យល់ដឹងកម្រិតមូលដ្ឋាន
១- តើការដេរមាត់ស្បូនជាអ្វី?
ការដេរមាត់ស្បូន គឺជាការដេរដោយបច្ចេកទេសពិសេសដើម្បីឲ្យមាត់ស្បូនបិទជិតក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើជាដឹងថាមាត់ស្បូនខ្សោយយើងអាចធ្វើការដេរបានចាប់ពីសប្ដាហ៍ទី ១៤ ទៅ។ ពេលមានផ្ទៃពោះ មាត់ស្បូននឹងត្រូវបានបិទយ៉ាងជិតដោយឆ្នុកដែលជាទឹករម្អិល។ នៅពេលដែលទារកលូតលាស់សម្ពាធទៅលើមាត់ស្បូនកាន់តែកើនឡើង។ ប្រសិនបើមាត់ស្បូនខ្សោយ មាត់ស្បូននឹងបើកដោយគ្មានការឈឺចាប់ដែល និងធ្វើឲ្យថង់ទឹកភ្លោះលយចេញមកក្រៅហើយបែក។ មាត់ស្បូនដែលខ្សោយអាចធ្វើឲ្យមានការរលូតកូននៅបន្ទាប់ពីសប្ដាហ៍ទី ១២ និងមុនសបា្ដហ៍ទី ២៤។
២- តើដេរមាត់ស្បូនដើម្បីអ្វី?
គ្រូពេទ្យអាចនឹងណែនាំស្រីៗយើងឲ្យដេរមាត់ស្បូន ប្រសិនបើមាត់ស្បូនប្រឈមនឹងការបើកមុនពេលកំណត់កូនត្រូវកើត ឬក្នុងករណីខ្លះនៅពេលដែលមាត់ស្បូនឆាប់បើកពេក។ គ្រូពេទ្យអាចណែនាំយើងដេរមាត់ស្បូនអំឡុងពេលមានគភ៌ដើម្បីបង្ការការកើតមិនគ្រប់ខែប្រសិនបើស្រីៗយើងមាន៖
– ប្រវត្តិរលូតនៅត្រីមាសទី ២ ម្ដង ឬច្រើនជាងម្ដងដែលទាក់ទងទៅនិងការបើកមាត់ស្បូនដោយមិនមានការឈឺចាប់ហើយដោយគ្មានការសម្រាលឬការរបើកស្រោមទឹកភ្លោះ។
– ដេរមាត់ស្បូនមុន ដោយសារមានការបើកមាត់ស្បូនមិនមានការឈឺចាប់នៅត្រីមាសទី ២
– នៅពេលធ្វើការពិនិត្យរាងកាយឃើញថាមាត់ស្បូនបើកនៅត្រីមាសទី ២
– ការរកឃើញថាមាត់ស្បូនខ្លីនៅពេលធ្វើការពិនិត្យដោយម៉ាស៊ីនអេកូ (តិចជាង ២៥ មីលីម៉ែត្រ) មុនសប្ដាហ៍ទី ២៤
ដឹងពីកត្តាប្រឈម
១- កត្តាប្រឈម
ការដេរមាត់ស្បូន គឺមិនធ្វើសម្រាប់មនុស្សគ្រប់គ្នានោះទេ។ វាអាចធ្វើឲ្យមានផលវិបាកធ្ងន់ធ្ងរ ហើយមិនមែនអាចបង្ការការកើតមិនគ្រប់ខែបានរហូតនោះទេ។ យើងត្រូវយល់ដឹងពីហានិភ័យ និងថាតើវាមានប្រយោជន៍សម្រាប់យើងនិងកូនឬអត់។
គ្រូពេទ្យអាចមិនគាំទ្រដេរមាត់ស្បូនទេ ប្រសិនបើយើងមាន៖
– ហូរឈាមតាមទ្វារមាស
– សម្រាលមុនកំណត់
– ការឆ្លងមេរោគក្នុងស្បូន
– ការរបើកស្រោមទឹកភ្លោះមុនពេលកំណត់មិនគ្រប់ខែ៖ នៅពេលដែលស្រោមទឹកភ្លោះដែលការពារទារកពេលនៅក្នុងផ្ទៃធ្លាយ ឬបែកមុនគភ៌មានអាយុ ៣៧ សប្ដាហ៍
– ការមានទំងន់កូនភ្លោះ
– ទារកមានសភាពមិនធម្មតាដែលមិនអាចរស់បាន
– ស្រោមទឹកភ្លោះលយចេញមកក្រៅតាមមាត់ស្បូនដែលបើក
បន្ទាប់ពីដេរមាត់ស្បូន យើងត្រួវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានការធ្លាយទឹកភ្លោះតាមទ្វារមាស ដែលជាសញ្ញានៃការបែកស្រោមទឺកភ្លោះមិនគ្រប់ខែ។ គ្រូពេទ្យអាចណែនាំយើងដកចេញ ប្រសិនបើមានការបែកស្រោមទឹកភ្លោះមិនគ្រប់ខែ និងការឆ្លងមេរោគក្នុងស្បូនដោយអាស្រ័យទៅតាមដំណាក់កាលនៃគភ៌។
ផលវិបាកមានដូចជា៖
– ការឆ្លងមេរោគ
– ការហូរឈាមតាមទ្វារមាស
– ការរហែកមាត់ស្បូន
– ការលយចេញនៃស្រោមទឹកភ្លោះតាមទ្វារមាស
– ការបែកស្រោមទឺកភ្លោះមុនពេលកំណត់មិនគ្រប់ខែ៖ នៅពេលដែលស្រោមទឹកភ្លោះដែលការពារទារកពេលនៅក្នុងផ្ទៃធ្លាយរឺបែកមុនគភ៌មានអាយុ ៣៧ សប្ដាហ៍
– ការសម្រាលមិនគ្រប់ខែនិងកូនកើតមិនគ្រប់ខែ
– ការរលូត
គ្នាយើងត្រូវចាំថាប្រសិនបើមាត់ស្បូនបើកនៅត្រីមាសទី ២ យើងអាចជួបប្រទះបញ្ហាទាំងនេះបើទោះបីជាមិនបានដេរមាត់ស្បូនក៏ដោយ។
ការយល់ដឹងពីហានិភ័យនិងផលវិបាកមុនធ្វើ ការដេរមាត់ស្បូន ជាការសំខាន់។ ប្រសិនបើមានចម្ងល់អាចទាក់ទងទៅគ្រូពេទ្យ ឬគ្រូពេទ្យវះកាត់ដើម្បីទទួលបានព័ត៌មានបន្ថែម។
យល់ដឹងនូវអ្វីដែលបានកើតឡើង
១- តើត្រូវរៀបចំដូចម្តេច?
មុនពេលធ្វើ ការដេរមាត់ស្បូន យើងត្រូវការពិនិត្យអេកូដើម្បីពិនិត្យមើលសញ្ញាជីវិតទារក និងទាត់ចោលភាពមិនប្រក្រតីផ្សេងៗ។
២- តើមានអ្វីកើតឡើងអំឡុងពេលដេរមាត់ស្បូន?
ការវះកាត់នេះជាធម្មតាត្រួវចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នង។ ការដេរមាត់ស្បូនជាធម្មតាចំណាយពេល ២០ ទៅ ៣០ នាទី។
ជើងរបស់យើងនឹងត្រូវដាក់នៅលើឈ្នាន់។ គ្រូពេទ្យផ្នែករោគស្ត្រីនឹងប្រើថ្នាំសម្លាប់មេរោគមកសម្អាតទ្វារមាស រួចនឹងដាក់ប្រដាប់ប្រដារទៅក្នុងទ្វារមាសហើយប្រើវាដើម្បីដាក់ថ្នេរដោយប្រើស្ដុតសប្បនិមិត្តក្រាស់នៅក្នុង និងជុំវិញមាត់ស្បូនរបស់យើង។
ការជាសះស្បើយ
១-តើមានអ្វីកើតឡើងបន្ទាប់ពីដេរមាត់ស្បូន?
- យើងអាចត្រលប់ទៅផ្ទះវិញនៅថ្ងៃបន្ទាប់។
- មានឈាមហូរតិចតួច ២ ទៅ ៣ ថ្ងៃក្រោយវះកាត់ជារឿងធម្មតា។
- អ្នកអាចត្រលប់ទៅមានសកម្មភាពធម្មតាដូចជាការរួមភេទវិញនៅថ្ងៃទី ៧ ឬទី ១០ បន្ទាប់ពីការវះកាត់។
- មិនត្រូវធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ។
- ប្រសិនបើមានការឈឺចាប់ហូរឈាម កន្ត្រាក់ ឬយើងគិតថានឹងសម្រាល ត្រូវរាយការណ៍ទៅគ្រូពេទ្យភ្លាម។ គ្រូពេទ្យផ្នែករោគស្ត្រីររបស់យើងនឹងដកថ្នេរនោះចេញនៅពេលគភ៌មានអាយុ ៣៦ សប្ដាហ៍ ដែលជាទូទៅធ្វើនៅក្នុងបន្ទប់សម្រាល។
[embed-health-tool-bmi]