ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីស្ថានភាពជំងឺគ្រុនឈីកដែលចាប់ផ្ដើមផ្ទុះនៅខេត្តបន្ទាយមានជ័យនាពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០២០ នេះ បន្តកើនឡើងទៀតហើយ។
យោងតាមការសង្កេតតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈីកថ្នាក់ជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃ ០៦ ខែ សីហា ឆ្នាំ ២០២០ នេះបានរកឃើញករណីសង្ស័យជំងឺគ្រុនឈីកសរុបចំនួន ២០៤៧ នាក់ របាយការណ៍នេះបានតាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន ១៥ ខេត្តរួមមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប។
ក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើ ១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០,៣% ជាកុមារលើសពីអាយុ ៥ ឆ្នាំ និងចំនួន ១១,៧% ជាកុមារអាយុក្រោម ៥ ឆ្នាំ។ ក្នុងចំណោមនោះស្ត្រីមានចំនួន៥៨,២% (ស្មើនឹង ៦៨៩នាក់) និងបុរស ៤១,៧% (ស្មើ ៤៩៤នាក់) ហើយចំនួនអ្នកឈឺជាង ៨០%នៃករណីសង្ស័យសរុប មកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងតាកែវ។ រីឯអ្នកជាសះស្បើយប្រមាណជា ៩០ % ក្នុងចំណោមអ្នកជំងឺទាំងអស់ និងនៅបន្តព្យាបាល ១០% នៅមន្ទីរពេទ្យរដ្ឋ។
[embed-health-tool-bmi]