កាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងការព្យាបាលសាកល្បងនៅប្រទេសអង់គ្លេសដោយប្រើប្រាស់ថ្នាំស្តេរ៉យ dexamethasone បានបង្ហាញថាថ្នាំនេះជាថ្នាំដំបូងដែលអាចកាត់បន្ថយហានិភ័យនៃការស្លាប់របស់អ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។
កាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងការព្យាបាលសាកល្បងនៅប្រទេសអង់គ្លេសដោយប្រើប្រាស់ថ្នាំស្តេរ៉យ dexamethasone បានបង្ហាញថាថ្នាំនេះជាថ្នាំដំបូងដែលអាចកាត់បន្ថយហានិភ័យនៃការស្លាប់របស់អ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានធ្វើការព្យាបាលសាកល្បងទៅលើអ្នកជំងឺ COVID-19 មានស្ថានភាពជំងឺធ្ងន់ធ្ងរចំនួន ២ ០០០នាក់។ បើតាមលទ្ធផលបឋម ក្នុងចំណោមអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ និងត្រូវប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីសែន ថ្នាំ dexamethasone បានជួយកាត់បន្ថយអត្រាស្លាប់បានមួយភាគបី។
លទ្ធផលការសិក្សាដដែលបង្ហាញថាប្រហែល៤០% នៃអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ និងត្រូវការម៉ាស៊ីនជំនួយអុកស៊ីសែនបានស្លាប់ដោយសារការឆ្លើយតបទៅនឹងការរលាកក្នុងរាងកាយ។ ប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់ថ្នាំនេះ អត្រាស្លាប់បានធ្លាក់ចុះមកតិចជាង៣០%។ ដោយឡែក ថ្នាំនេះមិនមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺដែលមានស្ថានភាពជំងឺស្រាលទេ។
ជាធម្មតា ថ្នាំនេះប្រើសម្រាប់ព្យាបាលប្រតិកម្មអាលែកហ្សី ជំងឺហឺត និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ព្រោះថ្នាំ dexamethasone គឺជាថ្នាំប្រឆាំងការរលាក។ ថ្នាំនេះដែរក៏មានតម្លៃសមរម្យ។
លោក Matt Hancock មន្រ្តីសុខាភិបាលប្រទេសអង់គ្លេសបានលើកឡើងថាអ្នកជំងឺក្នុងប្រទេសនេះនឹងចាប់ផ្តើមប្រើប្រាស់ថ្នាំនេះ ហើយរដ្ឋាភិបាលក៏បានប្រមូលថ្នាំ dexamethasone នេះតាំងពីខែមីនា ក្រោយពីការសិក្សាបង្ហាញថាថ្នាំនេះមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.channelnewsasia.com/news/world/covid-19-steroid-dexamethasone-first-drug-shown-to-save-lives-12841956
កំណែប្រែបច្ចុប្បន្ន
17/06/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ