១- តើកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់ជាអ្វី?
ឱសថនីមួយៗមានបោះត្រាថ្ងៃផុតសុពលភាពប្រើប្រាស់សម្រាប់ជាថ្ងៃចុងក្រោយដែលក្រុមហ៊ុនផលិតរបស់វាទទួលខុសត្រូវចំពោះប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ឱសថនោះ។ ដើម្បីចៀសវាងការទទួលខុសត្រូវ និងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុនផលិតឱសថយនឹងមិនបញ្ចេញមតិយោបល់អ្វីស្តីអំពីស្ថេរភាពនៃថ្នាំពេទ្យរបស់ពួកគេឡើយបន្ទាប់ពីវាបានហួសផុតសុពលភាពប្រើប្រាស់។ យ៉ាងនេះក្តី ពេលដែលកំប៉ុងផ្ទុកឱសថត្រូវបានបើកហើយយើងមិនគួរពឹងផ្អែកលើកាលបរិច្ឆេទសុពលភាពប្រើប្រាស់តទៅទៀតឡើយ។ ការសិក្សាទៅលើស្ថេរភាពថ្នាំពេទ្យបានលើកជាយោបល់ថាឱសថអាចនឹងមានអាយុកាលគុណភាពនៅល្អយូរយ៉ាងខ្លាំងជាងកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់។
២- តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់នៅតែមានប្រសិទ្ធភាពដែរឬទេ?
រដ្ឋបាលឱសថនិងចំណីអាហារ (FDA) បានអនុវត្តកម្មវិធីពន្យាអាយុកាលគុណភាពនៅល្អរបស់ផលិតផល(Shelf Life Extension Program) (SLEP) ដើម្បីវាយតម្លៃប៉ាន់ប្រមាណគុណភាណផលិតផលថ្នាំពេទ្យខុសៗគ្នាចំនួន១២២មុខ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមឡើងនៅក្រោមសេចក្តីបង្គាប់របស់ក្រសួងការពារជាតិដើម្បីកំណត់អាយុកាលគុណភាពនៅល្អនៃផលិតផលឱសថរបស់យោធាដែលស្ថិតនៅក្នុងការស្តុករក្សាទុកសម្រាប់ការប្រើប្រាស់នាពេលអនាគតនិងដើម្បីកាត់បន្ថយការផ្គត់ផ្គង់មូលនិធិ។
ថ្នាំពេទ្យភាគច្រើនក្នុងចំណោមថ្នាំពេទ្យដែលត្រូវបានធ្វើតេស្តសាកល្បងនៅតែមានស្ថេរភាពរបស់វាយ៉ាងយូរបន្ទាប់ពីកាលបរិច្ឆេទផុតសុពភាពប្រើប្រាស់។ ថ្នាំពេទ្យដែលប្រើប្រាស់ញឹកញាប់ និងបានជាប់ការធ្វើតេស្តសាកល្បងប្រសិទ្ធភាពរបស់វារួមមានថ្នាំអាម៉ុកស៊ីស៊ីលីន(amoxicillin) ស៊ីប្រូប្លុកសាក់ស៊ីន (ciprofloxacin) ឌីហ្វែនហាយដ្រាមីន (diphenhydramine)និង ម័រហ្វ៊ីនស៊ុលហ្វាត (morphine sulfate)ប្រភេទថ្នាំចាក់ ។
ខណៈដែលលទ្ធផលបាននិយាយថាឱសថនេះអាចនៅតែមានប្រសិទ្ធភាពបន្ទាប់ពីបានផុតសុពលភាពប្រើប្រាស់ហើយក្តី វាពិបាកសំរាប់អ្នកជំងឺ ឬវេជ្ជបណ្ឌិតថាកម្រិតថ្នាំពេទ្យមួយណាមានសុវត្ថិភាពដើម្បីប្រើប្រាស់ហួសកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់របស់វាណាស់។
ថាតើថ្នាំពេទ្យមួយមានអាយុកាលដែលគុណភាពនៅល្អមានរយៈពេលវែង ឬអត់គឺអាស្រ័យនៅលើកត្តាច្រើនដូចជាធាតុផ្សំ សារធាតុជួយរក្សាឲ្យទុកបានយូរមិនងាយខូច សីតុណ្ហភាព ពន្លឺ សំណើមនិងសភាពបរិស្ថានដទៃផ្សេងទៀត។ នៅក្នុងកម្មវិធីពន្យាបន្លាយអាយុកាលគុណភាពនៅល្អរបស់ផលិតផល (SLEP) ថ្នាំពេទ្យទាំងអស់ធ្វើតេស្តស្ថិតនៅក្នុងកញ្ចប់វេចខ្ចប់ដើមរបស់វា។ ពេលដែលថ្នាំពេទ្យត្រូវបានវេចខ្ចប់សារជាថ្មីឡើងវិញ អាយុកាលគុណភាពនៅល្អអាចនឹងកាត់បន្ថយ។
អត្ថបទពាក់ព័ន្ធ៖
- ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង
- ថ្នាំពេទ្យមានរបៀបទុកដាក់ ទុកផ្តេសផ្តាស ខូចគុណភាពខ្ទេច
៣- តើមានសុវត្ថិភាពទេដែលប្រើប្រាស់ថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់?
មិនមានភស្តុតាងផ្សារភ្ជាប់ការប្រើប្រាស់ឱសថផុតសុពលភាពប្រើប្រាស់ជាមួយនឹងភាពពុលរបស់វានៅលើមនុស្សឡើយ។ យ៉ាងនេះក្តី ពេលដែលថ្នាំពេទ្យបានហួសកាលបរិច្ឆេទប្រើប្រាស់របស់វាហើយ វាអាចនឹងបាត់បង់ប្រសិទ្ធភាពរបស់វាក្នុងកម្រិតខ្លះ។ ការបាត់បង់នៃអំណាចអនុភាពគឺមានសារៈសំខាន់ជាពិសេសនៅក្នុងការព្យាបាល ការបង្ករោគដោយប្រើប្រាស់ថ្នាំផ្សះហើយថ្នាំផ្សះអាចមានភាពស៊ាំ។ ថ្នាំពេទ្យដែលមានជាទម្រង់អង្គធាតុរឹង ដូចជាគ្រាប់ផែន ឬគ្រាប់ស៊កទ្រវែងមានស្ថេរភាពខ្លាំងជាង ខណៈដែលថ្នាំពេទ្យអស់ទាំងឡាយណានៅក្នុងទម្រង់ជាសូលុយស្យុងជាពិសេសគឺថ្នាំប្រភេទចាក់ត្រូវដកចេញ ប្រសិនបើពួកវាបង្ហាញនូវការផ្លាស់ប្តូរដូចជាការប្រែប្រួលពណ៌។
ឱសថ EpiPen ជាប្រភេទសឺរ៉ាំងចាក់ថ្នាំស្វ័យប្រវត្តិ មិនគួរត្រូវបានប្រើប្រាស់ហួសកាលផុតសុពលភាពប្រើប្រាស់របស់ពួកវាឡើយព្រោះពួកវាត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពគំរាមកំហែងអាយុជីវិត(ស្ហុកអាណាហ្វ៊ីឡាក់ទិច)។ ឱសថអេពីណេហ៊្វ្រីន (epinephrine) ដែលផុតហួសសុពលភាពប្រើប្រាស់អាចនឹងដាក់ការគំរាមកំហែងផ្នែកសុខភាពបាន។ ថ្នាំពេទ្យហួសផុតសុពលភាពប្រើប្រាស់ដែលមានសារធាតុជួយរក្សាឲ្យទុកបានយូរមិនងាយខូចមិនគួរប្រើប្រាស់ឡើយ។ សារធាតុសម្រាប់ជួយរក្សាឲ្យទុកបានយូរមិនងាយខូចអាចនឹងបាត់បង់ប្រសិទ្ធភាពរបស់វាហើយអនុញ្ញាតឲ្យបាក់តេរីដុះលូតលាស់នៅក្នុងថ្នាំពេទ្យបាន។
ការរក្សាទុកដាក់បានត្រឹមត្រូវអាចនឹងជួយបន្តរក្សានិងពន្យាអូសបន្លាយអំណាចអនុភាពនៃថ្នាំពេទ្យបាន។ ទូដាក់ឱសថ និងបន្ទប់ទឹកមិនមែនជាទីកន្លែងដ៏ប្រសើរបំផុតដើម្បីរក្សាថ្នាំពេទ្យអ្នកឡើយ ដោយសារតែកម្តៅនិងសំណើម។ ឡានអាចនឹងឡើងក្តៅ ហេតុនេះសូមកុំរក្សាថ្នាំពេទ្យរបស់អ្នកនៅទីនោះដូចគ្នា។ ថ្នាំពេទ្យគួរតែត្រូវបានរក្សាទុកនៅក្នុងទីកន្លែងស្ងួតនិងត្រជាក់ដោយគ្មានពន្លឺផ្ទាល់។ ប្រសិនបើថ្នាំពេទ្យផលិតមកនៅក្នុងដបជានិច្ចកាលសូមបិទគម្របឲ្យបានតឹងណែនល្អ។ សូមរក្សាថ្នាំពេទ្យរបស់អ្នកឲ្យផុតពីក្មេង និងសត្វចិញ្ចឹមរបស់អ្នកអាចយកបាន។
[embed-health-tool-bmi]