backup og meta

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារ COVID-19 ទទួលបានប្រាក់ឧបត្ថម្ភចាប់ពីខែមិថុនានេះទៅ

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារ COVID-19 ទទួលបានប្រាក់ឧបត្ថម្ភចាប់ពីខែមិថុនានេះទៅ

ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ជិត៦០​ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ គិត​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២០​នេះ​ទៅ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ជំងឺ COVID-19 នៅ​វិមាន​សន្តិភាព​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​នេះ​នឹង​ផ្តល់​ទៅ​តាម​ទី​កន្លែង​របស់​ប្រជាពលរដ្ឋ​រស់​នៅ ទៅ​តាម​ប្រភេទ​ប័ណ្ណសមធម៌ ក្រ១ និងក្រ២ និង​ភាព​ងាយ​រងគ្រោះ ដែល​ក្នុង១ខែៗ ត្រូវ​ចំណាយថវិកា​សរុប​ប្រមាណ​ ២៥លាន​ដុល្លារ

គោល​បំណង​នៃ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ និង​ទទួល​ផល​ប៉ះពាល់​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 និង​រួម​បញ្ចូល​អ្នក​បាត់​បង់​ការងារ រួម​ទាំង​ចំណូល នាំ​ឲ្យ​ជីវភាព​ធ្លាក់​ក្នុង​ភាព​ទ័ល​ក្រ​ម្តង​ទៀត។

សម្តេច​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា នេះ​ជា​ជំនួយសង្គមមួយ​រយៈ ​អំឡុងពេល COVID-19 ប៉ុណ្ណោះ មិន​មែន​ជា​ចិញ្ចឹម​ពលរដ្ឋរហូត​នោះ​ទេ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នៅ​ពេល​សភាពការណ៍​បាន​ប្រសើរ​ឡើង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/12/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម