លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងក្នុង group chat telegram មុននេះបន្តិចថា អ្នកជំងឺដែលមិនទាន់ជាសះស្បើយពី COVID-19 ទាំង ២ នឹងបញ្ជូនមកភ្នំពេញនៅថ្ងៃនេះហើយ។
ក្នុងនោះដែរនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ពីស្ថានភាពអ្នកទាំង ២ ថា តាមសភាពអ្នកជំងឺមិនមែនសភាពជំងឺធ្ងន់ធ្ងរនោះទេ តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ។ លោកជំទាវបន្តទៀតថា វីរុស COVID-19 នេះយើងពិបាកនឹងដឹងណាស់ ហើយដោយសារអ្នកទាំង ២ ម្នាក់ជាបុរសវ័យ ៧៥ ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយស្រាប់ និងម្នាក់ទៀតជាស្ត្រីវ័យ ៣៦ ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។
អ្នកជំងឺទាំង ២ ថ្ងៃនេះក្រសួងសុខាភិបាល បានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកជំទាវស្នើឲ្យបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុស COVID-19 នេះជាចាំបាច់ ដោយចងចាំថា “យើងអាចភ្លេចវីរុស COVID-19 តែវីរុស COVID-19 មិនដែលភ្លេចយើងនោះទេ”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]