backup og meta

អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19

អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុង​បញ្ជីរោគសញ្ញាវីរុស COVID-19

ប្រទេស​អង់គ្លេស​បាន​បន្ថែម​អាការៈ​បាត់បង់​ក្លិន និង​រសជាតិ​ចូល​ទៅ​ក្នុង​បញ្ជី​រោគសញ្ញា​របស់​ជំងឺ COVID-19 ដើម្បីឲ្យ​​ប្រជា​ពល​រដ្ឋ​​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ និង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្រោយ​ពី​មានរោគសញ្ញា​នេះ។

សារព័ត៌មាន​ BBC បានចុះផ្សាយ​កាលពីថ្ងៃទី១៨ ខែឧសភា ថា​បច្ចុប្បន្ន​អ្នកជំនាញ​តែង​សង្កត់​ធ្ងន់​ទៅ​លើ​រោគសញ្ញា​គ្រុនក្ដៅ និង​ក្អក​។ ប៉ុន្តែ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក​បាន​ធ្វើ​ការ​ព្រមាន​ទៅ​លើ​រោគសញ្ញា​បន្ថែម ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​សេចក្តី​ណែនាំ​ទៅ​លើ​ជំងឺ​ COVID-19។ ប្រសិន​ជា​មាន​រោគសញ្ញា​ថ្មីៗ​ដូចជា​ក្អក​មិន​ឈប់ គ្រុនក្ដៅ ឬ​បាត់បង់​ក្លិន និង​រសជាតិ អ្នកមាន​អាការៈ​បែបនេះ​​គួរ​ស្នាក់​នៅ​ផ្ទះ​រយៈពេល​៧​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ទៅ​អ្នក​ដទៃ។ អាការៈ​ក្អក និង​បាត់បង់​ក្លិន ឬ​រសជាតិ​នេះអាច​នឹង​បន្ត​មាន​ក្រោយ​រយៈពេល​៧​ថ្ងៃដែរ។

ទោះបីជា​មាន​បន្ថែម​រោគសញ្ញា​ទាំង​ពីរនេះ​ចូល​ទៅ​ក្នុង​រោគសញ្ញា​របស់​ COVID-19 ក៏ដោយ អ្នក​ជំនាញ​នៅ​តែ​លើក​ឡើង​ថា​អាការៈ​គ្រុនក្ដៅ និង​ក្អក​នៅ​តែ​ជា​រោគសញ្ញា​សំខាន់​ដដែល។

អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើក​ឡើង​ពី​រោគសញ្ញា​ដែល​អាច​កើត​មាន​ជាមួយ​គ្នា​នឹង​អាការៈ គ្រុនក្ដៅ ក្អក និង​ហត់​មាន​ដូចជា៖

  • ឈឺចុកចាប់
  • ឈឺក
  • រាករូស
  • ភ្នែក​ក្រហម
  • ឈឺក្បាល
  • បាត់បង់ក្លិន​ និង​រសជាតិ
  • ឡើង​កន្ទួល​ក្រហម​នៅ​នឹង​ស្បែក
  • ម្រាមដៃ និង​ម្រាមជើង​បាត់បង់​ពណ៌។

អ្នកជំនាញជឿថា​ការ​បញ្ចូល​អាការៈ​បាត់បង់​ក្លិន ឬ​រសជាតិ​ចូល​ទៅ​ក្នុង​រោគសញ្ញា​របស់ COVID-19 អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-52704417

កំណែ​ប្រែបច្ចុប្បន្ន

20/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម