backup og meta

ក្មេង-ចាស់នៅប៉ោយប៉ែត ជិត ១០០ នាក់ សង្ស័យកើតគ្រុនឈីក ស្អែកបានដឹងលទ្ធផលច្បាស់

ក្មេង-ចាស់នៅប៉ោយប៉ែត ជិត ១០០ នាក់ សង្ស័យកើតគ្រុនឈីក ស្អែកបានដឹងលទ្ធផលច្បាស់

ថ្មីនេះមានអ្នកស្រុកទាំងក្មេងចាស់ជាច្រើននាក់ នៅក្រុងប៉ោយប៉ែត បានធ្លាក់ខ្លួនឈឺ និងឡើងកម្តៅខុសធម្មតា។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្មេង ចាស់​ចំនូន​៩២​នាក់ មាន​អាការៈ​គ្រុន​ក្ដៅ និង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយ​ប៉ែត ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​កើត​ជំងឺ​គ្រុន​ឈីក ​ជំងឺ​ស្អូច ឬ​កញ្រ្ជិល។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះបានបន្ត​ឲ្យ​ដឹង​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០២០​នេះ អ្នក​ជំងឺ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ក្រសួង​ក៏​បាន​យក​សំណាក​របស់​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​ពិនិត្យ ដើម្បី​ស្វែង​រក​ថា​អ្នក​ជំងឺ​កើត​ជំងឺ​អី​ឲ្យ​ប្រាកដ​។ លោក​បន្ត​ថា ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​របស់​អ្នក​ជំងឺ នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ប្រហែល​ព្រឹក​ស្អែក​ទើប​ចេញ ក៏​ប៉ុន្តែ បើ​តាម​រោគ​សញ្ញា​ដែល​អ្នក​ជំងឺ​មាន ខាង​ក្រុម​គ្រូពេទ្យ​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ជា​កើត​ ជំងឺ​គ្រុន​ឈីក (Chekungunya) មិន​មែន​ជា​ជំងឺ ​COVID-19 អី​នោះ​ទេ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ ថា មក​ទល់​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ ដោយ​បាន​យក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល ក៏​ដូច​ជា​បាន​លុប​បំបាត់​ជម្រក​សត្វ​មូស ព្រោះ​ជំងឺ​គ្រុន​ឈីក​នេះ អាច​ឆ្លង​បាន​តាម​រយៈ​មូស​ខាំ ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈីក​នេះ​មិន​មាន​អី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​របស់​អ្នក​ជំងឺ​ទេ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចេញ​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន និង​ឈឺ​សន្លាក់ ។ ជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។

រូបភាព៖ ហ្វេសប៊ុក ឡែលី ប៉ោយប៉ែត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម

កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម