backup og meta

ឆ្នាំ ២០២០ មនុស្ស​ម្នាក់ក្នុងចំណោម ៩ នាក់ កំពុងជួបវិបត្តិអត់ឃ្លាន

ឆ្នាំ ២០២០ មនុស្ស​ម្នាក់ក្នុងចំណោម ៩ នាក់ កំពុងជួបវិបត្តិអត់ឃ្លាន

បើ​យោង​តាម​របាយការណ៍របស់​អង្គការអាហារូបត្ថម្ភ​សកល​ចេញផ្សាយ​សម្រាប់​ឆ្នាំ ២០២០ នេះ​​  ការរាតត្បាតជំងឺ COVID-19 បាន​បង្ហាញ​ឲ្យ​ឃើញជាក់ស្ដែង​​ពី​ភាពទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ និង​សុខាភិបាល ដោយ​​ថា​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​កំពុង​តែជួប​វិបត្តិ​អត់ឃ្លាន។

​តាម​ការ​វិភាគ​ថ្មី​បាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ស្បៀង​អាហារ និង​សុខាភិបាល​ពិភពលោក​ត្រូវ​ការ​ការ​កែ​តម្រូវ​ឲ្យ​ប្រសើរ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែល​ជា​ការ​គំរាមកំហែង​ និង​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​សុខភាព​មិន​ល្អ និង​ការស្លាប់​ទូទាំង​ពិភពលោក។

របាយការណ៍​អង្គការអាហារូបត្ថម្ភ​សកល​ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​មិន​អាច​ទទួល​បាន​អាហារ​សម្បូរជីវជាតិនោះទេ​​ ដោយសារថា​​អាហារដែលផលិត​មកច្រើនផ្ដោតទៅលើ​បរិមាណកាឡូរី​ជាជាងអាហាររូបត្ថម្ភមានជីវជាតិ​ ​និង​ច្រើន​​មាន​នៅក្នុង​អាហារ​កែច្នៃ​ដែល​មាន​តម្លៃ​ទាប​។ វិសមភាព​នេះ​មាន​នៅ​គ្រប់​ប្រទេស។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់ ឬ​មនុស្ស​៨២០លាន​នាក់​ទូទាំង​ពិភពលោក​កំពុង​ជួប​បញ្ហាអត់ឃ្លាន ខណៈ​ដែល​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​មាន​ជំងឺ​ធាត់។ សព្វ​ថ្ងៃ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេសដែល​​មាន​បន្ទុក​ទេ្វ​ដង​​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​ធាត់ និង​ជំងឺ​បង្កពី​របប​អាហារ​​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​មហារីកជាដើម។

លោក David Nabarro អ្នក​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សនិ្តសុខ​ស្បៀង​​បាន​លើក​ឡើង​ថា​របាយការណ៍​ដែល​បាន​សរសេរ​មុន​ពេលមាន​ការ​រាតត្បាត​ជំងឺ​ COVID-19 កាន់តែ​មាន​សារៈសំខាន់​ និង​បាន​ព្រមាន​ថា​នៅ​ពេល​ដែល​គ្រប់​ប្រទេស​ព្យាយាម​គ្រប់គ្រង​ការ​រាតត្បាត​របស់​វីរុស ការ​ខិតខំ​ដែល​គេ​បាន​ប្រឹង​ប្រែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​នឹង​ត្រូវបាត់បង់។  អង្គការសហប្រជាជាតិ​ក៏​បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា​ជំងឺ​រាតត្បាត​នេះ​អាច​នឹង​បង្កើន​ចំនួន​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រេក​ឃ្លាន​​ទូទាំង​ពិភពលោក​​គុណ​នឹង​ពីរ។

លោក Nabarro បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ COVID-19 ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ខណៈដែល​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​អាក្រក់។ វីរុស​កូរ៉ូណា​នេះ​បាន​លាតត្រដាង​នូវ​ចំណុចខ្សោយ​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​ស្បៀង​អាហារ​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​ភាពខុសគ្នា​នៃ​ប្រព័ន្ធ​សុខាភិបាល។

របាយការណ៍​ដដែល​បាន​រកឃើញ​ថា​ប្រ​ទេស​អ្នក​ក្រ​មាន​ប្រ​ជា​ពល​រដ្ឋ​មិន​គ្រប់​គីឡូ​រហូត​ដល់​១០​ដង​ច្រើន​ជាង​ពល​រដ្ឋ​រស់​នៅ​ក្នុង​ប្រ​ទេសអ្នកមាន។ ចំណែក​អ្នកមាន​ជំងឺធាត់​កើត​មាន​នៅ​ប្រ​ទេស​អ្នក​មាន​វិញ​ក៏​មាន​ច្រើន​រហូត​ដល់ទៅ​ប្រាំ​ដង​បើធៀប​ទៅ​នឹង​ប្រជា​ជន​រស់​នៅ​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍។​ ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ធាត់​គឺ​មាន​ចំនួន​ច្រើន​ដែលគិត​ថា​ស្មើ​នឹង​ ១,២ ទ្រីលាន​ដុល្លារក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៥ ដោយ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​ចំណាយ​ច្រើន​ជាង​គេ។​

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​នៅ​វិទ្យាស្ថាន Nasa Goddard លោកស្រី Cynthia Rosenzweig បាន​លើក​ឡើង​ថា​នេះ​ទាមទារ​ឲ្យ​គ្រប់​បណ្ដា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​ផ្សេងៗចូលរួមធ្វើ​ការ​​កែប្រែ​ប្រព័ន្ធ​ស្បៀង​អាហាររបស់​ខ្លួនឡើង​វិញ​។ កង្វះ​អាហារូបត្ថម្ភ​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ខ្លាំង​មួយ​ ហើយ​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ច្រើនតែមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ និង​​ត្រូវ​បាន​គេ​មើល​រំលង។ អ្នកស្រី​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បីកែតម្រូវ​ប្រព័ន្ធ​ស្បៀង​អាហារ និង​សុខាភិបាល​ឲ្យ​មាន​សមភាព និង​​និរន្តរភាព​អំឡុងពេល​ជំងឺ  COVID-19 ​រាតត្បាត​នេះ។

លោក Venkatesh Mannar ទីប្រឹក្សា​ពិសេស​ផ្នែក​អាហារូបត្ថម្ភ​ឲ្យ Tata Trusts និង​វិទ្យាស្ថាន​កសិកម្ម និង​អាហារូបត្ថម្ភ Tata-Cornell បាន​និយាយ​ថា​របប​អាហារ​មិន​ត្រឹមត្រូវ និង​កង្វះ​អាហារូបត្ថម្ភ​មិន​មែន​ជា​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ​ទេ។ មនុស្ស​ភាគច្រើន​គឺ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​ព្រោះ​តែ​វិសមភាព​នៃ​ប្រព័ន្ធ​ស្បៀង​អាហារ។ អ្នកទាំងនោះ​​មិន​មាន​លទ្ធភាព​ទទួល​បាន​អាហារ​មាន​សុខភាព​ល្អ។ នេះ​មក​ពី​វិសមភាព​រវាង​ខ្សែ​ច្រវ៉ាក់​​នៃ​ការ​ផ្គត់ផ្គង់​អាហារ និង​អ្នក​ប្រើប្រាស់។ វិបត្តិ​នេះ​បាន​បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​យក​ចិត្តទុកដាក់​លើ​កង្វះ​អាហារូបត្ថម្ភ​គ្រប់​រូប​ភាព​ ហើយ​គេ​ជឿ​ថា​បញ្ហានេះអាចដោះស្រាយ​បាន​ជាមួយនឹង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://amp.theguardian.com/global-development/2020/may/12/malnutrition-leading-cause-of-death-and-ill-health-worldwide-report?utm_term=Autofeed&CMP=twt_gu&utm_medium=&utm_source=Twitter&__twitter_impression=true

កំណែ​ប្រែបច្ចុប្បន្ន

13/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តើអ្នកជាពីជំងឺបង្កដោយវីរុស COVID-19 អាចមាន​អង់ទីករការពារខ្លួនទេ?

អំឡុងពេល COVID-19 មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម