backup og meta

ប៉ាម៉ាក់​គ្មានសិទ្ធនាំកូនទៅព្យាបាលជំងឺនៅក្រៅប្រទេសទេ លុះត្រាតុលាការអនុញ្ញាត

ប៉ាម៉ាក់​គ្មានសិទ្ធនាំកូនទៅព្យាបាលជំងឺនៅក្រៅប្រទេសទេ លុះត្រាតុលាការអនុញ្ញាត

ដោយ​សារ​អង់គ្លេស​ជា​ប្រទេស​មាន​សេវា​សុខាភិបាល​សាធារណៈ​ខ្លាំង​មួយ​ក្នុង​ពិភពលោក នាំ​ឲ្យ​ក្មេង​ក្នុង​​ប្រទេស​នេះ ពិបាក​នឹង​ស្នើ​សុំ​ទៅ​ព្យាបាល​អាការៈ​ជំងឺ​នានា​នៅក្រៅប្រទេស​ណាស់ ជាក់​ស្តែងករណីក្មេង​ស្រី​តូច​ វ័យ ៥ឆ្នាំ ដែល​មាន​បញ្ហា​ប្រព័ន្ធឈាម​រត់​ក្នុង​ខួរ​ក្បាល​មិន​ប្រក្រតី មិន​អាច​បញ្ជូន​ទៅព្យាបាលជំងឺនៅក្រៅប្រទេសបាន លុះ​ត្រា​តែ​មា​​ន​ការ​សម្រេច​ពី​តុលាការ​ជាមុន។

តាម​សារព័ត៌​មាន​អង់គ្លេស​ BBC ក្មេង​ស្រីៗ​តូច​​វ័យ​ ៥​ឆ្នាំ ឈ្មោះ Tafida Raqeeb ​​មាន​កើត​ជំងឺ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ​ធ្វើ​ដំណើរ​ឈាម​រត់​ទៅ​ជាលិការ​​ខួរ​ក្បាល​មិន​ប្រក្រតី​ បង្ក​ឲ្យ​ប៉ា​ម៉ាក់នាង​បារម្ភ​ជា​ខ្លាំង ហើយដោយ​ឃើញ​ស្ថាន​ភាព​កូន​បែប​នេះ ម៉ាក់របស់​ Tafida អ្នក​ស្រី Shelina Begum និង​​លោក​ Mohammed Raqeeb ជា​ប៉ា​​ក្មេងតូច Tafida Raqeeb ចង់​យក​កូន​​ទៅ​ព្យាបាល​នៅ​ប្រទេស​អ៊ីតាលី តែត្រូវ​មន្ទីរ​ពេទ្យ​ Royal London Hospital ដែល​​ភារៈកិច្ច​ទទួល​ខុស​ត្រូវលើការ​ព្យាបាល​ Tafida បាន​​ណែ​នាំ​ថា ការ​ចេញ​ព្យាបាល​ប្រទេស​មួយ​ទៀត ពុំ​មែន​ជា​ជម្រើស​ប្រសើរ​នោះ​ឡើយ។

គួរ​បញ្ជាក់​បន្តិច ​អង់គ្លេស និង​ប្រទេស​វែល ករណីកិច្ច​ទទួល​ខុស​ត្រូវ​ជំនួស​ម៉ាក់ប៉ា​ទាំង​អស់​ចំពោះ​កូន​ៗ ត្រូវ​បាន​ចែង​​ក្នុង​ច្បាប់​​ស្តី​ពី​កុមារ​ ដាក់​ជា​ធរមាន​អំឡុង​ឆ្នាំ​១៩៨៩ អនុញ្ញាត​ឲ្យ​ម៉ាក់​ប៉ា​ គ្រប់​រូប​អាច​​សម្រេច​ចិត្ត​ផ្សេង​ៗ​ទៅ​លើ​រឿងរ៉ាវ​អ្វី​ដែ​ល​កើត​ឡើង​ចំពោះ​កូន រួម​ទាំង​ការ​សម្រេច​ព្យាបាល​កូន។ ប៉ុន្តែ​សិទ្ធិ​នោះ មិន​ផ្តល់​ដល់​ប៉ាម៉ាក់​ទាំង​ស្រុង​នោះ​ទេ ពោល ត្រូវ​ពឹង​ផ្អែក​ លើ​​ស្ថាប័ន​រដ្ឋ ចូល​រួមចាត់​ចែង​ផង​ដែរ តួ​យ៉ាង សេវា​សុខាភិបាល​ ​មាន​ភារកិច្ច​រ៉ាប់​រ៉ង​លើ​ប្រវត្តិជំងឺ​ក្មេង​ ខណៈ​​ស្ថាប័ន​តុលាការ​ ជា​អ្នក​សម្រេច​​ក្នុង​ករណី​ពិសេស​ណា​មួយ ដើម្បី​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ក្មេង នាំ​ឲ្យ​ម៉ាក់​ប៉ា Tafida ត្រូវ​​ឡើង​តុលាការ ដើម្បី​ទទួល​បាន​​សិទ្ធិ​នាំ​កូន​ព្យាបាលនៅ​ក្រៅ​ប្រទេស។ ​​​

អត្ថបទពាក់ព័ន្ធ៖

នេះត្រូវ​ចាត់​ទុក​ជាករណី​ទីពីរហើយ​ បាន​កើត​មាន​ក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ ដោយសារ​តែ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​អង់គ្លេស ខ្វាយ​ខ្វល់​ពី​ផល​ប្រយោជន៍​ចំពោះ​ក្មេង​ជាធំ ហើយការ​ស​ម្រេច​របស់​តុលាការ ក៏​វាយ​តម្លៃ​លើ​គុណប្រយោជន៍រវាង​ សេវា​ព្យាបាល​ក្នុងស្រុក និង​ក្រៅ​ប្រទេស មាន​ផល​វិជ្ជមាន​សម្រាប់​ក្មេង​ ឬយ៉ាង​ណា។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/uk-43893709

កំណែ​ប្រែបច្ចុប្បន្ន

02/08/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម