រយៈពេល ២០ ថ្ងៃមកហើយ ដែលក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជារកមិនឃើញករណីឆ្លងវីរុស COVID-19 ថ្មីនោះទេ ហើយនៅព្រឹកនេះស្ថានការណ៍គ្មានភាពប្រែប្រួលទេ គឺគ្មានអ្នកផ្ទុកថែម ឬជាសះស្បើយថ្មីទៀតឡើយ។ សរុបតួលេខអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស គិតត្រឹមថ្ងៃ ៣០ ខែមេសានេះ នៅទ្រឹងដដែលត្រឹម ១២២ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១១៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣ នាក់ប៉ុណ្ណោះនៅស្រ្តី ១ នាក់ និងបុរស ២ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]