ក្រុមហ៊ុនឱសថមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយបានប្រកាសថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាពជាង៩០ភាគរយប្រឆាំងនឹងការឆ្លងវីរុសកូវីដ១៩ ក្រោយបានធ្វើតេស្តសាកល្បងដំណាក់កាលទី៣។
ការធ្វើតេស្តដំណាក់កាលទី៣ នេះបានរកឃើញថាអ្នកចូលរួមចំនួន៩៤នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងចំនួនពីរដូស គឺមានលទ្ធភាពប្រឆាំងនឹងជំងឺបង្កដោយវីរុសកូវីដ១៩ ក្នុងរយៈពេល២៨ថ្ងៃក្រោយបានទទួលវីធីសាស្រ្តធ្វើឲ្យមានប្រព័ន្ធភាពស៊ាំ លើកដំបូងរបស់ពួកគេ។
ក្រុមហ៊ុនឱសថPfizer មានមូលដ្ឋាននៅអាមេរិក បានរួមគ្នាបង្កើតវ៉ាក់សាំងនេះជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ហើយប្រសិទ្ធភាពនៃវ៉ាក់សាំងនេះគឺស្មើនឹង៥០ភាគរយនៃស្ដង់ដារដែលកំណត់ដោយរដ្ឋបាលម្ហូបអាហារ និងឱសថរបស់អាមរិក សម្រាប់វ៉ាក់សាំងកូវីដ១៩។
ដំណឹងនៃវ៉ាក់សាំងនេះត្រូវបានក្រុមហ៊ុនប្រកាសឲ្យដឹងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយក្រុមហ៊ុនបាននិយាយថា៖ «នេះជាថ្ងៃដ៏អស្ចារ្យបំផុតសម្រាប់ផ្នែកវិទ្យាសាស្រ្ត និងមនុស្សជាតិ ការធ្វើតេស្តដំណាក់កាលទី៣ នៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ បានបង្ហាញថាវ៉ាក់សាំងគឺមានសមត្ថភាពការពារកូវីដ១៩បាន»។
ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងចែករំលែកពីទិន្ន័យទាក់ទងនឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនៅសប្ដាហ៍បន្ទាប់។ ដូចគ្នាដែរ ក្រុមហ៊ុនថាខ្លួនគ្រោងនឹងផលិតវ៉ាក់សាំងនេះរហូតដល់១,៣ពាន់លានដូសនៅឆ្នាំក្រោយ។
[embed-health-tool-bmi]