ឯកឧត្ដមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០២០ នេះថា សរុបកងទ័ពមួកខៀវកម្ពុជា ១០ នាក់ នៅប្រទេសម៉ាលី តេស្ដវិជ្ជមាន COVID-19 ។
នាយឧត្ដមសេនីយ៍រូបនោះ បានបញ្ជាក់ថានៅពេលថ្មីៗនេះ កងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលីទើបរកឃើញ ៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លង COVID-19 ឡើងដល់ ១០ នាក់ ក្នុងនោះមានឧត្តមសេនីយ៍ទោ ម្នាក់បានបង់ជីវិត។
ក្នុងនោះអង្គការសហប្រជាជាតិ បានតម្រូវអោយកងទ័ពមួកខៀវកម្ពុជា ដែលមានទំនាក់ទំនងធ្វើការ និងស្នាក់នៅជាមួយគ្នានឹងអ្នកផ្ទុកមេរោគ COVID-19 នោះ ត្រូវព្យាបាលនៅក្នុងអំឡុងពេលធ្វើចត្តាឡឺស័ក។
អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបន្ថែមទៀតថា បច្ចុប្បន្នកងកម្លាំងដែលបំពេញបេសកកម្មនៅតំបន់គីដាល់ មាន ៣ នាក់ផ្ទុកមេរោគ COVID-19 និងព្យាបាលសះស្បើយបាន ២ នាក់ ហើយសល់ម្នាក់កំពុងបន្តព្យាបាល។ ចំណែកកងកម្លាំងកំពុងបំពេញបេសកកម្មនៅតំបន់ហ្គាវ មានផ្ទុកមេរោគ COVID-19 ៣ នាក់ ក្នុង នោះ ២នាក់កំពុងសម្រាកព្យាបាល និងម្នាក់បានស្លាប់ ហើយសម្រាប់កម្លាំងដែលកំពុងបំពេញបេសកកម្មនៅតំបន់ជូវិនទុស ដែលផ្ទុកមេរោគCOVID-19 ៣ នាក់ បានព្យាបាលជាសះស្បើយ ៩៨% ហើយ ពោលសល់តែការយកសំណាកទៅពិនិត្យចុងក្រោយប៉ុណ្ណោះ។
ប្រភពអត្ថបទ និងរូបភាពយកពី BTV News
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]