បើយោងតាមក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យណានជីង ប្រទេសចិនបានណែនាំវិធីសាស្ត្រដោយប្រើថ្នាំបន្ទះជែលដែលផ្សំពីរុក្ខជាតិសារាយតូចៗដែលដុះក្នុងទឹក ដែលអាចផលិតអ៊ុកស៊ីសែនរលាយ តាមរយៈការធ្វើរស្មីសំយោគ (photosynthesis) ហើយនាំអ៊ុកស៊ីសែនទាំងនោះចូលកាន់តែជ្រៅទៅក្នុងស្បែក។
ក្នុងការពិសោធទៅលើសត្វកណ្តុរ ដែលមានជំងឺទឹកនោមផ្អែម ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យខាងលើនេះ បានប្រើបច្ចេកទេសថ្នាំខាងលើ ឃើញថាមានប្រសិទ្ធិភាពព្យាបាលរបួសសត្វកណ្តុរ ហើយរកឃើញថាការព្យាបាលលើរបួសសត្វកណ្ដុលមានប្រសិទ្ធិភាព៤៥% ក្នុងរយៈពេល ៦ថ្ងៃ បើធៀបនឹងបច្ចេកទេសពីមុនៗ (ការប្រើ ឧស្ម័នអុកស៊ីសែនផ្ទាល់) ដែលព្យាបាលបានតែ ២០%។
អត្ថបទពាក់ព័ន្ធ៖