លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា បានឯកភាពគ្នាអនុយាតបើកសាលារៀនជាបណ្ដើរៗឡើងវិញចាប់ពីខែក្រោយនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ កម្ពុជាថ្មី។
រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនោះ បានបន្តថា ជាជំហានដំបូងក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិ ១៥ ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុន អង់គ្លេសអាម៉េរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ ២ ម៉ឺននាក់។ លោកស្រីបន្ថែមថា ប៉ុន្តែមុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមក ក្រសួងដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដារតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរ ឬយ៉ាងណាមុននឹងឈានដល់ការចុះអនុស្សរណៈអនុញ្ញាតឲ្យបើកជាផ្លូវការ។
លោកជំទាវបន្តទៀតថា សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងក្នុងនោះរួមមានត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុងមួយថ្នាក់ ១៥ នាក់ និងត្រូវធ្វើតេស្តរក COVID-19 ទាំងគ្រូ និងសិស្សមុននឹងចាប់ផ្ដើមចូលរៀន។
[embed-health-tool-bmi]