យោងតាមពិធីសារស្តីពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ COVID-19 នៅប្រទេសកម្ពុជារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺត្រូវមានលក្ខណៈគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌដើម្បីចេញពីមន្ទីរពេទ្យ និងត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតបន្ទាប់ពីចេញពីមន្ទីរពេទ្យ។
១. តាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួន ដោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
២. ពាក់ម៉ាស និងអនុវត្តអនាម័យឲ្យបានទៀងទាត់។
៣. ស្នាក់នៅបន្ទប់ម្នាក់ឯង មានខ្យល់ចេញចូលបានល្អ កាត់បន្ថយការទាក់ទងជិតស្និទ្ធជាមួយសមាជិកគ្រួសារ បរិភោគអាហារដោយឡែកពីគ្នា។
៤. ត្រលប់ទៅតាមដានសុខភាពវិញនៅចន្លោះពី២-៤សប្តាហ៍បន្ទាប់ពីចេញពីមន្ទីរពេទ្យ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អ្នកជំងឺដែលជាសះស្បើយពី COVID-19 អាចនឹងលាប់ ឬឆ្លងឡើងវិញគ្រប់ពេល ប្រសិនបើបុគ្គលនោះធ្វេសប្រហែស មិនបានការពារខ្លួនឲ្យបានត្រឹមត្រូវ។
“មិនថាខ្លួនឯងលែងមាន COVID-19 មិនបាច់ការពារទេ គឺអត់អ៊ីចឹងទេ ត្រូវតែការពារខ្លួន”អ្នកជំងឺដែលជាសះស្បើយពីជំងឺ COVID-19 តម្រូវឲ្យតាមដានសុខភាព និង មានវិធានការការពារខ្លួន ហើយបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ”។
[embed-health-tool-bmi]