backup og meta

ដំណឹងល្អព្រឹកនេះ បុរសវ័យ ៧៥ ឆ្នាំជាសះស្បើយ COVID-19 ហើយ

ដំណឹងល្អព្រឹកនេះ បុរសវ័យ ៧៥ ឆ្នាំជាសះស្បើយ COVID-19 ហើយ

មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ម្នាក់​ទៀត​ហើយ​ដែល​ជាបុរសជនជាតិ​ខ្មែរ​អាយុ ៧៥ ឆ្នាំរស់នៅខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​បានអនុញ្ញាតឲ្យចាកចេញពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ក្រោយ​តេស្ត​អវិជ្ជមាន ២ ដង។

ពិត​មែន​តែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ COVID-19 ខ្លាំងក្លា​នៅ​ឡើយ។ យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​រៀប​អាពាហ៍ពិពាហ៍ ពិធី​ជប់​លៀង ការ​ចាក់​ធុង​បាស​រាំ។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​ឃ្លាត​ពី​គ្នា ឈរ​រង់ចាំ​គម្លាត​ពី​គ្នា​ ឈរ​ជជែក​មាន​គម្លាត​ពី​គ្នា។ CDC

សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ១២ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២១នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​ជា​ស្ត្រី​ ១ រស់នៅខេត្តបន្ទាយមានជ័យ។

COVID-19

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម