និយមន័យ
១- ការធ្វើតេស្តទឹកកាមបុរសគឺជាអ្វី?
នេះគឺជាតេស្តសម្រាប់វាស់ពីកម្រិតសមត្ថភាពរបស់មេជីវិតបុរសថា តើអាចធ្វើចលនាបាននៅក្នុងស្បូន និងដៃស្បូនបានដល់កម្រិតណាក្នុងការបង្កកំណើត។ គូស្វាមីភរិយាដែលពិបាកយកបុត្រគឺអាចធ្វើតេស្តនេះបាន។
តេស្តមាន ២ ប្រភេទ៖
- ប្រភេទទី ១ គឺការវាស់សមត្ថភាពរបស់មេជីវិតបុរសក្នុងការហែលឆ្លងកាត់រម្អិលស្បូនថាបានកម្រិតណា។
- ប្រភេទទី ២ គឺវាស់ពីសមត្ថភាពក្នុងការជ្រាបចូលទៅកោសិកាមេជីវិតស្ត្រីក្នុងការបង្កកំណើតដែលគេធ្វើឡើងដោយពិសោធក្នុងមន្ទីរពិសោធជាមួយនឹងមេជីវិតរបស់សត្វ។ តេស្តនេះអាចធ្វើបានតាមគ្លីនិក ប៉ុន្តែនៅប្រទេសយើងចំនួននៅមានកម្រិតនៅឡើយ។
គេប្រើតេស្តនេះក្នុងគោលបំណង៖
- ដឹងពីមូលហេតុដែលបណ្ដាលឲ្យគ្មានកូន
- ដឹងពីមុខងារ និងសមត្ថភាពរបស់មេជីវិតនិងប្រើវិធីដោះស្រាយឲ្យសមស្រប
- ធ្វើមុនពេលបង្កកំណើតក្នុងកែវ។
តើត្រូវដឹងពីអ្វីខ្លះ?
មុននឹងធ្វើតេស្តនេះ គូស្វាមីភរិយាថ្មីទាំងអស់ត្រូវដឹងថា ពេលណាល្អក្នុងការយកកូន ដូចជា៖
- ការបញ្ចេញមេជីវិតស្ត្រីគឺជាពេលដែលល្អបំផុត និងក្រោយ ១ ទៅ ២ ថ្ងៃ
- ប្ដីប្រពន្ធខ្លះមិនបានដឹង ហើយមានការមើលរំលងពីបញ្ហានេះ
- ស្ត្រីត្រូវកត់ចំណាំខ្លួនឯងនូវវដ្ដរដូវខ្លួនឲ្យបានទៀងទាត់ក្នុងអំឡុងពេលនេះ ព្រោះថាវាមានប្រយោជន៍សម្រាប់ខ្លួនឯងផ្ទាល់ និងគ្រូពេទ្យក្នុងការកំណត់មូលហេតុ។
ដំណើរការ
ត្រូវពិគ្រោះជាមួយគ្រូពេទ្យពីគុណប្រយោជន៍ និងផលវិបាកផ្សេងៗឲ្យបានត្រឹមត្រូវ។
សម្រាប់ប្រភេទទី១៖
- ស្ត្រីត្រូវធ្វើតេស្តពីកម្រិតអ័រម៉ូន Luteinzing Hormone (អ័រម៉ូនផលិតដោយក្រពេញនៅក្នុងខួរក្បាល) ក្នុងទឹកនោមនៅពេលព្រឹក ដោយមិនត្រូវផឹកទឹកនោះទេ។ បើលទ្ធផលបញ្ជាក់ថាកំពុងមានការបញ្ចេញមេជីវិត ហើយត្រូវណាត់ជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់។
- បុរសត្រូវយកទឹកកាមទៅពិនិត្យ ដោយត្រូវតមបញ្ចេញទឹកកាមរយៈពេល ២ ថ្ងៃមុននឹងយកទឹកកាមនេះទៅ និងមិនត្រូវឲ្យលើសពី ៥ ថ្ងៃ។
- បន្ទាប់ពីបានវត្ថុវិភាគពីដៃគូហើយ ពេទ្យនឹងយកទៅដាក់ក្នុងបំពង់រួមគ្នាមួយ ហើយ ៩០ នាទីក្រោយមក ការវាស់វែងពីចលនារបស់មេជីវិតបុរសត្រូវធ្វើឡើង។
ប្រភេទទី២៖
- បុរសត្រូវយកទឹកកាមទៅពិនិត្យ ដោយត្រូវតមបញ្ចេញទឹកកាមរយៈពេល ២ ថ្ងៃមុននឹងយកវត្ថុវិភាគដែលជាទឹកកាមនេះទៅ និងមិនត្រូវលើសពី ៥ ថ្ងៃ។
- បើយកដោយខ្លួនឯងនៅផ្ទះ ត្រូវប្រញាប់យកទៅគ្លីនិកភ្លាមៗក្នុងរយៈពេល ១ ម៉ោង
- មិនត្រូវយកទឹកកាមដែលចេញពេលរួមភេទជាមួយដៃគូហើយនោះទេ ព្រោះវាអាចលាយជាមួយរម្អិលរបស់ទ្វារមាសស្ត្រីដែលប៉ះពាល់លើប្រសិទ្ធភាពរបស់តេស្ត
- បន្ទាប់មក គេយកមេជីវិតបុរសទៅលាយជាមួយស៊ុតសិប្បនិមិត្តដើម្បីរាប់ពីចំនួនមេជីវិតដែលអាចជ្រាបចូលស៊ុតនោះបាន។
ពេលធ្វើរួចរាល់ហើយ គ្រូពេទ្យនឹងណាត់ជួបដើម្បីពន្យល់ពីលទ្ធផល។
លទ្ធផល
លទ្ធផលនៃតេស្តប្រភេទទី១ ៖
- ប្រសិនបើបញ្ហាលើបុរសដោយប្រៀបធៀបជាមួយវត្ថុវិភាគរបស់អ្នកបរិច្ចាគ៖
- មេជីវិតមិនអាចឆ្លងកាត់រម្អិលរបស់ដៃគូបានទេ ប៉ុន្តែមេជីវិតអ្នកបរិច្ចាគគឺឆ្លងកាត់បានធម្មតា
- មេជីវិតមិនអាចឆ្លងកាត់រម្អិលរបស់អ្នកបរិច្ចាគបាន
- ប្រសិនបើបញ្ហាលើស្ត្រីដោយប្រៀបធៀបជាមួយវត្ថុវិភាគរបស់អ្នកបរិច្ចាគ៖
- ធម្មតា គឺមេជីវិតបុរសអាចឆ្លងកាត់បាន
- មិនធម្មតា គឺមេជីវិតបុរសមិនអាចឆ្លងកាត់រម្អិលរួច ហើយកកស្ទះដែលការកកស្ទះនេះអាចកំណត់ថាមានការបង្កើតអង់ទីករប្រឆាំងគ្នា។ ប្រសិនបើអង់ទីករបង្កើតដោយបុរសនោះ គេនឹងឃើញពេលវិភាគទឹកកាម
លទ្ធផលនៃតេស្តប្រភេទទី២៖ (អាស្រ័យលើចំនួនដែលអាចជ្រាបចូលក្នុងស៊ុតបាន)
- ធម្មតា គឺអាចជ្រាបចូលបាន
- បើមិនធម្មតា គឺមិនអាចជ្រាបចូលបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]