backup og meta

បុរសអាមេរិកម្នាក់​ទើបជាពី COVID-19 ស្ទើរគាំងបេះដូងក្រោយឃើញថ្លៃព្យាបាលអស់ជាង ១ លាន​ដុល្លារ

បុរសអាមេរិកម្នាក់​ទើបជាពី COVID-19 ស្ទើរគាំងបេះដូងក្រោយឃើញថ្លៃព្យាបាលអស់ជាង ១ លាន​ដុល្លារ

បុរសជនជាតិអាមេរិក​វ័យ​៧០​ឆ្នាំ​ម្នាក់​បាន​កើ់តជំងឺ​បង្ក​ដោយ​វីរុស COVID-19 និងបាន​សម្រាកព្យាបាលនៅមន្ទីរ​ពេទ្យ​ជាង​៦០​ថ្ងៃ និង​ត្រូវចំណាយ​ថវិកាអស់ជាង​១លាន​ដុល្លារសម្រាប់ថ្លៃព្យាបាល។

លោក Michael Flor រស់នៅទីក្រុង​Seattle បានបញ្ជូន​ទៅមន្ទីរពេទ្យ​នៅថ្ងៃទី៤ ខែមីនា ហើយ​លោក​មានអាការៈធ្ងន់ធ្ងរដែល​គិតថា​នឹង​អាច​ស្លាប់ ហើយ​លោក​ព្រមទាំងបាន​ពឹងគ្រូពេទ្យ​ឲ្យ​ជួយ​ទូសព្ទទៅអ្នក​ផ្ទះ​​បាន​និយាយពាក្យ​លាគ្នា​ផង។

ប៉ុន្តែ​ក្រោយ​ការ​សម្រាកព្យាបាលអស់៦៥ថ្ងៃ លោក​ត្រូវក្រុមគ្រូពេទ្យ​ព្យាបាលជាសះស្បើយ និង​អនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ​នៅថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២០។ ក្រោយចេញពីមន្ទីរពេទ្យ​លោក​ក៏បាន​ទទួល​វិក្កយបត្រកម្រាស់​១៨១​ទំព័រ​​ដែល​រៀបរាប់ពីថ្លៃចំណាយ​​នានា​លើ​ការ​ព្យាបាល​លោ​ក​ផង ដែលគិតជាទឹក​ប្រាក់​ជាង​១,១លាន​ដុល្លារអាមេរិក។

លោក Flor បាននិយាយថា​បេះដូង​របស់​លោក​ស្ទើរតែគាំង​ជាលើកទីពីរ ក្រោយបានឃើញ​តម្លៃនៃការ​ព្យាបាល​លើ​វិក្កយបត្រ។ ទោះ​យ៉ាង​ណា​ថ្លៃចំណាយនេះគឺមិន​មែនជាបន្ទុក​របស់​លោកនោះទេ គឺខាងក្រុមហ៊ុន​​ធានារ៉ាប់រងរបស់រដ្ឋាភិបាល​សម្រាប់​មនុស្ស​ចាស់ជា​អ្នក​ចំណាយ​ថ្លៃ​ព្យាបាល​នេះជំនួស​លោក​។

គួរ​បញ្ជាក់ថា​កន្លងមក​សភាអាមេរិក​បាន​បញ្ចេញ​កញ្ចប់ថវិកាសង្គ្រោះ​សម្រាប់​វិស័យធានារ៉ាប់រង១០០​លាន​ដុល្លារ​ដើម្បី​ចេញ​ថ្លៃ​ព្យាបាល​ដល់អ្នកជំងឺឆ្លងវីរុសCOVID-19 ដែលបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.japantimes.co.jp/news/2020/06/14/world/science-health-world/u-s-covid-19-survivor-receives-1-1-million-hospital-bill/#.XubTiEUzbIU

https://www.seattletimes.com/seattle-news/inspiring-story-of-seattle-mans-coronavirus-survival-comes-with-a-1-1-million-dollar-hospital-bill/

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម