backup og meta

ថ្នាំ Remdesivir ទទួលបានជោគជ័យក្នុងការព្យាបាលសាកល្បងលើអ្នកជំងឺ COVID-19

ថ្នាំ Remdesivir ទទួលបានជោគជ័យក្នុងការព្យាបាលសាកល្បងលើអ្នកជំងឺ COVID-19

ថ្នាំ​ Remdesivir បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ព្យាបាល​សាកល្បងលើ​​អ្នក​ជំងឺ COVID-19​ ដោយ​ថាអ្នកជំងឺប្រើប្រាស់​ថ្នាំ​នេះ​ជា​សះស្បើយ​លឿន​ជាង​អ្នកជំងឺ​ដែល​ប្រើថ្នាំ Placebo (ថ្នាំ​ដែល​គេ​យក​មក​សិក្សា​ធ្វើ​តេស្ត​លើ​មនុស្ស​ដែល​គ្មាន​សកម្មភាព​ព្យាបាល​)

វិទ្យាស្ថាន​​សុខាភិបាលជាតិ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ទិន្នន័យ​នៃ​ការសិក្សា​លើក​ដំបូង​កាល​ពីថ្ងៃ​ទី២៩ ខែមេសា​នេះ​ដែល​មាន​អ្នក​ជំងឺ​ជាង​១ ០០០នាក់​សម្រាក​នៅ​មន្ទីរពេទ្យ​ចូលរួម។ អ្នក​ជំងឺ​មួយ​ចំនួន​ទទួល​បាន​ថ្នាំ​ប្រឆាំង​វីរុស Remdesivir របស់​ក្រុមហ៊ុន Gilead និង​អ្នក​ជំងឺ​ផ្សេងទៀត​ទទួលបាន​ថ្នាំ Placebo

ការសិក្សា​នេះ​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​ទទួលបាន​ថ្នាំ remdesivir ជាសះស្បើយ​លឿន​ជាង​ក្រុម​អ្នកជំងឺ​ទទួលបាន​ Placebo ៣១%។ ជាទូទៅ​អ្នក​ជំងឺ​ប្រើ​ថ្នាំ remdesivir ជាសះ​ស្បើយ​ក្នុង​រយៈពេល​១១​ថ្ងៃ ខណៈដែល​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ Placebo ត្រូវ​ការ​រយៈពេល​១៥​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ remdesivir មាន​អ្នក​ស្លាប់​៨% បើប្រៀប​ធៀប​នឹង​ក្រុម​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ Placebo មាន​១១,%

ដោយឡែក​នៅ​ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​ព្យាបាល​សាកល្បង​លើ​ថ្នាំ​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​សម្រាប់​ថ្នាំ​ remdesivir ទេ។ ការសិក្សា​នេះ​ដែរ​បាន​បញ្ឈប់​ដោយ​សារ​អ្នក​ជំងឺ COVID-19 ចុះឈ្មោះ​ចូល​រួម​ការ​សិក្សា​នេះ​មិន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន។

ក្រៅពីនេះ ការ​សិក្សា​ជាច្រើន​ក៏​បាន​រក​ឃើញ​ថា​ថ្នាំ remdesivir អាច​សម្រាល​រោគសញ្ញា​របស់​វីរុស COVID-19 បាន​រួមមាន​គ្រុនក្ដៅ និង​ពិបាក​ដកដង្ហើម​ផង​ដែរ​​។ 

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.businessinsider.com/coronavirus-treatment-gilead-says-positive-data-remdesivir-from-niaid-study-2020-4

https://www.livescience.com/remdesivir-will-be-new-standard-of-care.html

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម