយទិញមានកំណត់។
៤- មិនមានប្តូរចលនាខ្លះ
ការរត់ដដែលៗមិនបានផលល្អ ដូចពេលយើងធ្វើចលនាផ្លាស់ប្តូរឲ្យបានសព្វគ្រប់សាច់ដុំរាងកាយនោះទេ។ មានន័យថា អំឡុងពេលរត់ អាចធ្វើចលនាខ្លះៗ ទៅលើសាច់ដុំមួយចំនួន ដូចជា រលាស់ដៃ លោតតិចៗ ធ្វើបែបនេះ កុំឲ្យរាងកាយសម្រុកប្រើសាច់ដុំតែមួយកន្លែង អាចបង្កទៅជារបួសទៅវិញ។
៥- រត់ទាំងឈឺ
ដូចបានរៀបរាប់ខាងដើម រាងកាយនឹងប្រាប់ពីបញ្ហាមួយចំនួនពេលរងលក្ខខណ្ឌមួយខ្លាំង ឬភ្លាមៗ (មិនទាន់ស៊ាំ) ត្រូវដោះស្រាយតាមជំហានសិន ដូចនេះ ចាំបាច់ណាស់ត្រូវចាប់អារម្មណ៍ពីមូលហេតុទាំងនោះ ដូចជា ការឈឺចាប់ត្រង់សាច់ដុំណាមួយ ត្រូវសម្រាកសិន។
អត្ថបទពាក់ព័ន្ធ៖
- បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
- រត់ហាត់ប្រាណតិចៗសោះ ជួយសុខភាពឡើងច្រើន ស្ទើរមិនជឿ
៦- ប្រៀបធៀបខ្លួនទៅនឹងអ្នករត់ផ្សេងទៀត
[embed-health-tool-bmi]