backup og meta

គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

រយៈពេល​២​សប្តាហ៍​មក​ហើយ ប្រទេស​យើង​មិន​មាន​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ បែប​នេះ​ហើយ​ចម្ងល់​របស់​ពលរដ្ឋ​លើក​ឡើង​ថា ពេល​ណា​កម្ពុជា​អាច​ដំណើរ​ការ​អ្វីៗ​មក​វិញ​ដូច​ធម្មតា?

លោក​ស្រី​វេជ្ជបណ្ឌិត Li Alian ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បកស្រាយចម្ងល់ខាងលើ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព COVID-19 នៅ​ព្រឹក​មិញ​នេះ​ថា បញ្ហា​នេះ យើង​ត្រូវ​ធ្វើការ​សម្រេច​ជាដំ​ណាក់កាលៗ ដោយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ចំនួន​៦​ខាងក្រោម​នេះ។

លក្ខខណ្ឌទី១៖ ការ​គ្រប់​គ្រង​ស្ថានការណ៍​បាន

លក្ខខណ្ឌទទី២​៖ ត្រូវ​មានប្រព័ន្ធ​សុខាភិបាល​រុករក ចាប់​ឲ្យ​បាន​ករណី​សង្ស័យ​ឆ្លង COVID-19 រួច​ធ្វើ​តេស្ត ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​តាម​រក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19។

លក្ខខណ្ឌទី៣៖ ត្រូវ​មាន​ប្រព័ន្ធ​កាត់​បន្ថយ​ការ​រីករាល​ដាល COVID-19។

លក្ខខណ្ឌទី៤៖ តាម​សាលារៀន ឬ​គ្រឹះស្ថាន​ផ្សេងៗត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ទប់ស្កាត់​ការ​រីករាល​ដាល COVID-19 បើ​កន្លែង​ទាំង​នោះ​ចាប់​ដំណើរ​ការ​ឡើង​វិញ។

លក្ខខណ្ឌទី៥៖ មាន​ប្រព័ន្ធ​កាត់​បន្ថយ ចំពោះ​ករណី​នាំ​ចូល​ការ​ឆ្លង COVID-19 ពី​ខាង​ក្រៅ​មក។

លក្ខខណ្ឌទី៦៖ សហគមន៍​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ និង​ចូលរួម​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោកស្រី​វេជ្ជបណ្ឌិត​តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សង្កត់​ធ្ងន់​ថា អ្វីៗ​អាច​នឹង​ត្រលប់​មក​ធម្មតា​វិញ តែ​ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម